ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ ការ​ឃោសនា​អកុសល ធ្វើឱ្យ​ខ្មែរ​នៅ​ក្រៅប្រទេស​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ បើ​ទោះបីជា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្តី​ តែ​បងប្អូន​ដែល​រស់នៅ​ក្រៅប្រទេស ដែល​មិន​ដែល​បាន​មក​លេង​ស្រុក​កំណើត មិន​បានឃើញ​ផ្ទាល់​ភ្នែក​ថា​ កម្ពុជា​វិវឌ្ឍន៍​ប៉ុណ្ណា​នោះ ធ្វើ​ឲ្យ​ពួក​គេ​

រាជធានី​ភ្នំពេញ ​៖ បើ​ទោះបីជា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្តី​ តែ​បងប្អូន​ដែល​រស់នៅ​ក្រៅប្រទេស ដែល​មិន​ដែល​បាន​មក​លេង​ស្រុក​កំណើត មិន​បានឃើញ​ផ្ទាល់​ភ្នែក​ថា​ កម្ពុជា​វិវឌ្ឍន៍​ប៉ុណ្ណា​នោះ ធ្វើ​ឲ្យ​ពួក​គេ​គ្មាន​ទំនុកចិត្ត​លើ​រាជរដ្ឋាភិបាល នៅ​ពេល​ដែល​គេ​បានឮ​​តែ​ការ​ឃោសនា​អកុសល​ពី​មនុស្ស​មួយ​ចំនួន ​។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រឹក​ថ្ងៃ​ទី០៣ ​កក្កដា​ នេះ ​។

សម្តេច​បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា នៅ​ក្រោម​ការ​គ្រប់គ្រង និង​ដឹកនាំ​ប្រទេស ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​ធ្វើ​អោយ​កម្ពុជាវិវឌ្ឍន៍​ទៅ​រក​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម គឺ​ត្រូវ​បាន​ធានា ដែល​ធ្វើ​អោយ​កំណើន​ទេសចរ​ជាតិ និង​អន្តរជាតិ មាន​សន្ទុះ​កើន ឡើងជា​លំដាប់​។ សព្វ​ថ្ងៃនេះ កម្ពុជា​ជា​ទិស​ដៅ​ទេសចរណ៍ និង​វិនិយោគ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ ។

សម្តេច​បាន​បន្ថែម​ថា ​«ការ​រីក​ចម្រើន​ទាំង​អស់នេះ គឺ​យើង​ទាំងអស់​គ្នា​ បានឃើញ​ច្បាស់​ផ្ទាល់​នឹង​ភ្នែក ​ប៉ុន្តែ​ចំពោះ​បងប្អូន ដែល​កំពុង​រស់នៅ​បរទេស​មួយ​ចំនួន ​ដែល​មិន​បាន​មក​លេង​ស្រុក​កំណើត ​គឺ​បាន​ស្តាប់​ឮ​នូវ​ការ​ឃោសនា​អកុសល​មួយ​ចំនួន​ថា ​កម្ពុជា​អ​ស្ថិរភាព គ្មាន​ការ​រីក​ចម្រើន​… នោះ​គឺជា​ការ​ឃោសនា​បោកប្រាស់​ទាំងស្រុង​ ដែល​មាន​ចេតនា​អាក្រក់​​ចំពោះ​ប្រទេស​ជាតិ​ខ្លួនឯង​។ ព្រោះតែ​ការ​ឃោសនា​មិន​ពិត​នោះ​ហើយ ទើប​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​ទុកចិត្ត​» ។

សម្តេច​តេ​ជោ​ក៏​បាន​សម្តែង​នូវ​ការ​អរគុណ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​គាំទ្រ និង​បន្ត​បោះ​ឆ្នោត​ឱ្យ​​គណបក្ស​ប្រជា​ជ​កម្ពុជា ដែល​មានសម្តេចតេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​កម្ពុជា​ឆ្ពោះទៅ​រក​វឌ្ឍនៈភាព​ពិតប្រាកដ​។

កាល​ពី​ថ្ងៃ​ទី​អាទិត្យ សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​​ការ​​អរគុណ និង​អបអរសាទរ​ដល់​សមាជិក​ សមាជិកា​គណបក្ស​ប្រជាជន​នៅ​ក្រៅប្រទេស​ទាំងអស់ រួម​ទាំង​នៅ​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែ​ល​ហ្សេ​ឡង់ ​ដែល​បាន​ប្រា​ព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ ថ្ងៃ​បង្កើត គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​។

សម្តេច​បាន​ឱ្យ​យ​ដឹង​ថា «កំណើន​នៃ​ការ​គាំទ្រ​មក​លើ​គណបក្ស​ប្រជា​ជននៅ​បរទេស​ គឺ​កំពុង​កើនឡើង​យ៉ាងច្រើន បន្ទប់​ពី​បងប្អូន​បានឃើញ​​និង​ដឹង​ច្បាស់​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជាតែ​មួយ​គត់​ ដែល​ជាទី​ទុកចិត្ត​បស់​ប្រជាពលរដ្ឋ​» ។