ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រ​បឺ​រី​ពណ៌​សមាន​តម្លៃ​ថ្លៃ​ដូច​មាស

6 ឆ្នាំ មុន

ជប៉ុន ៖ តាម​ប្រភព​ព​ត៌​មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រ​បឺ​រី​ពណ៌​ស របស់​ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​តម្លៃ​មួយ​មិនធម្មតា បើ​ធៀប​ជាមួយនឹង​ស្ត្រ​បឺ​រី​ធម្មតា​។

ស្ត្រ​បឺ​រី​ចម្លែក​នេះ ត្រូវ​បាន​គេ​រក​ឃើញ​វិធី​ដាំ​តាំងពី​៤​ឆ្នាំ​មុន​មក​ម្ល៉េះ

ជប៉ុន ៖ តាម​ប្រភព​ព​ត៌​មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រ​បឺ​រី​ពណ៌​ស របស់​ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​តម្លៃ​មួយ​មិនធម្មតា បើ​ធៀប​ជាមួយនឹង​ស្ត្រ​បឺ​រី​ធម្មតា​។

ស្ត្រ​បឺ​រី​ចម្លែក​នេះ ត្រូវ​បាន​គេ​រក​ឃើញ​វិធី​ដាំ​តាំងពី​៤​ឆ្នាំ​មុន​មក​ម្ល៉េះ ដោយ​លោក Yasuhito Teshima និង​អ្នក​នៅ​ក្នុង​កសិដ្ឋាន​របស់​លោក​។ វិធី​ដែល​ធ្វើ​ឲ្យ​ស្ត្រ​បឺ​រី​នេះ មាន​ពណ៌​ស គឺ​យើង​ត្រូវ​ដាំ​វា​ដោយ​កាត់​បន្ថយ​ពន្លឺព្រះអាទិត្យ​កុំ​ឲ្យ​មក​ប៉ះ​ត្រូវ​វា​ពេក​។ ការ​ធ្វើ​ដូចនេះ​ធ្វើ​ឲ្យ​សារធាតុ​ពណ៌​ធម្មជាតិ Anthocyanin នៅ​ក្នុង​ផ្លែ​ឈើ​ទូទៅ​ចេញ​ពណ៌​។

និយាយ​ពី​រឿង​តម្លៃ​របស់​វា​វិញ គឺ​ពិតជា​មិនធម្មតា​។ ក្នុង​មួយ​ផ្លែ​មាន​តម្លៃ​១០​ដុល្លារ ហើយ​ក្នុង​មួយ​ថង់​តូច​តម្លៃ​៤០​ដុល្លារ​។ រសជាតិ​របស់​វា គឺ​មិន​ដូច​ទៅ​នឹង​ស្ត្រ​បឺ​រី​ធម្មតា​ឡើយ​។

លោក John Daub ដែល​ជា​អ្នក​បាន​ភ្លក់​រសជាតិ​ស្ត្រ​បឺ​រី​ពិសេស​នេះ បាន​ប្រាប់​ថា​៖ «​វា​ធុំក្លិន​ផ្អែម​យ៉ាង​ខ្លាំង​។ សំបក​របស់​វា​ទន់​។ ពេល​ខ្ញុំ​ខាំ​ញ៉ាំ​ដំបូង រសជាតិ​របស់​វា គឺ​ស្រ​ដៀង​ទៅ​នឹង​ផ្លែ​ម្នាស់​។ តែ​ក្រោយមក​រសជាតិ​របស់​វា​ក៏​ប្តូរ​មក​ជា​ផ្អែម​ដូច​ស្ករ​គ្រាប់​។ តែ​មិន​ផ្អែម​ខ្លាំង​ដូច​ស្ករ​គ្រាប់​ពេក​នោះ​ទេ​»៕