ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២១ មិថុនា

13 ឆ្នាំ មុន

ឆ្នាំ​១៩៤៥
-​ការ​ច្បាំង​គ្នា​នៅ​លើ​កោះ​អូ​គី​ណា​វ៉ា ប្រទេស​ជប៉ុន​បាន​បញ្ចប់ ដោយ​សហរដ្ឋ​អា​មេរិ​កបាន​ឱ្យឈ្មោះ​ថា ជា​បេសកកម្ម​អាយ​ប៊ើ​កលើ​កោះ​នេះ​ដែល​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១ មេ​សា មក ។ នេះ​ជា​បេសកកម្ម​ប្រកបដោយ​ជោគជ័យ​ដែល​អា​មេ​រិ​ក​មាន​កងទ័ព១៨៣.០០០​ នាក់ស្លា.ប់​១២.៥១៣​នាក់ របួស៣៨.៩១៦​នាក់ និង​ស្លា.ប់​ក្រោយ​ការ​ប្រយុទ្ធចំនួន​៣៣.០៦៩​នាក់ ។ ចំណែក​កងទ័ព​ជប៉ុនមាន​ជាង​១១០.០០០​នាក់ ស្លា.ប់​១១០.០០០ នាក់ ត្រូវ​ចាប់ខ្លួន​ពី​៧.៤០០​ទៅ​១០.៧៥៥នាក់ ហើយ​ប្រជាជន​ស៊ី​វិល​ដែល​បាន​ស្លា.ប់មាន​ចំ​នួ​ន​ពី​៤២.០០០​ទៅ​១៥០.០០០​នាក់ ។

ឆ្នាំ​១៣០៧
គូ​ឡាំងខាន់ បាន​ឡើង​គ្រង​រាជសម្បត្ដិ ជា​ស្ដេច Khagan របស់​ម៉ុង​ហ្គោ​ល និង​បង្កើតរជ្ជកាល​យ៉ាង ។
ឆ្នាំ​១៧៤៩
-​ទីក្រុង​ហា​លី​ហ្វា​ក់ ក្នុង​ខេត្ដ​ណូ​វ៉ា​ស្កុ​តទីយ៉ា របស់​ប្រទេស​កា​ណា​ដា ត្រូវ​បាន​បង្កើតឡើង ។
ឆ្នាំ​១៧៨៨
Hampshire បាន​អនុម័ត​យក​រដ្ឋ​ធម្មនុ​ញ​នៃ​សហរដ្ឋអាមេរិក និង​បាន​ចូល​ជា​រដ្ឋទី​៩​របស់​ប្រទេស​នេះ ។
ឆ្នាំ​១៨១៣
-​មានការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​វិច​តូ​រី​យ៉ានៃ​ប្រទេស​អេ​ស្ប៉ា​ញ​រវាង​កងទ័ព​បារាំង និងកងទ័ព​អង់គ្លេស និង​ព័រ​ទុ​យ​ហ្គា​ល់​ដើម្បី​ផ្ដួលរំលំ​ការ​គ្រប់គ្រង​របស់​ណា​ប៉ូ​ឡេ​អុង​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។ ក្នុង​សង្គ្រាម​នេះ កងទ័ពសម្ព័ន្ធមិត្ដ​មាន​ចំនួន​១០៥.០០០​នាក់ កាំភ្លើងធំ​៩៦​ដើម ហើយ​ស្លាប់ និង​របួស​៥.១៥៨​នាក់ ចំណែក​បារាំង​មាន​ទ័ពថ្មើរជើង​៤៩.០០០នាក់ ទ័ព​សេះ​១១.០០០​នាក់ កាំភ្លើង​ធំ​១៣៨ដើម តែ​ត្រូវ​ស្លាប់​-​របួស និង​ចាប់ខ្លួន​៨.០០០នាក់ ។
ឆ្នាំ​១៨៩៥
-​ព្រែកជីក​ខេ​ល ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​ភ្ជាប់​ពី​សមុទ្រ​ខាងជើង​ទៅ​សមុទ្រ​បាល់ទិ​ក​មាន​ប្រវែង​៤៦០​គីឡូម៉ែត្រ ត្រូវ​បាន បើក​សម្ពោធ​ជា​ផ្លូវការ ។
ឆ្នាំ​១៨៩៨
-​កោះ Guam នៅ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ីហ្វិ​ក ត្រូវ​បាន​សហរដ្ឋអាមេរិក​វាយ​ដណ្ដើមយក​ពី​ប្រទេស​អេ​ស្ប៉ា​ញ ។
ឆ្នាំ​១៩៤២
-​ទីក្រុង​តូ​ប្រ៊ូ​ករបស់​ប្រទេស​លី​ប៊ី ត្រូវកងទ័ព​ប្រទេស​អ៊ី​តា​លី និង​ប្រទេស​អា​ល្លឺ​ម៉​ង់ចូល​កាន់កាប់​ក្នុង​អំឡុង​សង្គ្រាមលោក​លើកទី​២ ។
-​នាវាមុជទឹក​របស់​ជប៉ុន​បាន​បណ្ដែត​ខ្លួនលើ​ផ្ទៃ​ទឹក​ក្នុង​ទន្លេ​កូ​ឡុំ​បៀ​ក្នុង​រដ្ឋ​អូ​រ៉េ​ហ្កូ​ន សហរដ្ឋអាមេរិកហើយ​បាន​បាញ់​ទៅ​លើ​មូល ដ្ឋា​ន​ទ័ព​ហ្វ័​តស្ទី​វេន តែ​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ទេ ព្រោះ​ត្រូវ​បានដឹង​មុន និង​ក្លាយជាមូលដ្ឋានទ័ព​អា​មេ​រិ​ក​ទី​១​ដែល​ទទួល​រង​ការវាយប្រហារ​ក្នុង​សង្គ្រាមលោក​លើក​ទី​២ ។
ឆ្នាំ​១៩៤៥
-​ការ​ច្បាំង​គ្នា​នៅ​លើ​កោះ​អូ​គី​ណា​វ៉ា ប្រទេស​ជប៉ុន​បាន​បញ្ចប់ ដោយ​សហរដ្ឋ​អា​មេរិ​កបាន​ឱ្យឈ្មោះ​ថា ជា​បេសកកម្ម​អាយ​ប៊ើ​កលើ​កោះ​នេះ​ដែល​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១ មេ​សា មក ។ នេះ​ជា​បេសកកម្ម​ប្រកបដោយ​ជោគជ័យ​ដែល​អា​មេ​រិ​ក​មាន​កងទ័ព១៨៣.០០០​នាក់ស្លាប់​១២.៥១៣​នាក់ របួស៣៨.៩១៦​នាក់ និង​ស្លាប់​ក្រោយ​ការ​ប្រយុទ្ធចំនួន​៣៣.០៦៩​នាក់ ។ ចំណែក​កងទ័ព​ជប៉ុនមាន​ជាង​១១០.០០០​នាក់ ស្លាប់​១១០.០០០ នាក់ ត្រូវ​ចាប់ខ្លួន​ពី​៧.៤០០​ទៅ​១០.៧៥៥នាក់ ហើយ​ប្រជាជន​ស៊ី​វិល​ដែល​បាន​ស្លាប់មាន​ចំ​នួ​ន​ពី​៤២.០០០​ទៅ​១៥០.០០០​នាក់ ។
ឆ្នាំ​១៩៥៧
-​លោកស្រី​អេ​ឡេ​ន​លុក ហ្វែ​រ​លូ​ស បានស្បថ​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ដ្រី​ស្ដ្រី​ទី​១​របស់ប្រទេស​កា​ណា​ដា ។
ឆ្នាំ​១៩៨២
-​លោក​ច​ន ហ៊ី​ន​គ្លី បាន​ត្រូវ​គេ​រក​ឃើញថា គ្មាន​ពិរុទ្ធភាព​តាម​ផ្លូវច្បាប់ និង​មិន​ត្រូវបាន​កាត់ទោស​ចំពោះ​អ្នក​ដែល​មាន​ជំ​ងឺ​សរសៃប្រសាទ​ចំពោះ​ការ​លប​ធ្វើឃាត​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​រ៉ូ​ណា​ល់​រី​ហ្គេ​ន កាលពីថ្ងៃ​ទី​៣០ មីនា ឆ្នាំ​១៩៨២  ដោយ​ធ្វើ​ឱ្យលោក​មាន​របួស​។
ឆ្នាំ​២០០១
-​ចៅក្រម​របស់​រដ្ឋ​វៀរ​ហ្ស៊ី​នី​ញ៉ា សហរដ្ឋអា​មេ​រិ​ក បាន​ចោទ​ជនជាតិ​សា​អ៊ូ​ឌី​ត (​អា​រ៉ាប៊ី​)​និង​លី​បង់​ចំនួន​១៣​នាក់ ពី​បទ​ដាក់​គ្រាប់បែក នៅ​អគារ​កូ​បា​ក្នុង​ប្រទេស​អា​រ៉ា​ប៊ី សាអ៊ូ​ឌី​ត កាលពី​ឆ្នាំ​១៩៩៦ ដែល​បាន​សំលាប់មនុស្ស​៣៧២​នាក់ ក្នុង​នោះ​មាន​ជនជាតិអា​មេ​រិ​ក​១៣នាក់ ។
ឆ្នាំ​២០០៤
SpaceShipOne បាន​ក្លាយជា​យានអវកាស​ទី​១​ដែល​បាន​បង្កើត​ឡើង​ដោយ​គ្មានជំនួយ​ពី​រដ្ឋាភិបាល និង​ហោះ​បាន​កំពស់​១០០គីឡូម៉ែត្រ ។
ឆ្នាំ​២០០៦
-​មេធាវី​ការពារ​សា​ដាម ហ៊ូ​សេន លោក កា​មី​ស អាល​អូ​បេ​ឌី បាន​ត្រូវ​គេ​ធ្វើឃាត​នៅក្នុង​ទីក្រុង​បា​ដា​ដ ប្រទេស​អ៊ី​រ៉ា​ក់ ។
ឆ្នាំ​២០០៧
-​នាយក​រដ្ឋមន្ដ្រី​ថៃ​និរទេស​ខ្លួន​លោក​ថា​ក់ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា បាន​ត្រូវ​គេ​បញ្ជា​ឱ្យ​ត្រឡប់ចូល​ប្រទេស​វិញ​ដើម្បី​ប្រឈម​មុខ​នឹង​ការចោទប្រកាន់​របស់​តុលាការ ។
-​ប្រទេស​ជប៉ុន​បាន​ប្ដូរ​ឈ្មោះ​កោះ​អ៊ី​វ៉ូ​ជីម៉ា មក​ជា​អ៊ី​វ៉ូ​តូ​វិញ ។
ឆ្នាំ​២០០៨
-​ប្រទេស​បារាំង និង​ប្រទេស​អាល់​ហ្សេ​រី បាន​ព្រមព្រៀង​គ្នា​ថា បារាំង​នឹង​នាំ​បច្ចេកវិទ្យា​ថាមពលនុយក្លេអ៊ែរ​ទៅ​ឱ្យ​ប្រទេស អាល់​ហ្សេ​រី ៕