ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Manny Pacquiao ចាញ់ហើយ​ក្រោម​ថ្វីដៃ Jeff Horn

6 ឆ្នាំ មុន

ទីបំផុត កីឡាករ​សញ្ជាតិ​អូស្ត្រាលី Jeff Horn ដណ្តើម​បាន​ខ្សែក្រវាត់ WBO world welterweight ពី​ស្តេច​ប្រដាល់​ហ្វ៊ី​លី​ពី​ន Manny Pacquiao​

ទីបំផុត កីឡាករ​សញ្ជាតិ​អូស្ត្រាលី Jeff Horn ដណ្តើម​បាន​ខ្សែក្រវាត់ WBO world welterweight ពី​ស្តេច​ប្រដាល់​ហ្វ៊ី​លី​ពី​ន Manny Pacquiao​បាន​សម្រេច​ទាំង​ត្រដាប​ត្រដួស​ក្រោយ​ប្រកួត​អស់​១២​ទឹក​ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ផ្ទាល់​ក្នុង​សង្វៀន Suncorp ជាង​៥​ម៉ឺន​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ម្សិលមិញ​នេះ ។

ជ័យជម្នះ​ជា​ឯកច្ឆ័ន្ទ​ក្នុង​ពិន្ទុ​១១៧-១១១,១១៥-១១៣ និង​១១៥-១១៣​ធ្វើ​ឱ្យ Jeff Horn ​ដែល​ជា​អតីត​គ្រូបង្រៀន​មួយ​រូប ក្លាយជា​កីឡាករ​អូស្ត្រាលី​ដំបូង​ដែល​បាន​យកឈ្នះ​អ្នកលេង​កណ្តាប់ដៃ​ឆ្វេង Pacquiao នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន ។ បើ​ទោះជា​បាត់បង់​ខ្សែក្រវាត់​ក្តី ក៏ Pacquiao ទទួល​បាន​ទឹកប្រាក់​ចំនួន​១០​លាន​ដុល្លារ​ផង​ដែរ ខណៈ Jeff Horn បាន​ត្រឹមតែ​៥០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ។

កំណត់​ត្រា​មិន​ដែល​ចាញ់​របស់ Jeff Horn បាន​កើន​ដល់​១៨​ប្រកួត ក្នុង​នោះ​ឈ្នះ​១៧​ដង (​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​១១​ដង​) និង​ស្មើ​១​ដង ។ ក្រោយ​ចប់​ការ​ប្រកួត កីឡា​ករ​​វ័យ​២៩​ឆ្នាំ​រូប​នេះ​បាន​ប្រកាស​ថា រូប​លោក​នឹង​ព្រម​ទទួល​សំណើ​សក​សឹង​ពី​ស្តេច​ប្រដាល់​ហ្វ៊ី​លី​ពី​ន Pacquiao ហើយ​ថែម​ទាំង​លើក​ឡើង​ថា ចង់​ប្រកួត​ជាមួយ Floyd Mayweather ទៀត​ផង ៕