ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​រថយន្ត​ទាប និង​រថយន្ត​ខ្ពស់​មួយ​ណា​ល្អ​ជាង ?

6 ឆ្នាំ មុន

កម្ពស់​បាត​រថយន្ត (Ground Clearance) គឺ​អាច​ហៅ​បាន​ថា ជា​ចន្លោះ​កម្ពស់​របស់​បាត​រថយន្ត​ជាមួយ​ផ្ទៃ​ផ្លូវ​នៅ​ក្រោម​វា ។ ចំពោះ​កង់​រថយន្ត គេ​មិន​ចាត់​ទុក​ក្នុង​និយម​ន័យ​នេះ​ទេ ព្រោះថា គេ​ធ្វើ​វា​ឡើង​ដើម្បី​ឲ្យ​ប៉ះ​ជាមួយ​ផ្ទៃ​ផ្លូវ​ស្រាប់ ។

កម្ពស់​បាត​រថយន្ត (Ground Clearance) គឺ​អាច​ហៅ​បាន​ថា ជា​ចន្លោះ​កម្ពស់​របស់​បាត​រថយន្ត​ជាមួយ​ផ្ទៃ​ផ្លូវ​នៅ​ក្រោម​វា ។ ចំពោះ​កង់​រថយន្ត គេ​មិន​ចាត់​ទុក​ក្នុង​និយម​ន័យ​នេះ​ទេ ព្រោះថា គេ​ធ្វើ​វា​ឡើង​ដើម្បី​ឲ្យ​ប៉ះ​ជាមួយ​ផ្ទៃ​ផ្លូវ​ស្រាប់ ។ 

កម្ពស់​បាត​រថយន្ត​នេះ មិនមែន​សម្រាប់​ឲ្យ​យើង​យក​ម៉ែត្រ​ទៅ​វាស់​នោះ​ទេ ពោល​គឺ​វា​ត្រូវ​បាន​បញ្ជាក់​មក​ជា​ស្រេច​ពី​រោងចក្រ​របស់​រថយន្ត ។ 

គួរ​បញ្ជាក់​ថា កម្ពស់​នេះ​អាច​ប្រែប្រួល​អាស្រ័យ​ទៅ​នឹង​ទម្ងន់​ដែល​បាន​ដាក់​ក្នុង​រថយន្ត ដូច​ជា ចំនួន​មនុស្ស ចំណុះ​សាំង និង​របស់របរ​ជាដើម ។ 

រថយន្ត​មាន​កម្ពស់​បាត​ខ្ពស់ ៖
រថយន្ត​មាន​កម្ពស់​បាត​ខ្ពស់ គឺ​មាន​សមត្ថភាព​បើកបរ​នៅ​លើ​ផ្លូវ​គ្រលុក Off Road បាន មាន​ន័យ​ថា កម្ពស់​បាត​កាន់តែ​ខ្ពស់ ចុះ​គ្រលុក​កាន់តែ​ងាយស្រួល ។ ជាមួយ​គ្នា​នេះ រថយន្ត​ប្រភេទ SUV (Lexus RX300, Lexus RX330…) រថយន្ត​ប្រភេទ​ភី​ក​អាប់ (Ford Ranger, Hilux Vigo…) និង​រថយន្ត​វែង​ធុន​តូច (Toyota Alphard, Toyota Sienna) អាច​មាន​កម្ពស់​បាត​ខ្ពស់​គ្រាន់បើ​ដែរ ។

ដោយ​មាន​កម្ពស់​បាត​ខ្ពស់​ធៀប​នឹង​ផ្លូវ រថយន្ត​ប្រភេទ​ទាំងនេះ​មាន​សមត្ថភាព​ដឹក​របស់របរ​ច្រើន​ជាង​ធម្មតា និង​អាច​បើកបរ​លើ​ផ្លូវ​គ្រលុក​ដោយ​មិន​កល់​ជាមួយ​ថ្នល់ ។  ប៉ុន្តែ​ចំពោះ​គុណវិបត្តិ​វិញ គឺ​កាលណា​កម្ពស់​បាត​រថយន្ត​កាន់តែ​ខ្ពស់ ការ​ទាញ​ទំនាញ​ចង្កូត​កាន់តែ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ពិបាក​ទប់​ពេល​កាច់ចង្កូត ។

រថយន្ត​មាន​កម្ពស់​បាត​ទាប ៖
រថយន្ត​មាន​កម្ពស់​បាត​ទាប​ធៀប​នឹង​ថ្នល់ គឺ​អាច​ធ្វើ​ឲ្យ​អ្នកបើកបរ​ងាយស្រួល​រក្សា​លំនឹង​ពេល​កាច់ចង្កូត មាន​ន័យ​ថា កម្ពស់​បាត​រថយន្ត​កាន់តែ​ទាប ការ​កាច់ចង្កូត និង​ល្បឿន​កាន់តែ​ល្អ​ប្រសើរ ប៉ុន្តែ​កុំ​ភ្លេច​ថា កម្ពស់​បាត​ទាប គឺ​ជិះ​ចូល​គ្រលុក​មិន​បាន ព្រោះថា វា​អាច​កល់​ជាប់​នឹង​ផ្លូវ ។

ដោយសារ​តែ​គេ​ចង់​ឲ្យ​រថយន្ត​កាន់តែ​ងាយស្រួល​ក្នុង​ការ​បើកបរ រោងចក្រ​មួយ​ចំនួន​បាន​ផលិត​រថយន្ត​មាន​សមត្ថភាព​ទម្លាក់​បូម ដំឡើង​បូម​ទៅ​តាម​ស្ថានភាព​ផ្លូវ និង​ចំណង់​ចំណូលចិត្ត​របស់​អ្នកបើកបរ ៕