ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​អាប៉ោង​និង​មាន់​ជល់​បើក​លេង​រាល់ថ្ងៃ​ក្នុង​​ឃុំ​ស្នោរ តែ​លោក​អធិការ​ថា​«​អត់​ដឹង​»​?

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយ​ស្បើយ​ពី​ល្បែង​លេង​ភ្នាល់​តាម​អន​ឡាញ​មួយ​រយៈ​នេះ នៅ​ស្រុក​ព្រៃកប្បាស ក្នុង​ឃុំ​ស្នោរ បែរ​លេចមុខ​លេង​ភ្នាល់មាន់​ជល់ និង​លេង​អាប៉ោង ដែល​មាន​អ្នក​ញៀន​ល្បែង​ចូល​លេង​ហ៊ោ​រក​ញ្ច្រៀ​វ​សឹងតែ​ពលរដ្ឋ​រក​ពេលដេក​ពួន​មិន​បាន ។ ប្រជាពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​ដែល​គេ​នាំ​គ្នា​លេងល្បែង​ភ្នាល់​នេះ​បញ្ជាក់​ថា…

ខេត្តតាកែវ ៖ ក្រោយ​ស្បើយ​ពី​ល្បែង​លេង​ភ្នាល់​តាម​អន​ឡាញ​មួយ​រយៈ​នេះ នៅ​ស្រុក​ព្រៃកប្បាស ក្នុង​ឃុំ​ស្នោរ បែរ​លេចមុខ​លេង​ភ្នាល់មាន់​ជល់ និង​លេង​អាប៉ោង ដែល​មាន​អ្នក​ញៀន​ល្បែង​ចូល​លេង​ហ៊ោ​រក​ញ្ច្រៀ​វ​សឹងតែ​ពលរដ្ឋ​រក​ពេលដេក​ពួន​មិន​បាន ។

ប្រជាពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​ដែល​គេ​នាំ​គ្នា​លេងល្បែង​ភ្នាល់​នេះ​បញ្ជាក់​ថា បាន​បើក​លេង​ជា​រៀង​រាល់ថ្ងៃ​និង​មាន​មនុស្ស​មក​លេង​យ៉ាងច្រើន​កុះករ​ដូច​ហែ​កឋិន ទាំង​អ្នក​ក្នុងភូមិ និង​អ្នក​ក្រៅ​ភូមិ ដោយ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​ចុះ​មក​បង្ក្រាប​នោះ​ទេ ។ ចំពោះ​អ្នក​ដែល​ហ៊ាន​បើក​ទីតាំង​លេងល្បែង​ជល់​មាន់​និង​អាប៉ោង​នេះ បើ​តាម​ប្រភព​ច្បាស់ការ​បង្ហើប​ថា ជា​មន្ត្រី​ប៉ូលិស​នៅ​ក្រសួង​មហាផ្ទៃ ទើប​បានជា​មិន​ខ្លាចញញើត និង​ច្បាប់ ពិសេស​អាជ្ញាធរ​មូលដ្ឋាន​សោះ​។

ជុំវិញ​ករណី​នេះ លោក​ឡេ​ង ប៊ុ​ន​ឡុ​ង អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​បានអោយ​ដឹង​ថា លោក​អត់​បានដឹង​ថា នៅ​មូលដ្ឋាន​ឃុំ​ស្នោរ​នេះ មាន​គេ​លេងល្បែង​ជល់​មាន់ និង​អាប៉ោង​ទេ ។ លោក​ថា និង​អោយ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ហើយ​បើ​មាន​មែន​លោក​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​តែ​ម្តង ។

ធ្វើ​មេ​ប៉ូលិស​ស្រុក បើ​អត់​ដឹង​… គួរ​ឈប់​ធ្វើ​ល្អ​ជាង​…​ឬ​មួយ​លាភសក្ការៈ​បិទ​បាំង​អស់? អ្នកខ្លះ​ថា មេ​ប៉ូលិស​ស្រុក​មិន​ហ៊ាន​បង្ក្រាប​យក​ស្នាដៃ​ទេ​… យក​លាភ​វិញ​ប្រសើរ​ជាង​…​ហេ​! ហេ​! ហេ​!

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ