ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​មិ​ទ្ទី​ញ​អបអរ​សារ​ទរ​ខួប​ទី​៦៦ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៧ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​សមាជិក​គណកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា

ខេត្តកំពង់ធំ ៖ ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៧ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​សមាជិក​គណកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​បារាយណ៍ បាន​អញ្ជើញ​ជា​ប្រធាន​គណៈអធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​មិ​ទ្ទី​ញ​អបអរ​សារ​ទរ​យ៉ាង​ក្លៀវក្លា​ខួប​ទី​៦៦ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ។ 

ពិធី​ដ៏​អ​ធឹ​ក​អធម​នេះ​បាន​រៀបចំ​ប្រារព្ធ​ឡើង​នៅ​ភូមិ​ស្វាយ​ជី​អោ​ក ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដែល​មាន​សមាជិក​សមាជិកា​ចូលរួម​ចំនួន​ជិត​១.០០០​នាក់ ។

លោក ហាក់ មុង​ហួត ក៏​បាន​អញ្ជើញ​អាន​សុន្ទរកថា ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស ក្នុង​មិ​ទ្ទី​ញ​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៦ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​មក​លោក ថោ​ង ខុន ក៏​បាន​មាន​ប្រសាសន៍​បកស្រាយ​យ៉ាង​លំអិត​ពាក់ព័ន្ធ​នឹង​ខ្លឹមសារ​សុន្ទរកថា និង​សភាពការណ៍​វិវត្តន៍​ថ្មី​ៗ​ផង​ដែរ ៕