ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចកលបៀតបៀនគ្នាជាប្រភពនៃអសន្តិសុខ

6 ឆ្នាំ មុន

បើ​មនុស្ស​ទាំងអស់​ក្នុង​លោក​ខ្មាស​បាប ខ្លាចក្រែង​អំពើអាក្រក់​ដូច​គ្នា​នោះ សន្តិភាព​ប្រាកដជា​កើត​មាន ហើយ​ភាព​សុខសាន្ត​ក៏​មាន​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ព្រោះតែ​ប្រាសចាក​ការ​

បើ​មនុស្ស​ទាំងអស់​ក្នុង​លោក​ខ្មាស​បាប ខ្លាចក្រែង​អំពើអាក្រក់​ដូច​គ្នា​នោះ សន្តិភាព​ប្រាកដជា​កើត​មាន ហើយ​ភាព​សុខសាន្ត​ក៏​មាន​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ព្រោះតែ​ប្រាសចាក​ការ​បៀតបៀន​គ្នា ការ​លាប​ពណ៌​គ្នា ការ​ប្រជែង​អំណាច​គ្នា ការ​លោភលន់ ការ​ញុះញង់ ពាក្យចាក់ដោត សម្តី​ស៊កសៀត​… ដែល​ទាំង​អស់នេះ​ជា​ប្រភព​នៃ​ការ​នាំ​រឿង​ទៅ​រក​ភាព​ច្របូកច្របល់ ក្រឡាប់ចាក់​ស្រុក​ទេស តែបើ​ទាំងអស់​គ្នា​លះ​បាន សុខ​សន្តិភាព​ក្នុង​លោក​ទាំងមូល​នឹង​កើត​មាន​យា​៉​ង​បរិបូរ​សម​ដូច​ពុទ្ធភាសិត​មួយ​ឃ្លា​ត្រាស់​ថាៈ អារ​តី វិ​រ​តី បា​បា មជ្ជ​បា​នា ច ឯ​ត​ម្មង្គល​មុត្ត​មំ ការ​មិន​ត្រេកអរ​ក្នុង​បាប និង​កិរិយា​វៀរចាក​អំពើអាក្រក់​ចេញ​ឱ្យ​អស់​ជា​មង្គល​ដ៏​ឧត្តម ។

ពាក្យ​ថា វិរតិ ប្រែ​ថា ការ​វៀរលែង ការ​តម​ដាច់ខាត ការ​កាន់​ត្រណម ការ​វៀរ​ដោយ​កាយ និង​វាចា​ដោយ​អំណាច​នៃ​កម្ម​និង​ទ្វារ​នោះ​មាន​៣​យា​៉​ង​គឺ ៈ
១-​ស​ម្ប​ត្ត​វិរតិ ការ​វៀរ​ចំពោះ​វត្ថុ​ដែល​ដល់​ព្រម​ដោយ​បាន​ពិចារណា​នូវ​ជាតិ វ័យ និង​សេចក្តី​ចេះ​ដឹង​របស់​ខ្លួន​ថា​មិន​គួរ​នឹង​ធ្វើ​បែប​នោះ ហើយ​ក៏​អាក់ខាន​លែង​ធ្វើអំពើ​លាមក​នោះ​ទៅ​វិញ ។
២-​សមាទាន​វិរតិ វៀរចាក​អំពើ​ដ៏​លាមក​មានការ​សម្លាប់ ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម ការ​និយាយ​ញុះញង់​ជាដើម​ដោយ​បាន​សមាទានសីល មាន​សីល​៥ សីលប្រាំបី ឬ​សីល​១០​តាម​សមគួរ​ដល់​បំណងប្រាថ្នា​របស់​ខ្លួន ។
៣-​សមុច្ឆេទវិរតិ ការ​វៀរ​ដាច់​ស្រឡះ​មិន​ធ្វើបាប​កម្ម​តាំងពី​កំណើត​មក ។ បាប​គឺជា​អំពើ​ដ៏​លាមក​ជា​គ្រឿង​ញាំ​ុ​ង​ចិត្ត​សត្វ​ឱ្យ​សៅហ្មង ក្នុង​ទី​នេះ​សំដៅយក​កម្ម​កិលេស​៤​យា​៉​ង​គឺ បាណាតិបាត ការ​សម្លាប់សត្វ​១, អទិន្នាទាន ការ​លួច​ទ្រព្យ​របស់​គេ​១, កា​មេ​សុ​មិច្ឆាចារ ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​១ និង​មុសាវាទ ការ​ពោល​ពាក្យ​កុហក​១​។
អំពើអាក្រក់​ទាំងនេះ​បុគ្គល​គួរ​វៀរ​ឱ្យ​ផុត​ស្រឡះ​ពី​សន្តាន​ចិត្ត ព្រោះ​ជា​ហេតុ​នាំ​ឱ្យ​មានទោស​ដល់​ខ្លួន ទីបំផុតរ​ស់រង​ឃើញ​តែ​ភាព​អន្ធការ​។ ដូច្នេះ​បើ​មនុស្ស​គ្រប់​រូប​ប្រព្រឹត្ត​ព្រម​ដោយ​លោកបាល​ធម៌ ម្ល៉េះ​សង្គម​ជាតិ​នឹង​មាន​សុខ​សន្តិភាព​យា​៉​ង​បរិបូរ​ដោយហេតុ​ថា​ធម៌​២​យា​៉​ង​គឺ ហិរិ ប្រែ​ថា​សេចក្តី​ខ្មាស បាន​ដល់​ខ្មាស​ទុច្ចរិត ឬ​ខ្មាស​អំពើអាក្រក់​មិន​ហា​៊​ន​ប្រព្រឹត្ត​ខុស និង​ឱត្តប្បៈ ប្រែ​ថា ខ្លាចក្រែង​បាប បាន​ដល់​សេចក្តី​ក្រែង​ខ្លាច​បាប មិន​ហា​៊​ន​ធ្វើអំពើ​អាក្រក់​រួញ​ស្រៀវ​ខ្លាច ព្រោះ​គិត​ឃើញ​ភ័យ​ដែល​កើត​អំពី​ការ​ធ្វើ​អាក្រក់​នោះ នឹង​ដុត​កម្តៅ​មក​លើ​ខ្លួនឯង​វិញ​ក្នុង​ពេល​ជា​ខាងក្រោយ ។

ជា​រួម​មក​គឺថា កាលបើ​បុគ្គល​ឯណា​មិន​ធ្វើអំពើ​អាក្រក់​ដោយ​កាយ វាចា ចិត្ត​ហើយ សិរី​សួស្តី​របស់​បុគ្គល​នោះ​រមែង​តាំងនៅ​ដោយ​ល្អ​រហូត​អស់​កាលដែល​គេ​មានជីវិត​រស់នៅ ៕ (​ឈ្វេងយល់​ឱវាទ​ពុទ្ធសាសនា​ចេញផ្សាយ សម្រាប់​ថ្ងៃសីល ៨​កើត ខែអាសាឍ​)