ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​បើកបរ​រថយន្ត​ផ្លូវ​ឆ្ងាយ​ប្រកបដោយ​សុវត្ថិភាព​បំផុត

6 ឆ្នាំ មុន

តើ​អ្នក​ត្រូវ​បើកបរ​ផ្លូវ​ឆ្ងាយ​សម្រាប់​ដំណើរ​កម្សាន្ត​បន្ទាប់​មែន​ទេ ? មិន​ថា​ទៅ​លេង​ស្រុក​កំណើត ឬ​ទៅ​កាន់​រមណីយដ្ឋាន​ដែល​ពេញចិត្ត សូមកុំ​ចាក​ចេញពីផ្ទះ និង​បើកបរ​ដោយ​មិនដឹង​ពី​គន្លឹះ​បើកបរ​ផ្លូវ​ឆ្ងាយ​ប្រកបដោយ

តើ​អ្នក​ត្រូវ​បើកបរ​ផ្លូវ​ឆ្ងាយ​សម្រាប់​ដំណើរ​កម្សាន្ត​បន្ទាប់​មែន​ទេ ? មិន​ថា​ទៅ​លេង​ស្រុក​កំណើត ឬ​ទៅ​កាន់​រមណីយដ្ឋាន​ដែល​ពេញចិត្ត សូមកុំ​ចាក​ចេញពីផ្ទះ និង​បើកបរ​ដោយ​មិនដឹង​ពី​គន្លឹះ​បើកបរ​ផ្លូវ​ឆ្ងាយ​ប្រកបដោយ​សុវត្ថិភាព​ដូច​ខាងក្រោម​នេះ ។

១-​មុន​ពេល​ចាប់ផ្តើម​បើកបរ​ផ្លូវ​ឆ្ងាយ អ្នក​គួរតែ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ និង​បរិភោគ​អាហារ​សម្រន់ ឬ​អាហារ​ធម្មតា ។ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អុ​ី​ន​ខ្ពស់ មិនមែន​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​មិន​ងងុយគេង ខណៈ​ពេល​កំពុង​បើកបរ​នោះ​ទេ ។ ដោយសារ​ក្រោយ​ពេល​ទទួលទាន​ដំបូង​ៗ អ្នក​នឹង​មាន​អារម្មណ៍​ស្វាហាប់ ប៉ុន្តែ​ឥទ្ធិពល​របស់​វា​នឹង​ថយ​ចុះ​ទៅ​តាម​ពេលវេលា ហើយ​ការ​ផ្តោតអារម្មណ៍​របស់​អ្នក​ក៏​បាត់បង់ ទោះបីជា​មិន​ងងុយគេង​ក្តី ។

២-​គួរតែ​ឈប់​សម្រាក​ក្នុង​រថយន្ត​រៀង​រាល់​២​ម៉ោង​ម្តង បើ​ទោះបីជា​គ្មាន​អារម្មណ៍​ងងុយគេង​ក្តី ។ អ្នក​អាច​បរិភោគ​អាហារ​សម្រន់​បន្តិច ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ និង​ធ្វើ​លំ​ហាត់ប្រាណ​ជើង​ដោយ​ដើរទៅ​ដើរមក​មួយ​ភ្លែត ។ បើសិនជា​ចាំបាច់ គួរតែ​គេង​មួយស្របក់ ។

៣-​បើសិនជា​អាច គួរ​ចែកវេន​បើកបរ​ជាមួយ​នរណា​ម្នាក់​ផ្សេង​ទៀត ។ សកម្មភាព​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ជួយ​មើល​គ្នា​ខណៈ​ពេល​កំពុង​បើកបរ និង​អាច​ឆ្លៀតពេល​គេង​ដោយ​មិន​ខ្ជះខ្ជាយ​ពេលវេលា ។ ប្រសិនបើ​អ្នកបើកបរ​តែ​ម្នាក់ឯង ចូរ​បើក​វិទ្យុ ឬ​ចាក់​ចម្រៀង និង​បើក​កញ្ចក់​រថយន្ត​បន្តិច​ផង ។ 

៤-​មុន​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​តាម​រថយន្ត ត្រូវ​ប្រាកដ​ចិត្ត​ថា រថយន្ត​របស់​អ្នក​នៅ​ក្នុង​ស្ថាន​ភាពល្អ ។ អ្នក​ត្រូវ​ត្រួតពិនិត្យ​សម្ពាធ​របស់​សម្បក​កង់ ប្រេង និង​ទឹក​នៅ​កម្រិត​ត្រឹមត្រូវ​របស់​វា ហើយ​រថយន្ត​របស់​អ្នកមាន​សាំង​ពេញ​ធុង ។ 

៥-​កុំ​រង់ចាំ​រហូត​ដល់​ទ្រនិច​សាំង​ចង្អុល​អក្សរ E ទើប​រក​កន្លែង​ចាក់​សាំង ។ នៅ​លើ​ផ្លូវ​មិន​ស្គាល់ អ្នក​មិនដឹង​ទេ​ថា ស្ថានីយប្រេងឥន្ធនៈ​បន្ទាប់​នៅ​កន្លែង​ណា ។ នៅ​ពេល​ដែល​ទ្រនិច​សាំង​បង្ហាញ​ថា សាំង​រថយន្ត​នៅ​សល់​ប្រហែល​១​ភាគ​៤​នៃ​ធុងសាំង សូម​រក​កន្លែង​ចាក់​សាំង​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ៕