គោលដៅ​កំណើន​សេច្ច​កិច្ច​វៀតណាម​ថយ​ចុះ​បន្តិច​ម្តង​ៗ


ប្រទេស​វៀតណាម ៖ ការិយាល័យ​ស្ថិតិ​ទូទៅ​ឱ្យ​ដឹង​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​វៀតណាម​ត្រូវ​គេ​រំពឹង​ថា នឹង​កើនឡើង​៥,៧៣%​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៧ វា​នៅ​ឆ្ងាយ​ពី​គោលដៅ​របស់​រដ្ឋាភិបាល​៦,៧%​សម្រាប់​ឆ្នាំ​នេះ ។

នៅ​ក្នុង​ត្រីមាស​ទី​២ ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ​បាន​កើនឡើង​៦,១៧% ខ្ពស់​ជាង​៥,១%​នៅ​ក្នុង​ត្រីមាស​ទី​១ ។

ទោះជា​យ៉ាងណា តួលេខ​ក្នុង​ត្រីមាស​ទី​២ នៅ​តែ​ទាប​ជាង​ការ​ប៉ាន់ស្មាន​កាលពី​ខែឧសភា ដោយ​លោក​រដ្ឋមន្ត្រី Mai Tien Dung ប្រធាន​ការិយាល័យ​រដ្ឋាភិបាល ។ លោក Dung និយាយ​ថា វៀតណាម​ត្រូវ​បង្កើន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ត្រីមាស​ទី​២ ទី​៣ និង​ទី​៤ ក្នុង​អត្រា​៦,២៦% ៧,២៩% និង​៧,៤៩% រៀង​គ្នា ដើម្បី​ឈាន​ដល់​គោលដៅ​ប្រចាំឆ្នាំ ។

សម្រាប់​រយៈពេល​៦​ខែ​ដំបូង ផ្នែក​សេវាកម្ម​ទំនងជា​នឹង​មាន​កំណើន​ខ្ពស់​រយៈពេល​៥​ឆ្នាំ ស្មើ​៦,៨៥% រួមចំណែក​២,៥៩% សម្រាប់ GDP​។

ចំណែក​វិស័យ​កសិកម្ម ព្រៃឈើ និង​ជលផល​ត្រូវ​គេ​ប៉ាន់​ស្មានថា នឹង​កើនឡើង​២,៦៥% រួមចំណែក​០,៤៣% ខណៈ​វិស័យ​ឧស្សាហកម្ម និង​សំណង់ នឹង​កើនឡើង​៥,៨១% រួមចំណែក​២% សម្រាប់ GDP ។

តួលេខ​ទាំងនេះ​នៅ​តែ​ស្ថិត​ក្រោម​គោលដៅ​ដែល​កំណត់​ដោយ​នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc ហើយ​លោក​ប្តេជ្ញា​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ក្នុង​ឆ្នាំ​២០១៧ ។

វិស័យ​កសិកម្ម ព្រៃឈើ និង​ជលផល បាន​ជំរុញ​កំណើន​៣,០៥% និង​រក​ចំណូល​បាន​ជាង​៣៣​ប៊ី​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ ខណៈ​វិស័យ​ឧស្សាហកម្ម និង​សំណង់​ត្រូវការ​កើន​ដល់​៧,៩១% ដើម្បី​ឈាន​ដល់​គោលដៅ​ជាតិ ។

ក្នុង​រយៈពេល​៦​ខែ​ដំបូង​ឆ្នាំ​មុន ផលិតផល​ក្នុងស្រុក​សរុប​របស់​វៀតណាម​បាន​កើនឡើង​៥,៥២% ក្នុង​នោះ​កើនឡើង​៥,៤៨%​ក្នុង​ត្រីមាស​ទី​១ និង​៥,៥៥%​ក្នុង​ត្រីមាស​ទី​២ ។

កំណើនសេដ្ឋកិច្ច​វៀតណាម​បាន​កើនឡើង​ដល់​៦,២១%​ក្នុង​ឆ្នាំ​២០១៦ ទាប​ជាង​គោលដៅ​ស្មើ​៦,៧% ។ វៀតណាម​ចាត់​ទុក​ថា ការ​ធ្លាក់​ចុះ​នេះ គឺ​ដោយសារ​ការ​ថយ​ចុះ​នៃ​ការ​រុករក​រ៉ែ​, កសិកម្ម​រង​ផល​ប៉ះពាល់​ដោយសារ​អាកាសធាតុ​, បញ្ហា​បរិស្ថាន​បណ្តាល​ឱ្យ​ត្រី​ងាប់​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​ភាគ​កណ្តាល និង​ការ​ប្រែប្រួល​តម្លៃ​សកល ខណៈ​ការ​នាំ​ចេញ​មិន​អាច​សម្រេច​តាម​គោលដៅ​កំណើន​១០%​កាលពី​ឆ្នាំ​មុន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សេដ្ឋកិច្ច​សាកល

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ