ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​ ចុះពិនិត្យជំងឺ​បង​ប្អូន​កម្ម​ករ​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រៅពី​ការ​យកចិត្តទុកដាក់​ចំពោះ​ឱកាស​ការងារ ការ​ស្នាក់​នៅ ថ្លៃ​ទឹក​ថ្លៃ​ភ្លើង និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត ប្រមុខ​រាជ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​គិតគូរ​យកចិត្តទុកដាក់​ ចំពោះ​សុខភាព​របស់​កម្មករ ​កម្មការិនី​តាម​បណ្តា​​រោងចក្រ​ផង​ដែរ​ ។

រាជធានីភ្នំពេញ ៖ ក្រៅពី​ការ​យកចិត្តទុកដាក់​ចំពោះ​ឱកាស​ការងារ ការ​ស្នាក់​នៅ ថ្លៃ​ទឹក​ថ្លៃ​ភ្លើង និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត ប្រមុខ​រាជ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់​កម្មករ ​កម្មការិនី ​តាម​បណ្តា​​រោងចក្រ​ផង​ដែរ​ ។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​២ ​មិថុនា ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ចុះ​ពិនិត្យ​ជំងឺ​ទូទៅ​ដល់​ផ្ទះ​ជួល​របស់​បងប្អូន​កម្មករ ​កម្ម​ការិនី​រោងចក្រ​ចំនួន​៦៤៤​នាក់ រួម​និង​ការ​ចុះ​អប់រំ​សុខភាព​តាម​បន្ទប់​ជួល​បាន​ចំនួន​១៧៥៥​នាក់ (៥៨៥​បន្ទប់​ជួល​) ស្ថិត​ក្នុង​ទីតាំង​ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ ខណ្ឌប្ញ​ស្សីកែវ ដោយ​​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ យុវជន​ស​.​ស​.​យ​.​ក និង​យុវជន​អាហារូបករណ៍​សម្តេច​តេ​ជោ​ និង​សម្ត​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផង​ដែរ​ ។

បងប្អូន​កម្មករ​ កម្មកា​រិ​នី​កំពុង​ស្នាក់​នៅផ្ទះ​ជួល ​ដែល​បាន​ទទួល​សេវា​ពិនិត្យ​ជំងឺ​ទូទៅ​ និង​ការ​ចុះ​អប់រំ​សុខភាព​ខ្នង​ដល់​ផ្ទះ​របស់​ពួក​គាត់​បាន​បង្ហាញ​អារម្មណ៍​ត្រេកអរ​សប្បាយ​រីករាយ​ និង​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ​និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ដែល​បាន​ចុះ​ពិនិត្យ​ជំងឺ​ទូទៅ​ដល់​ផ្ទះ​ជួល​នា​ពេល​នេះ ​ដែល​សកម្មភាព​មនុស្សធម៌​នេះ​ បាន​ចូលរួម​កាត់​បន្ថយ​​ការ​ចំណាយ​ទៅ​លើ​សុខភាព​របស់​ពួក​គាត់ និង​បាន​លើកកម្ពស់​សុខ​មាន​ភាព​ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​កម្មករ ​កម្មកា​​រិ​នី​បាន​មួយ​កម្រិត​ថែម​ទៀត ​។