ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ឡង៍​ទទូច​ស្នើ​ឲ្យ​ពលករ​ខ្មែរ​រក្សា​ភាព​ស្ងៀមស្ងាត់​ព្រោះ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ថៃ​ឡង៍ បាន​បញ្ជាក់​ថា​រា​ដ្ឋា​ភិ​បាល​ថៃ

រាជធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ថៃ​ឡង៍ បាន​បញ្ជាក់​ថា​រា​ដ្ឋា​ភិ​បាល​ថៃ បាន​កែសម្រួល​ព្រះរាជក្រឹត្យ​ស្តី​អំពី​ការ​គ្រប់គ្រង​ការ​ធ្វើ​ការងារ​របស់​ពលករ​បរទេស ឆ្នាំ​២០១៧ “​គឺ​ក្នុង​គោលបំណង​បន្ថែម​ទម្ងន់ទោស​ដល់​និយោជក ដែល​ប្រើប្រាស់​ពលករ​បរទេស​ដែល​ពុំ​ទាន់​មាន​ឯកសារ​ស្របច្បាប់ និង​ក្រុមហ៊ុន​ដែល​នាំ​ពលករ​បរទេស​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​តែ​ប៉ុណ្ណោះ​”​។

សេចក្តី​ប្រកា​សព​ត៌​មាន​ដែល​ចុះ​ថ្ងៃ​ទី ០១ មិថុនា បាន​ទទូច​ស្នើ​ឲ្យ​ពលករ​ខ្មែរ​រក្សា​ភាព​ស្ងៀមស្ងាត់ ព្រោះ​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ថៃ​ឡង៍ និង​ក្រសួង​ការងារ​កម្ពុជា កំពុង​ពិ​ភា​គ្សា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ ជួយ​សម្រួល​កុំ​ឲ្យ​មានការ​ចុះ​ត្រួតពិនិត្យ​ពលករ​កម្ពុជា​ដែល​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ក្នុង​ការ​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​។

ដើម្បី​ជៀសវាង​ការ​ចាញ់បោក​មេខ្យល់​ដែល​ឆ្លៀតឱកាស​បោកប្រាស់​បងប្អូន​ប្រជាជន​ខ្មែរ​ក្នុង​ការ​រៀបចំ​ឯកសារ​មក​ធ្វើការ​ស្របច្បាប់ បងប្អូន​ពលករ​កម្ពុជា​ដែល​មាន​បំណង​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​ទំនាក់ទំនង​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា ដែល​បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​ជ្រើសរើស បណ្តុះបណ្តាល ប​ញ្ជួ​ន និង​គ្រប់គ្រង​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​បរទេស​។

ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ថៃ​ឡង៍​ធ្វើ​ឡើង​បន្ទាប់​ពី​ច្បាប់​អន្តោប្រវេសន៍​ថ្មី​របស់​ថៃ​ដែល​មានការ​រឹត​បន្តឹង​ចំពោះ​ពលករ​ខុសច្បាប់ ហើយ​ក្នុង​នោះ​ពលករ​ខ្មែរ​រាប់រយ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ប​ញ្ជួ​ន​មក​ប្រទេស​វិញ​។ ក្នុង​នោះ​ផង​ដែរ​ពលករ​ខ្មែរ​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​បាន​វិល​ត្រឡប់​ពី​ថៃ​មក​ធ្វើ​លិខិតឆ្លងដែន​ប្រភេទ​ការងារ​ដែល​តម្រូវ​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​ថ្មី​របស់​ថៃ​។ មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​សំខាន់​ៗ ដែល​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​វិញ​ជា​ច្រើន​ជា​រៀងរាល់ថ្ងៃ ព្រោះ​ថៃ​ទើប​ដាក់​ចេញ​នូវ​ច្បាប់​ការងារ​ថ្មី គឺ ១. ត្រូវ​ពិនិត្យ​មើល​ការងារ​របស់​ពលករ មី​យ៉ា​ន់​ម៉ា ឡាវ និង​កម្ពុជា ដែល​ធ្វើការ​នៅ​ថៃ តើ​បម្រើ​ការងារ​ប្រភេទ ហាមឃាត់​ចំនួន​៣៩​មុខ ដែល​សមគម​ន៍​ការងារ​ហាមឃាត់​ឬ​អត់0x017d7​ប្រ​សិន​ណា​ពួក​គេ​ត្រូវការ​ឈប់​បន្ទាន់  ឬ​ប្រសិនបើ​ទទួល​ចូល​បម្រើ​ការ ដោយ​គ្មាន​លិខិត​អនុញ្ញាតិ ត្រូវ​បញ្ឈប់​បន្ទាន់​ដូច​គ្នា​។ បើ​រក​ឃើញ​ត្រូវ​ពិន័យ ពី​៤០០,០០០ ទៅ ៨០០,០០០ បាត ឬ​ប្រហែល ១១,៥០០ ទៅ ២៣,០០០ ដុល្លារ ៕