ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ Messi រៀប​ការ​ហើយ​…​គ្រាន់តែ​ទីតាំង​មង្គលការ​ញាក់សាច់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Messi នឹង​រៀប​ការ​ជាមួយនឹង​មិត្ត​ស្រី​កាល​វ័យ​កុមារ នាង Antonella Roccuzzo

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Messi នឹង​រៀប​ការ​ជាមួយនឹង​មិត្ត​ស្រី​កាល​វ័យ​កុមារ នាង Antonella Roccuzzo នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា នេះ ។ គ្រាន់តែ​កន្លែង​ដែល​ពួក​គេ​ត្រៀម​នឹង​រៀប​ពិធី​នោះ​គឺ​ធ្វើ​ឲ្យ​យើង​ញាក់សាច់​បាត់​ទៅ​ហើយ ។ 

ម្ចាស់​ពានរង្វាន់ Ballon d’Or ចំនួន​៥​ដង​ជាប់​ៗ​គ្នា​ម្នាក់​នេះ​បាន​ជួល​មជ្ឈមណ្ឌល​ទីក្រុង Rosario លំដាប់​ផ្កាយ​ប្រាំ​ដែល​ស្ថិត​នៅ Santa Fe ប្រទេស​អា​ហ្ស​ង់​ទី​ន ។ នៅ​ក្នុង​នោះ​មាន​អ្វី​គ្រប់​បែប​យ៉ាងដូច​ជា កាស៊ីណូ សណ្ឋាគារ កន្លែង​លេង​បោះ​ប៊ូល អាង​ហែល​ទឹក​ក្រោម និង​ក្រៅ​ដំបូល ធ្លា​វាយ​តេន​នី​ស និង​ភោជនីយដ្ឋាន​ជា​ច្រើន​កន្លែង​ថែម​ទៀត​ផង ។ 

ភ្ញៀវ​អ្នកចូលរួម​មង្គលការ​អាច​មានឱកាស​លេងល្បែង​ក្នុង​កាស៊ីណូ​បាន​ហើយ​ក៏​អាច​ស្នាក់​នៅ​ក្នុង​ស​ណ្ឋា​រ​គារ​លំដាប់​ផ្កាយ​ប្រាំ​បាន​ផង​ដែរ​ដែល​តម្លៃ​ជា​ទូទៅ​មិន​ក្រោម​១០០​ដុល្លារ​ទេ​ក្នុង​មួយ​យប់ ។ គួរ​បញ្ជាក់​ថា Messi បាន​អញ្ជើញ​គ្រប់​គ្នា​នៅ​ក្នុង​ក្រុម​របស់​ខ្លួន​មក​ចូលរួម​ក្នុង​ពិធី​មង្គលការ ។ ក្នុង​ចំណោម​អ្នក​ទាំងនោះ Andres Iniesta និង Gerard Pique បាន​បដិសេធ​មិន​ចូលរួម​ទុក​ជា​មុន ៕