ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​នឹង​លក់​តែ​រថយន្ត​អគ្គិសនី​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​2030

6 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ខណៈ​សហរដ្ឋអាមេរិក​កំពុង​តែ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​បរិយាកាស​ទី​ក្រុងប៉ារីស ប្រទេស​ឥណ្ឌា​សន្យា​ថា នឹង​លក់​តែ​រថយន្ត​អគ្គិសនី​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០៣០ ។

ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​បរិយាកាស​

ប្រទេស​ឥណ្ឌា ៖ ខណៈ​សហរដ្ឋអាមេរិក​កំពុង​តែ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​បរិយាកាស​ទី​ក្រុងប៉ារីស ប្រទេស​ឥណ្ឌា​សន្យា​ថា នឹង​លក់​តែ​រថយន្ត​អគ្គិសនី​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០៣០ ។

ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​បរិយាកាស​កខ្វក់​ជាងគេ​លើ​ពិភពលោក​។ នាយកដ្ឋាន​ថាមពល​ឥណ្ឌា​និយាយ​ថា ពួក​គេ​បាន​ដាក់​គោលដៅ​ដ៏​មាន​មហិច្ឆតា​ថា នឹង​បញ្ឈប់​ការ​លក់​រថយន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ​ដើម្បី​សម្អាត​បរិយាកាស ។

ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​លូតលាស់​យ៉ាង​លឿន វិស័យ​ផ្សេង​ៗ និង​អ្នក​ធ្វើ​ដំណើរ​បាន​បន្ត​បំពុលបរិស្ថាន​ក្នុង​អត្រា​យ៉ាង​ខ្ពស់​។ បច្ចុប្បន្ន ពលរដ្ឋ​ប្រមាណ​១,៣​ប៊ី​លាន​កំពុង​តែ​រង​គ្រោះ ។
ការ​ព្យាករ​មួយ​ឲ្យ​ដឹង​ថា ខ្យល់អាកាស​របស់​ឥណ្ឌា​បាន​ចូលរួម​ដល់​ការ​បាត់បង់​ជីវិត​របស់​មនុស្ស​១,២​លាន​នាក់​ក្នុង​១​ឆ្នាំ ។

រដ្ឋមន្ត្រី​ថាមពល​ឥណ្ឌា លោក Piyush Goyal និយាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា ប្រទេស​លោក​នឹង​ជួយ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ផ្នែក​រថយន្ត​អគ្គិសនី តាម​រយៈ​ការ​ឧបត្ថម្ភ​ធន ។

ផែនការ​បេសកកម្ម​ចល័ត​អគ្គិសនី​ជាតិ​របស់​រដ្ឋាភិបាល គឺ​ចង់​ឲ្យ​ការ​លក់​រថយន្ត​អគ្គិសនី​ប្រចាំឆ្នាំ​កើន​ដល់​៦ ទៅ​៧​លាន​គ្រឿងក្នុង​ឆ្នាំ​២០២០ ។

ផែនការ​បង្កើន​ចំនួន​អគ្គិសនី​បន្ថែម​នេះ គឺ​ក្នុង​ចំណោម​វិធានការ​ជា​ច្រើន​ដែល​ប្រទេស​ឥណ្ឌា​ប្រើប្រាស់​ដើម្បី​សង្គ្រោះ​បរិស្ថាន​របស់​ខ្លួន​។ រដ្ឋាភិបាល​ក៏​ព្យាយាម​ជំរុញ​ដល់​ការ​បង្កើន​សមត្ថភាព​ផលិត​ថាមពល​ពី​ពន្លឺព្រះអាទិត្យ​ផង​ដែរ ។

លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ក៏​បាន​បង្កើន​ការ​ប្តេជ្ញា​ទ្វេ​ដង​សម្រាប់​កិច្ចព្រមព្រៀង​បរិយាកាស​ទី​ក្រុងប៉ារីស បន្ទាប់​ពី​លោក​ប្រធានាធិបតី​ត្រាំ ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។

លោក​បាន​ទៅ​កាន់​ប្រទេស​បារាំង​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី បារាំង Emanuel Macron ដែល​កំពុង​តែ​ភ័យ​ព្រួយ​ពី​ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ ៕