ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ជីករណ្តៅ​នាំ​កូនស្រី​ចូល​ដេក​

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ម្នាក់​នៅ​ប្រទេស​ចិន បាន​ជីករណ្តៅ​បញ្ចុះសព ហើយ​នាំ​កូនស្រី​ចូល​គេង​ក្នុង​បំណង​ចង់ឱ្យ​នាង​ស៊ាំ​កុំ​ខ្លាច​នៅ​ពេល​ស្លា.ប់​ដោយ​

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ម្នាក់​នៅ​ប្រទេស​ចិន បាន​ជីករណ្តៅ​បញ្ចុះសព ហើយ​នាំ​កូនស្រី​ចូល​គេង​ក្នុង​បំណង​ចង់ឱ្យ​នាង​ស៊ាំ​កុំ​ខ្លាច​នៅ​ពេល​ស្លាប់​ដោយ​ជំងឺមហារីក​គ្រាប់​ឈាម ។

លោក​Zhang Liyong​កសិករ​នៅ​ខេត្ត​ស៊ី​ឈួ​ន បាន​ចំណាយ​ប្រាក់​សន្សំ និង​ប្រាក់​កម្ចី​ព្យាបាល​កូនស្រី​Zhang Xinlei​ដែល​កើត​មហារីក​ឈាម ។ បន្ទាប់​ពី​អស់ប្រាក់​ព្យាបាល​គ្មាន​នរណា​ម្នាក់​ឱ្យ​ខ្ចី​បន្ត​ទៀត​ទេ ។

វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​សកម្ម​ភាពបុរស​ជា​ឪពុក​ជីករណ្តៅ ហើយ​នាំ​កូនស្រី​អាយុ​ជាង​២​ឆ្នាំ​ចុះ​ដេក​លេង​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឱ្យ​កូន​ស៊ាំពេល​ស្លាប់ ហើយ​បញ្ចុះសព​ក្នុង​រណ្តៅ​នេះ ។

អ្នកស្រី​Deng Min​ជា​ម្តាយ​បាន​ថ្លែង​ទាំង​ទឹកភ្នែក​តាម​វី​ដេ​អូ​ឃ្លី​ប​ថា​«​ពួក​ខ្ញុំ​មាន​ភាព​ទាល់ច្រក គ្មាន​ជម្រើស ដូច្នេះ​លុប​ចោលការ​តាំងចិត្ត​លើ​ការ​ព្យាបាល ប៉ុន្តែ​កំពុង​ត្រៀម​ឱ្យ​កូនស្រី​ប្រឈម​មុខ​នឹង​អ្វី​ដែល​នឹង​កើតឡើង​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​» ។

ជំងឺមហារីក​ឈាម​ដែល​ក្មេង​ស្រី​នោះ​ប្រឈម​មុខ​អាច​កើតមក​ពី​តំណពូជ ។ ជំងឺ​នេះ​ព្យាបាល​ជាប់​ជា​ប្រចាំ​នៅ​ក្នុង​ជីវិត​ដោយ​ការ​លាង​ឈាម ៕