ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ពីរ​លើក​ក្នុង​កំណាត់ផ្លូវតែមួយ

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់​ចរាចរណ៍​ពីរ​លើក​ក្នុង​ថ្ងៃ​តែ​មួយ បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៧ ប៉ុន្ដែ​នៅ​កន្លែង​ផ្សេង​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ម្នាក់ របួសធ្ងន់​ម្នាក់ ដែល​បង្ក​ឡើង​ដោយ​រថយន្ដ​បុក​ម៉ូតូ​ដូច​គ្នា ។

ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់​ចរាចរណ៍​ពីរ​លើក​ក្នុង​ថ្ងៃ​តែ​មួយ បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៧ ប៉ុន្ដែ​នៅ​កន្លែង​ផ្សេង​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ដែល​បង្ក​ឡើង​ដោយ​រថយន្ដ​បុក​ម៉ូតូ​ដូច​គ្នា ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​មួយ បាន​កើតឡើង​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០០ ២០១ ស្ថិត​ក្នុងភូមិ​ក្ដី​ស្នួល ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ។ គ្រោះថ្នាក់​នេះ បង្ក​ឡើង​ដោយ​រថយន្ដ​ម៉ាក កាម​រី​ឆ្លាម ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ២K-៤២១១ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ទៅ​ដល់​ចំណុច​កើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ បាត់ដំបង ១I-៩៨៥៧ ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពី​លិច​ទី​កើត ។ គ្រោះថ្នាក់​នេះ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ឬ​ឯ​រថយន្ដ​ក៏​ខូចខាត​មួយ​កំណាត់​មុខ​យ៉ាងដំណំ​ដែរ ។ បន្ទាប់​ពី​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ដ​មិន​ស្គាល់ឈ្មោះ បាន​ទុក​រថយន្ដ​ចោល​នៅ​ទីនោះ រួច​គេចខ្លួន​បាត់​ស្រមោល ។ ជន​រង​គ្រោះ​ឈ្មោះ វ៉ិ​ត វឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​បឹង​ប្រិ​យ៍ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ។

គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​ពីរ កើតឡើង​វេលា​ម៉ោង​១៥​រសៀល ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១៧៤ ១៧៥ ស្ថិត​ក្នុងភូមិ​តាកែវ​លើ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ដែល​បង្ក​ឡើង​ដោយ​រថយន្ដ​បុក​ម៉ូតូ​ដូច​គ្នា ។ រថយន្ដ​ម៉ាក FORTUER ពណ៌​ស ពាក់​ស្លាក​លេខ ONG៣២-២-០០៩ បើកបរ​ដោយ​ឈ្មោះ ហោ សុខ​ជា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ទី​៣ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១F-៦២០០ អ្នក​បើក​ឈ្មោះ ផល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្នា​រាជ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ។ ក្នុង​ថ្ងៃ​នោះ រថយន្ដ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ឯ​ម៉ូតូ​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង ។ ទៅ​ដល់​ចំណុច​កើតហេតុ អ្នក​បើក​ម៉ូតូ​បើក​ឡើង​ផ្លូវជាតិ​លេខ​៥​គ្មាន​ការ​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ​រថយន្ដ​បុក​របួសធ្ងន់​តែ​ម្ដង ។ រថយន្ដ និង​ម៉ូតូ​បង្ក​គ្រោះថ្នាក់​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ទាំង​ពីរ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

ចំណែក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​សាកសព​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕