ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន​ចំនួន​៦​​នាំ​យក​អំណោយ​​ទៅ​ជូន​កង​ទ័ព​​នៅ​តំបន់​​ប្រាសាទ​ព្រះ​វិហារ

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ កុ​ម្ភៈ​ កន្លង​ទៅ​​​នេះ ស្ថាប័ន​ចំនួន​៦​​​បាន​នាំ​យក​អំណោយ​​​ជា​គ្រឿង​ឧបភោគបរិភោគ​​ សំភារ​​ប្រើ​ប្រាស់​ ​និង​ថវិកា​មួយ​ចំនួន​ធំ​ទៅ​​ផ្ដល់​​ជូន​​កង​កម្លាំង​ ដែល​កំពុង​​ឈរជើង​ការពារ​បូរណ​ភាព​ទឹក​​ដី​ក្នុង​តំបន់​ប្រាសាទព្រះវិហារ​។ ​ស្ថាប័ន​ទាំង​៦​​​​​នេះ​រួម​មាន ​១-​ក្រសួង​ទំនាក់​​ទំនង​ជា​មួយ​រដ្ឋ​​សភា​​ ព្រឹ​ទ្ធ​​សភា ​និង​អធិការកិច្ច​ ដឹកនាំ​ដោយ​លោក​​ជំទាវ​រដ្ឋមន្ដ្រី​សោម​ គឹម​សួ​គ៌ ២-​អាជ្ញា​ធរ​ខេត្ដ

ខេត្ត​ព្រះ​វិហារ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ កុ​ម្ភៈ​ កន្លង​ទៅ​​​នេះ ស្ថាប័ន​ចំនួន​៦​​​បាន​នាំ​យក​អំណោយ​​​ជា​គ្រឿង​ឧបភោគបរិភោគ​​ សំភារ​​ប្រើ​ប្រាស់​ ​និង​ថវិកា​មួយ​ចំនួន​ធំ​ទៅ​​ផ្ដល់​​ជូន​​កង​កម្លាំង​ ដែល​កំពុង​​ឈរជើង​ការពារ​បូរណ​ភាព​ទឹក​​ដី​ក្នុង​តំបន់​ប្រាសាទព្រះវិហារ​។ ​ស្ថាប័ន​ទាំង​៦​​​​​នេះ​រួម​មាន ​១-​ក្រសួង​ទំនាក់​​ទំនង​ជា​មួយ​រដ្ឋ​​សភា​​ ព្រឹ​ទ្ធ​​សភា ​និង​អធិការកិច្ច​ ដឹកនាំ​ដោយ​លោក​​ជំទាវ​រដ្ឋមន្ដ្រី​សោម​ គឹម​សួ​គ៌ ២-​អាជ្ញា​ធរ​ខេត្ដ​កំពង់​ឆ្នាំង ​ដឹកនាំ​ដោយ​លោក​ទូច ម៉ា​រី​ម ​អភិ​បាល​​ខេត្ដ ៣-សមាគម​​ក្មេង​វត្ដ​ដឹក​នាំ​ដោយ​​លោក​ឈឹ​ម សៅ​គី​ អនុរដ្ឋ​លេខាធិការ​ទី​ស្ដី​ការគណៈរដ្ឋមន្ដ្រី​ ជា​ប្រធាន​សមាគម​​ ៤-គណៈ​​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​ដោយ​លោក​ជីវ សុង​ហាក់​ ប្រធាន​គណៈ​​មេធាវី​ ៥-​​អាជ្ញា​ធរ​ខេត្ដកំពត​ដឹកនាំ​ដោយ​លោក​ខូ​យ ​ឃុន​ហួ​៊រ អភិបាល​ខេត្ដ​ និង​៦-​អាជ្ញា​ធរ​ខេត្ដ​បន្ទាយ​មាន​ជ័យ​ ដឹកនាំ​ដោយ​លោក​អ៊ុ​ង ​អឿន ​អភិ​បាល​​​ខេត្ដ​។

​ប្រតិភូ​ទាំង​៦​ក្រុម​ដែល​​នាំ​​យក​អំណោយ​​ទៅ​​ផ្តល់​​ជូន​កងទ័ព​នៅ​តំបន់​ប្រាសាទ​​ព្រះ​វិហារ​ នាថ្ងៃ​នោះ ​គឺ​ធ្វើ​ឡើង​នៅ​​បញ្ជា​ការ​ដ្ឋាន​កង​អង្គ​រក្ស​​ស្ថិត​​នៅ​​ចំណុច​ទួល​៩៥​ក្បែរ​តំបន់​ប្រាសាទ​ព្រះ​វិហារ​​​ក្រោម​​អធិបតីភាព​លោក​នាយ​ឧត្ដម​សេនីយ៍​ផ្កាយ​​មាស​៤​ ហ៊ីង ​ប៊ុ​ន​ហៀ​ង ​អគ្គមេ​បញ្ជា​ការ​រង​​នៃ​កង​យោធ​ពលខេមរភូមិន្ទ មេ​​បញ្ជា​​ការ​បញ្ជា​ការ​ដ្ឋាន​កង​អង្គរក្ស​ និង​ជា​អនុ​ប្រធាន​គណៈ​​បញ្ជាការ​ឯកភាព​ សមរភូមិ​ទិស​យោធ​​ភូមិ​​ភាគ​ទី​៤​។ បើ​តាម​​មន្ដ្រី​យោធា​​នៅ​ទី​នោះ​​ថា ​ដោយ​សារ​តែ​ស្ថានការណ៍​​នៅ​តំបន់​​នោះ​មិន​អាច​ធានា​សន្ដិសុខ​​បាន​ដូច​ពេល​មុន​ ដូច្នេះ​​ទើប​ការ​ធ្វើ​បដិ​សណ្ឋារ​កិច្ច​​រវាង​ប្រតិភូ​និង​កងក​ម្លាំ​ង​បាន​តែ​បន្ដិច​បន្ដួច​​​ប៉ុណ្ណោះ ​ដោយ​មួយ​​ក្រុម​ៗ​​​ស្ថិត​​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​​ខ្ពស់​ ព្រោះ​​ពួក​​ចោរ​សៀម​មិន​អាច​ជឿ​ទុក​ចិត្ដ​​​បាន​ទេ​។

​លោកនាយ​ឧត្ដ​សេនីយ៍​ហ៊ីង ប៊ុ​នហៀ​ង ជំនួស​​​មុខ​ឱ្យ​នាយ​​ទាហាន នាយ​ទាហាន​រង និង​​ពល​ទា​ហាន​ទាំងអស់​ ដែល​កំពុង​​ឈរជើង​នៅ​ស​មរ​ភូមិ​​មុខ​បាន​​​មាន​មតិ​ស្វាគមន៍​ដល់​គណៈប្រតិភូ​ និង​​ថ្លែង​អំណរ​​គុណ​យ៉ាង​​​ជ្រាលជ្រៅ​ដល់​ប្រតិភូ​ ដែល​បាន​យក​ចិត្ដ​ទុក​ដាក់​​ដល់​​ការ​រស់នៅ​របស់​កងទ័ព​​​នៅ​សមរភូមិ​មុខ។ ​លោក​នាយ​​ឧត្ដម​សេនីយ៍​​ក៏​បាន​លើក​ឡើង​​នូវ​ស្ថាន​ការណ៍​​យោធា​ដ៏​​ក្ដៅ​​គគុក​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​​ដែល​​​​​យោធា​ខ្មែរ​​ដ៏​អង់​អាច​​​ក្លា​ហាន​​បាន​​ទប់​ទល់​ នឹង​​ទា​ហាន​សៀម​ឈ្លាន​ពាន​កាលពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៧ កុ​ម្ភៈ ​កន្លង​ទៅ​​នេះ​។ លោកនាយ​ឧត្ដមសេនីយ៍​ ហ៊ីង ប៊ុ​ន​ហៀ​ង ​បាន​បញ្ជាក់​​​ថា ​ភាព​​អង់​​អាច​ក្លាហាន​របស់​វីរ​​​កង​ទ័ព​នេះ ក៏​​អាស្រ័យ​ដោយ​​ទទួល​បាន​បទ​បញ្ជា​​​ដ៏​​មាន​ប្រ​សិ​​ទ្ធភាព​របស់​សម្ដេច​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ​ហ៊ុន ​សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​សិទ្ធិ​​ស្វ័យការពារ​ទឹកដី​មិន​ឱ្យ​បាត់បង់​សូ​ម្បី​តែ​មួយ​មី​ល្លី​ម៉ែត្រ​។

តំណាង​ប្រតិ​ភូ​​បាន​​ថ្លែង​នូវ​ការ​កោត​សរ​សើរ​ដល់​​វីរ​កងទ័ព​ទាំងអស់​ដែល​បាន​បូជា​សាច់​ស្រស់​ ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី​ដ៏​អង់​អាច​ក្លា​ហាន​មិន​ចុះ​ញ៉ម​នឹង​សត្រូវ​សៀម​ឈ្លានពាន ​តស៊ូ​ការពារ​​បាន​យ៉ាង​​រឹង​មាំ​នូវ​​អធិប​តេយ្យ​​​​ភាព​ជាតិ​​ធ្វើ​ឱ្យ​ប្រជា​ជាតិ ខ្មែរ​ទាំងអស់​​មាន​ជំនឿ​ជឿ​ជាក់​យ៉ាង​មុតមាំ​ទៅ​លើ​វីរ​ភាព​ដ៏​​ក្លាហាន​​​របស់​​វីរ​យុទ្ធ​ជន​​យើង។ ជា​​មួយ​នេះ​​​ប្រតិភូ​ក៏​បាន​ស​ន្យា​ថា ​នឹង​នៅ​តែ​បន្ដ​​​អនុវត្ដ​ជា​និច្ច​ នូវ​វប្ប​ធ​ម៌​សមរភូមិ​ក្រោយ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សមរភូមិ​មុខ៕