ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ស្មា​ត​ហ្វូ​ន​មួយ​ណា​ដែល​មាន​កាមេរ៉ា​ល្អ​ជាងគេ ?

6 ឆ្នាំ មុន

កាមេរ៉ា​ស្មា​ត​ហ្វូ​ន គឺ​កាន់តែ​ល្អ​ឡើង​ៗ ប្រសិនបើ​អ្នកទិញ​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​ថ្លៃ ។

ក្រុមហ៊ុន​មួយ​ចំនួន​បាន​បន្ថែម 4K video, HDR និង Stacking ដូច Google Pixel ជាដើម ។ មួយ​ចំនួន​ទៀត​មាន

កាមេរ៉ា​ស្មា​ត​ហ្វូ​ន គឺ​កាន់តែ​ល្អ​ឡើង​ៗ ប្រសិនបើ​អ្នកទិញ​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​ថ្លៃ ។ 

ក្រុមហ៊ុន​មួយ​ចំនួន​បាន​បន្ថែម 4K video, HDR និង Stacking ដូច Google Pixel ជាដើម ។ មួយ​ចំនួន​ទៀត​មាន lenses ២ និង sensor ២​ទៀត​ផង ដូច​ជា LG G6 ជាដើម ។ 
ជា​លទ្ធផល ស្មា​ត​ហ្វូ​ន​នីមួយ​ៗ​មាន​កាមេរ៉ា​ល្អ​ដូច​ៗ​គ្នា​ទៅ​តាម​ចំណូលចិត្ត​របស់​អ្នក​ប្រើប្រាស់ និង​តាម​អ្វី​ដែល​ចង់​ថត ។

ប្រាកដ​ណាស់ ប្រសិនបើ​អ្នកទិញ​ទូរស័ព្ទ​ដែល​មាន​តម្លៃ​មធ្យម ឬ​ទាប​នោះ អ្នក​នឹង​មិន​ទទួល​បាន​ចំណុច​ពិសេស​ៗ​ក្នុង​ការ​ថតរូប​ទេ ហើយ​គុណភាព​រូបថត ក៏​ទាប​ជាង​ផង​ដែរ​។ ភាគច្រើន​នៃ​ទូរស័ព្ទ​ទាំងនោះ​មិន​អាច​ថតរូប​បាន​ល្អ​ឡើយ ខណៈ​គ្មាន​ពន្លឺ​គ្រប់គ្រាន់ ដែល​ធ្វើ​ឲ្យ​មាន Image Noise ។

ទូរស័ព្ទ Nokia 808 PureView ដែល​ដាក់​លក់​ក្នុង​ឆ្នាំ​២០១២ បាន​ជំរុញ​ដល់​ដំណើរការ​ថតរូប​នៅ​លើ​ស្មា​ត​ហ្វូ​ន ដោយ 38-megapixel sensor របស់​វា​អាច​ថត​បាន​ច្បាស់​ល្អ និង​ផ្លាស់​ប្តូរ​គំនិត​មនុស្ស​លើ​រូបភាព​ថត​ចេញពី​ស្មា​ត​ហ្វូ​ន​។ ទូរស័ព្ទ​នេះ និង Lumia 1020 នៅ​តែ​ប្រកួតប្រជែង​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​មាន​ទូរស័ព្ទ​ជា​ច្រើន​នាំមុខ ។

កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ន​ល្អ​ៗ​នា​ពេល​បច្ចុប្បន្ន​នេះ តែងតែមាន f/1.8 lenses និង 12MP 1/3in sensors ដែល​ផ្តល់ Resolution ដល់​ទៅ 4032 x 3024 pixels ។ Google Pixel ប្រហែលជា​មាន​កាមេរ៉ា​ល្អ​ជាងគេ ហើយ​មាន 12.3MP 1/2.3in sensor និង f/2.0 lens ។

ជម្រើស​ដ៏​ល្អ​ទាំង​៤​មាន​ដូច​ជា Galaxy S8, iPhone 7, Google Pixel និង LG G6 ។

ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់បាន​ស្មា​ត​ហ្វូ​ន​មាន​តម្លៃ​ទាប​ជាង​នេះ មាន​ជម្រើស​ដូច​ជា OnePlus 3T ដែល​មាន 16MP 1/2.8in sensor និង f/2.0 lens ហើយ OnePlus 5 ក៏​កាន់តែ​ល្អ​ផង​ដែរ ។ គួរ​បញ្ជាក់​ថា OnePlus គឺជា​កម្មសិទ្ធិ​របស់ Oppo ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ចិន ៕