ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! លើគោក​ហើយ លើ​ទឹក​ទៀត គ្រប់កន្លែងម៉ង

6 ឆ្នាំ មុន

ខេត្តកំពត ៖ ពលរដ្ឋ​មានរ​បរជា​អ្នកនេសាទ​សមុទ្រ​នៅ​ភូមិ​អ​ង្គោ​ល ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ បាន​សម្ដែង​ការ​ខឹង​យ៉ាង​ខ្លាំង​ដោយសា​តែ​ពួក​ចោរ​សមុទ្រ​បាន​លួច​លប​កន្ទុយ​កណ្ដុរ​ស្ទើរតែ​រាល់​យប់​។

ខេត្តកំពត ៖ ពលរដ្ឋ​មានរ​បរជា​អ្នកនេសាទ​សមុទ្រ​នៅ​ភូមិ​អ​ង្គោ​ល ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ បាន​សម្ដែង​ការ​ខឹង​យ៉ាង​ខ្លាំង​ដោយសា​តែ​ពួក​ចោរ​សមុទ្រ​បាន​លួច​លប​កន្ទុយ​កណ្ដុរ​ស្ទើរតែ​រាល់​យប់​។

ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​1​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកក្កដា មាន​អ្នកនេសាទ​៤​នាក់​ដែល​ត្រូវ​ចោរលួច​លប​បាត់​អស់​មួយ ១-​ឈ្មោះ លឹ​ម វិត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ លួច​អស់​៦៥​លប ២-​ឈ្មោះ ឆែម វ៉ា អាយុ​៣៤​ឆ្នាំ បាត់​លប​៤០ ៣-​ឈ្មោះ លឹ​ម រ៉ា អាយុ​៤២​ឆ្នាំ បាត់​លប​អស់​៦០ និង​៤-​ឈ្មោះ ពេជ្រ ណាត បាត់​លប​អស់​៤៣​។

អ្នកនេសាទ​ម្នាក់​ឈ្មោះ ភឹ​ម មឿ​ន អាយុ​53​ឆ្នាំ និយាយ​ថា គាត់​ត្រូវ​ចោរ​សមុទ្រ​លួច​លប​គាត់​៤​លើក​ហើយ បាត់​អស់​ចំនួន​៤៧០​។ ចោរ​សមុទ្រ​នេះ​ពិតជា​ជំនាញ​ណាស់ ពួក​គេ​ចាំង​ភ្លើង​ហ្វា​ភ្លឺ​ពេញ​សមុទ្រ ពេល​អ្នកនេសាទ​ប្រទះ​ឃើញ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​លួច​នោះ ពួក​ចោរ​បាន​បោយ​ដៃ​ឱ្យ​ទូក​អ្នកនេសាទ​ជា​ជន​រង​គ្រោះ​ដេញ​តាម​គេ​។ ហើយ​ពលរដ្ឋ​ម្នាក់​ៗ​សុទ្ធតែ​ចងការ​ធានា​គារ​មក​ទិញ​សម្ភារ​សម្រាប់​ធ្វើ​នេសាទ​។ អ្នកនេសាទ​រូប​នេះ​សំណូមពរ​សមត្ថកិច្ច ជា​ពិសេស​នគរបាល​ការពារ​ដែនទឹក​ជួយ​ទប់ស្កាត់​ផង បើ​មិន​មានការ​ជួយ​ទេ ច្បាស់​ជា​ពួក​គាត់​ដាច់​បាយ​ហើយ​។

លោក គង់ យ​ន បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ថា ក្រុម​ចោរ​ពិតជា​បាន​លួច​លប​ដាក់​ក្ដាម ដាក់​ត្រី​របស់​ពលរដ្ឋ​មែន ហើយ​អ្នកនេសាទ​សុទ្ធតែ​អ្នក​ក្រីក្រ ប៉ុន្តែ​ក្រុម​ចោរ​នេះ​លួច​ស្ទើ​តែ​រាល់​យប់​។ លោក​សង្ឃឹម​តែ​នគរបាល​ដែនទឹក​ជួយ​ទប់ស្កាត់​ចោរ​នោះ​បាន ព្រោះ​ពួក​ចោរ​ប្រើ​ទូក​សុទ្ធតែ​ម៉ាស៊ីន​ឡាន​៕