ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវណាស់​! ឈាមដូចគេចាក់.កជ្រូក

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយសារ​តែ​រថយន្ត​ច្នៃ​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ស្លា.ប់​ម្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ទល់មុខ​ស្ថានីយ៍​ប្រេង ស្ថិត​ក្នុងភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​បរ​កែវ ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង ប៉ុន្តែ​អ្នក​បើករថយន្ត​ច្នៃ​នោះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ខេត្តរតនគិរី ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយសារ​តែ​រថយន្ត​ច្នៃ​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ទល់មុខ​ស្ថានីយ៍​ប្រេង ស្ថិត​ក្នុងភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​បរ​កែវ ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង ប៉ុន្តែ​អ្នក​បើករថយន្ត​ច្នៃ​នោះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ស្រុក​បរ​កែវ លោក សោម ចាន់​ដា​រ៉ា ប្រាប់​ឲ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​ឈ្មោះ ហន កុសល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក Honda Dream ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី ១C-៩៥៦៧ (​ស្លាប់​កន្លែង​កើតហេតុ​) ឬ​ឯ​រថយន្ត​ច្នៃ​មួយ​បាំង​កន្លះ​កែ​ទ្រុង ពណ៌​កណ្តុរ​ប្រ​ម៉េះ ពាក់​ស្លាក​លេខ ភ្នំពេញ ២A-៩៣៣០ ។ បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​បានឃើញ​រថយន្ត​ច្នៃ​មាន​ទិស​ដៅ​ពី​លិចទៅ​កើត និង​ម៉ូតូ​មាន​ទិស​ដៅ​កើតមក​លិច គឺ​បញ្ច្រាសទិស​គ្នា ប៉ុន្តែ​ម៉ូតូ​ប្រហែល​អស់​សាំង​ប្រុង​បត់​ចូល​ស្ថានីយ៍​ប្រេង​មិន​ប្រយ័ត្ន បុក​គ្នា​ពេញទំហឹង​តែ​ម្តង ។

បច្ចុប្បន្ន វត្ថុ​តាង​រថយន្ត​ច្នៃ និង​ម៉ូតូ​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ដើម្បី​ស្វែងរក​ម្ចាស់​រថយន្ត​ច្នៃ​នោះ​មក​ដោះស្រាយ​តាម​ច្បាប់ ។ ដោយឡែក​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ៕