ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី​ឡា​ថា​ ធ្វើ​ពិធី​ការិនី​មិន​ងាយស្រួល​នោះ​ទេ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​វ័យក្មេង​កញ្ញា​នី​ឡា​ត្រូវ​ឪពុក​ម្តាយ​រៀបចំ​ឱ្យ​មាន​គូ​ដណ្តឹង​យូរ​ខែ​មក​ហើយ តែ​មិន​ទាន់​កំណត់ពេល​ចូល​រោងការ​ទេ ។ នី​ឡា​ថា​នាង​នៅ​ក្មេង ដូច្នេះ​ហើយ​ខំប្រឹង​ពង្រីក​មុខរបរ​ឱ្យ​ល្អ​ជាង​នេះ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​វ័យក្មេង​កញ្ញា​នី​ឡា​ត្រូវ​ឪពុក​ម្តាយ​រៀបចំ​ឱ្យ​មាន​គូ​ដណ្តឹង​យូរ​ខែ​មក​ហើយ តែ​មិន​ទាន់​កំណត់ពេល​ចូល​រោងការ​ទេ ។ នី​ឡា​ថា​នាង​នៅ​ក្មេង ដូច្នេះ​ហើយ​ខំប្រឹង​ពង្រីក​មុខរបរ​ឱ្យ​ល្អ​ជាង​នេះ​សិន​មុន​គិត​រឿង​រៀប​ការ ។

កញ្ញា​នី​ឡា និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង និង​គូ​ដណ្តឹង​សុ​ទ្ឋ​តែ​រវល់​ព្រោះ​មានមុខ​របរ​រៀងខ្លួន ដើម្បី​រក​លុយ​ឱ្យ​បាន​ច្រើន ។ «​រវាង​ពួក​យើង​ទាំង​២​គ្មាន​អ្វី​បែកខ្ញែក​គ្នា​ទេ នៅ​តែ​ដើរទៅ​មុខ ដ្បិត​មិន​បាន​បណ្តើរគ្នា​ទៅ​ណា​មក​ណា​ឱ្យ​អ្នកកាសែត​ឃើញ តែ​នៅ​ល្អូកល្អិន​ដដែល​» ។

ប៉ុន្មាន​ខែ​មុន​នេះ​កញ្ញា​នី​ឡា​ធ្វើ​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ក្នុង​កម្មវិធី​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​បាន​ប៉ុន្មាន​ស​ប្តា​ហ៍​ដែរ ។ នី​ឡា​លើក​លើក​ឡើង​ថា នាង​ផ្អាក​មួយ​រយៈ​ធំ ព្រោះ​យល់​ថា​អាជីព​មួយ​នេះ​ទាមទារ​ចំណេះដឹង​ច្រើន ។ កញ្ញា​នី​ឡា​និយាយ​ថា​«​នៅ​ពេល​ដែល​នាង​ខ្ញុំ​បាន​កាន់កាប់​កម្មវិធី​ជា​អ្នក​ដំណើរការ​កម្មវិធី​ផ្សាយ​ផ្ទាល់​ឲ្យ​មាន​ភាព​រលូន​ទៅ​ឲ្យ​គេ​មើល គឺ​មិន​ស្រួល​ដូច​អាជីព​កំប្លែង​ដែល​នាង​ខ្ញុំ​ដុះ​តាំងពី​វ័យក្មេង​ឡើយ ។ នាង​ខ្ញុំ​ពិតជា​ស្រឡាញ់​អាជីព​ជា​ពិធី​ការិនី​ណាស់ គ្រា​មុន​នេះ​នាង​ខ្ញុំ​បាន​ឡើង​និយាយ​នៅ​ស៊ី​ធី​អិន ពិតជា​សប្បាយចិត្ត ប៉ុន្តែ​ក្រោយ​ពី​បាន​ភ្លក់​រសជាតិ​មក​ទើប​ដឹង​ថា អ្នក​ទទួល​ការងារ​ផ្នែក​ជា​ពិធីករ​ពិធី​ការិនី គឺ​មើលទៅ​មិនធម្មតា​ទេ​ទាមទារ​នូវ​ភាព​រហ័សរហួន​ចំណេះដឹង​ទូលាយ​យល់​ច្រើន​ពី​បញ្ហា ផ្សេង​ៗ ។ េ​ម្ល៉ោះហើយ​ទើប​នាង​ខ្ញុំ​សុំ​មិន​ទាន់​ហ៊ាន​ទទួលយក​ការងារ​នេះ​ទៀត​ទេ សុំ​ផ្អាក​សិន ហើយ​ការ​ផ្អាក​នេះ​ប្រហែលជា​ត្រូវ​ផ្អាក​យូរ​ទៀត​ផង​អាច​ថា ទាល់តែ​នាង​ខ្ញុំ​រៀន​ចេះ​ដឹង​ជាង​នេះ​សិន ទើប​អាច​វិល​វិញ​ម្តងទៀត​ក៏​មិន​ហួសពេល​ដែរ »​។

កញ្ញា​នី​ឡា​មិន​ស្តាយ​ការងារ​ពិធី​ការិនី​ទេ ព្រោះ​ជា​ការងារ​ខុស​ជំនាញ ។ បន្ទាប់​ពី​ស្គាល់​រសជាតិ​ធ្វើ​ជា​ពិធី​ការិនី​ហើយ នី​ឡា​ងាក​ទៅ​ពង្រឹងសមត្ថភាព​ខាង​សម្តែង​កំប្លែង​ឲ្យ​ប្រសើរ​ឡើង ។ «​ខ្ញុំ​ធ្វើ​យ៉ាងណារ​កតិច​និក ថ្មី​ៗ​ធ្វើ​ឲ្យ​ពុក​ម៉ែ បងប្អូន បាន​សើច​សប្បាយ​ជា​បន្ត​ទៀត  ។ លើស​ពី​នេះ​ក៏​ចង់​បង្ហាញ​ស្នាដៃ​តាម​រយៈ​ខ្សែភាពយន្ត​ផង​ដែរ ស្រប​ពេល​ដែល​នាង​ខ្ញុំ​មានការ​គាំទ្រ​ពី​មិត្ត​អ្នក​ស្រឡាញ់​ការ​សម្តែង​របស់នាង​ខ្ញុំ​ច្រើន​ដែរ​នោះ ទើប​យល់​ថា​ទាំង​កំប្លែង​និង​ការ​សម្តែង​ភាពយន្ត​ជា​មុខរបរ​អាជីព​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​លេចធ្លោ​នៅ​លើ​វិ​ថី​សិល្បៈ​មួយ​នេះ​»​។

តារា​កំប្លែង​នី​ឡា​បាន​ភ្ជាប់ពាក្យ​ជា​ច្រើន​ខែ​មក​ហើយ តែ​រវាង​នាង និង​គូ​ដណ្តឹង​មិន​ទាន់​គិតគូរ​រឿង​រៀប​ការ​ទេ ៕