ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ខ្លាឃ្មុំ​ផេ​ន​ដា​យក​ស្លឹក​ឈូក​បាំង​ថ្ងៃ
ដោយសារ​តែ​ក្តៅ​ពេក ខ្លាឃ្មុំ​ផេ​ន​ដា​យក​ស្លឹកឈូក​បាំង​ក្បាល​ធ្វើ​ជា​មួក​ការពារ​កម្តៅថ្ងៃ ។

២-​ឥណ្ឌូ​ណេ​សីុ​រឹបអូស​ស្រកាពង្រូល​តម្លៃ​១៩០.០០០​ដុ​ល្លារ

១-​ខ្លាឃ្មុំ​ផេ​ន​ដា​យក​ស្លឹក​ឈូក​បាំង​ថ្ងៃ
ដោយសារ​តែ​ក្តៅ​ពេក ខ្លាឃ្មុំ​ផេ​ន​ដា​យក​ស្លឹកឈូក​បាំង​ក្បាល​ធ្វើ​ជា​មួក​ការពារ​កម្តៅថ្ងៃ ។

២-​ឥណ្ឌូ​ណេ​សីុ​រឹបអូស​ស្រកាពង្រូល​តម្លៃ​១៩០.០០០​ដុ​ល្លារ
សមត្ថកិច្ច​ឥណ្ឌូ​ណេ​ស៊ី ចាប់​ពង្រូល​ជា​ច្រើន​ក្បាល រួម​ទាំង​ស្រកា​មាន​តម្លៃ​១៩០.០០០​ដុល្លារ​កាលពី​ថ្ងៃ​ទី​១៤ មិថុនា ២០១៧ ។

៣-​យក​ឆ្កែ​នាំ​ផ្លូវ​ភ្ញៀវ​នៅ​អូស្ត្រាលី
ឆ្កែ​ជា​ច្រើន​ក្បាល​កំពុង​ទទួល​ការងារ​ថ្មី​ជា​អ្នក​ទទួលភ្ញៀវ​ជាន់ខ្ពស់​ប្រចាំ​វិមាន​រដ្ឋ​គ្វី​ន​លែ​ន ប្រទេស​អូស្ត្រាលី ។ ចាត់​ទុក​ថា​ជា​រឿង​ចម្លែក​មួយ​កម្រ​កើត​មាននៅ​លើ​លោក​ដែល​យក​ឆ្កែ​ទទួលភ្ញៀវ ។

៤-​សាក់​រូប​អត្តសញ្ញាណប័ណ្ណ​នៅ​លើ​ខ្នង
នារី​ជនជាតិ​ថៃ​ម្នាក់​បាន​សាក់​រូប​អត្តសញ្ញាណប័ណ្ណ​នៅ​លើ​ខ្នង​មាន​លក្ខណៈ​ដូច​រូប​ពិត ។

៥-​ហុងកុង​ត្រៀម​ចេញ​ច្បាប់​ហាម​ជួញដូរ​ភ្លុក​ដំរី
ហុងកុង​ត្រៀម​ចេញ​ច្បាប់​ហាម​ទិញ​-​លក់​ភ្លុក​ដំរី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដោយ​របាយការណ៍​បញ្ជាក់​ថា​គម្រោង​នោះ​គឺជា​ផ្នែក​មួយ​ក្នុង​កិច្ច​ព្យាយាម ទប់ស្កាត់​ការ​សម្លាប់​ដំរី​ដើម្បី​យក​ភ្លុក ។

៦-​វល្លិ​មាន​រូបរាង​ដូច​លិង្គ
អ្នក​ខេត្ត​អាង​ថង ប្រទេស​ថៃ មិន​ពេញចិត្ត​ឈើ​វល្លិ​យក្ស​ព័ទ្ធ​ជុំវិញ​បង្គោល​ភ្លើង​រាង​ដូច​លិង្គ ក៏​ឱ្យ​សមត្ថកិច្ច​បំផ្លាញ​ចោល ។

៧-​ស្ត្រី​អ្នកនយោបាយ​បារាំង​ខ្យល់គរ​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត
លោកស្រី​ណា​តា​លី ខូ​ស៊ុ​ស​កូ ម៉ូ​រី​សេ អ្នកនយោបាយ​អភិរក្សនិយម​របស់​បារាំង ត្រូវ​ខ្យល់គរ​នៅ​ផ្សារ​មួយ​ក្នុង​ក្រុងប៉ារីស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត  ។

៨-​សាកល្បង​ភ្លក្ស​រសជាតិ​ស្ករ​សូកូឡា
បុរស​អា​មេ​រិ​ក​ឱ្យ​ស្ត្រី​ម្នាក់​ចាក់​ស្ករ​រសជាតិ​សូកូឡា​លើ​រាង​កាយ រួច​ឱ្យ​លិទ្ធ​មើល តើ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​បែប​ណា ?

៩-​ក្រុមហ៊ុន​ផលិត​ពោង​សុវត្ថិភាព​រកកល់​ដួល​រលំ
ក្រុមហ៊ុន​Takata​ដែល​ផលិត​ពោង​សុវត្ថិភាព​ក្នុង​រថយន្ត​បាន​ដាក់​សំណើ​ទៅ​តុលាការ​ការពារ​ទ្រព្យ​ពី​ការ​ដួល​រលំ ។

១០-​កណ្តុរ​ក្លាយជា​មិត្ត​ដ៏​ល្អជា​មួយ​ពស់
សួនសត្វ​មួយ​នៅ​ប្រទេស​ជប៉ុន​ឈ្មោះ​«Tokyo Mutsugoro Animal Kingdom»​បាន​ចិញ្ចឹម​ពស់ ហើយ​ចំណី​ចម្បង​របស់​វា គឺ​កណ្តុរ ។ ពេល​បោះ​កណ្តុរ​ឱ្យ​ពស់​សុ​ី​វា​មិន​សុ​ី ក៏​ក្លាយជា​មិត្ត​នឹង​គ្នា​ទៅ​វិញ ៕