ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ក្រីក្រ​ដែល​ជា​សិស្ស​ពូកែ​ផ្នែក​គណិត​វិទ្យា​ទទួល​ការ​ឧបត្ថម្ភ

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​សិស្ស​ក្រីក្រ​ម្នាក់​ឈ្មោះ ម៉ូ​វ ប៊ុ​ន​ឆៃ អាយុ​១៨​ឆ្នាំ រៀន​ថ្នាក់​ទី​១២C នៅ​វិទ្យាល័យ ហ៊ុន សែន ព្រៃ​ទទឹង ក្នុង​ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​សិស្ស​ក្រីក្រ​ម្នាក់​ឈ្មោះ ម៉ូ​វ ប៊ុ​ន​ឆៃ អាយុ​១៨​ឆ្នាំ រៀន​ថ្នាក់​ទី​១២C នៅ​វិទ្យាល័យ ហ៊ុន សែន ព្រៃ​ទទឹង ក្នុង​ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ដែល​រៀន​លេចធ្លោ​ជាងគេ​បំផុត​ផ្នែក​គណិត​វិទ្យា​នោះ​បាន​ធ្វើការ​អំពាវនាវ​ចង់បាន​ថវិការ​ក្នុង​១​ខែ​ចំនួន​៧​ម៉ឺន​រៀល សម្រាប់​ចំណាយ​លើ​ការរៀនសូត្រ​ដើម្បី​ត្រៀមប្រលង​បាក់​ឌុ​ប​ក្នុង​ពេល​ខាង​មុខ​នោះ ។  ប៉ុន្តែ​សំណាងល្អ​ត្រូវ​បាន​មូលនិធិ​មិត្ត​ជួយ​មិត្ត​( Foundation of Friends ) បាន​ជួយ​នូវ​ថវិការ​ចំនួន​២៩០​ដុល្លារ  ដោយ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី០១ ខែកក្កដា ឆ្នា​២០១៧ ធ្វើ​ឲ្យ​រូបគេ​មាន​ក្តី​រំភើប​សប្បាយ​រីក រាយ​ផង​ដែរ ។

សិស្ស​ក្រីក្រ​រូប​នេះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​កោះសន្តិភាព​ដឹង​ថា ដោយសារ​តែ​មានការ​យកចិត្តទុកដាក់​ពីសំណាក់​នាយិការ​ប្រចាំ​វិទ្យាល័យ​ខាងលើ​ចេះ​តែ​បាន​ជម្រុញ​ឲ្យ​រូបគេ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ដល់​ទទួល​បានជា​សិស្ស​ពូកែ​លេខ​១​ផ្នែក​គណិត​វិទ្យា​ប្រចាំ​វិទ្យាល័យ​ហ៊ុន សែន ព្រៃ​ទទឹង ពេល​ដែល​ទៅ​ប្រលង​នៅ​ក្រុង​កំពង់ចាម កន្លង​មក​ក៏​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤​ប្រចាំ​ខេត្ត​ព្រមទាំង​បាន​ទៅ​ចូលរួម​ប្រកួត​នៅ​ថ្នាក់​ជាតិ​បន្ថែម​ទៀត​ផង​ដែរ ។

សិស្ស​ឈ្មោះ ប៊ុ​ន ឆៃ និយាយ​ទាំង​ញញឹម​បន្ត​ថា បើ​មើល​ថ្ងៃ​ប្រលង​មធ្យមសិក្សា​បឋម​ភូមិ​គឺ​កាន់​ខិត​ជិតម​ក​ដល់​ហើយ​រូបគេ​ខ្វះខាត​ថវិការ​ដើម្បី​រៀនសូត្រ​នៅ​លើ​មុខ​វិជ្ជា​ផ្សេង​ៗ​ជា​ច្រើន ប៉ុន្តែ​ចាត់ទុកជា​សំណា​ង​ល្អ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា ត្រូវ​បាន​នាយិការ​ឈ្មោះ វ៉ា សុខា ឲ្យ​មក​ទទួល​ថវិការ​ចំនួន​២៩០​ដុល្លារ​ពី​មូលនិធិ​មិត្ត​ជួយ​មិត្ត ដែល​បាន​បង្កើត​ឡើង​ដោយ​អតីត​សិស្ស​វិទ្យាល័យ​ហ៊ុន សែន ព្រៃ​ទទឹង​ក្នុង​ទិវារំលឹក​គុណគ្រូ​នោះ ៕