ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​លើដំបូល​ទស្សនាទេសភាពស្រួល​ផង ស្រាប់តែ​ប៉ូលិស​ពិន័យ​

6 ឆ្នាំ មុន

នារី​ម្នាក់​អង្គុយ​លើដំបូល​រថយន្ត​«SUV»​ពណ៌​ស ទស្សនា​ទេសភាព​នៅ​តាម​ផ្លូវ ។

«Shanghaiist»​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា

នារី​ម្នាក់​អង្គុយ​លើដំបូល​រថយន្ត​«SUV»​ពណ៌​ស ទស្សនា​ទេសភាព​នៅ​តាម​ផ្លូវ ។

«Shanghaiist»​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តាម​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​នារី​ម្នាក់​អង្គុយ​លើដំបូល​រថយន្ត​បើកបរ​លើ​ដងផ្លូវ​ក្នុង​ក្រុង​អ៊ូ​ដុ​ង តំបន់​នី​ង​សៀ ប្រទេស​ចិន យ៉ាង​សប្បាយ​រីករាយ ។ វា​ជា​រឿង​ចម្លែក​មួយ​ដែល​អង្គុយ​នៅ​លើដំបូល​រថយន្ត​ទស្សនា​ទេសភាព​ដោយ​មិន​អង្គុយ​ក្នុង​រថយន្ត ។

ក្រោយ​ពី​វី​ដេ​អូ​ឃ្លី​ប​នោះ​បង្ហោះ​តាម​ហ្វេ​ស ប៊ុ​កមក​មានការ​រិះគន់​ខ្លាំង ដោយ​អ្នកខ្លះ​អំពាវ​ឱ្យ​ប៉ូលិស​ចាត់ការ​លើ​នារី​នោះ រួម​ទាំង​អ្នកបើកបរ​ផង ។ មិនយូរ​ប៉ុន្មាន​ប៉ូលិស​ស្រាវជ្រាវ​ចាប់​នារី​នោះ និង​អ្នកបើកបរ​ទៅ​សួរនាំ ។ ប៉ូលិស​បាន​ពិន័យ​នារី​នោះ​ជា​ប្រាក់​ចំនួន​១០​យាន់ ឬ​១,៥​ដុល្លារ ចំណែក​អ្នកបើកបរ​មិន​មាន​ព័ត៌មាន​បញ្ជាក់​ថា ប៉ូលិស​ចាត់ការ​បែប​ណា​ទេ ៕