ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនស្រីស្លា.ប់ បងប្រុសរបួសធ្ងន់ ព្រោះតែ…

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជិ​វិត គួរ​ឲ្យ​អាណោចអាធ័ម​នៅ​នឹង​កន្លែង ឬ​ឯ​បងប្រុស​រង​របួសធ្ងន់ បន្ទាប់ពី…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជិ​វិត គួរ​ឲ្យ​អាណោចអាធ័ម​នៅ​នឹង​កន្លែង ឬ​ឯ​បងប្រុស​រង​របួសធ្ងន់ បន្ទាប់​ពី​ជួប​ឧបទ្ទវហេតុ ដួល​ម៉ូតូ​ដោយ​ខ្លួនឯង ។ កាលពី​វេលា​ម៉ោង​១៨​និង​០០​នាទី ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៧ ខណៈ​ពេល​ចុះ​ចំណោត​ពី​វត្ត​លើ​ក្រុងព្រះសីហនុ ចុះ​មក​ផ្លូវ​សេ​តេ ស្ថិត​ក្នុងភូមិ​០២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ ។

ដោយឡែក​យោង​តាម​ប្រភព​អ្នក​ស្គាល់​ជន​រង​គ្រោះ​ទាំង​ពីរ​បាន​អះអាង​ថា ស្ត្រី​ជា​កម្មការិនី​រោងចក្រ​នេះ មានឈ្មោះ លុយ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​បិត​ត្រាំ​ង ឯ​បងប្រុស​រង​របួសធ្ងន់​មានឈ្មោះ លុយ បឹ​ប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​សន្តិសុខ​ឯកជន អ្នក​ទាំង​ពីរ​ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។ ដោយឡែក​យោង​តាម​ប្រភព​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​អះអាង​ថា យុវតី​រង​គ្រោះ​បាត់បង់​ជិ​វិត​រួម​ជា​បងប្រុស​ម្នាក់​នេះ ជា​រៀង​រាល់​ល្ងាច តែងតែ​ជិះ​ម៉ូតូ​កាត់​តាម​កំណាត់​ផ្លូវ​នេះ ដោយពេល​ខ្លះ​គេ​ឃើញ​មនុស្ស​ប្រុស​(​បងប្រុស​)​ជា​អ្នក​បើក ឯ​ពេល​ខ្លះ​គេ​ឃើញ​ស្ត្រី​រង​គ្រោះជា​អ្នក​បើក រហូត​នេះ​ថ្ងៃ​កើតហេតុ គេ​បានឃើញ​ស្ត្រី​រង​គ្រោះ បាន​ឌុ​ប​បងប្រុស នៅ​ពេល​ចុះ​ចំណោត ដែល​ផ្លូវ​កាត់​ពី​វត្ត​លើ​មក​កាន់​សេ​តេ ក្នុង​ល្បឿន​យ៉ាង​លឿន សង្ស័យ​ចាប់​ហ្វ្រាំង​មិន​ស៊ី ហើយ​ក៏​រេ​ចង្កូត​បុក​ជាមួយ​ខឿន​ម្ខាង​នៃ​ផ្លូវ បោក​ផ្លោង​បុក​គល់​អាកា​ស្យា ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ទាំង​ពីរ​បោក​ផ្លោង​ជា​ច្រើន​ត្រលប់ បណ្តាល​ឲ្យ​ស្ត្រី​វ័យក្មេង ជា​កមការិនី​រោងចក្រ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ឬ​ឯ​បងប្រុស​រង​របួសធ្ងន់​បាក់​ចង្កេះ ។

ក្រោយ​កើតហេតុ សព​ស្ត្រី​រង​គ្រោះ ត្រូវ​បាន​នគរបាល​ចរាចរ​ណ៏​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ក្រោម រង​ចាំ​សាច់ញ្ញាត្តិ​មក​ទទួល ឯ​បងប្រុស​រង​របួសធ្ងន់​សម្រាក​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន​សេ​តេ ៕