ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់ថ្លាន់​មួយ​ក្បាល​រឹត​.​ក​បុរស​វៀតណាម​ម្នាក់​ស្លា​.​ប់​ក្នុង​ទ្រុង

1 ឆ្នាំ មុន

វៀតណាម ៖ ពស់ថ្លាន់​មួយ​ក្បាល មាន​ប្រវែង​ប្រហែល ៥​ម៉ែត្រ បាន​រឹត​ក​បុរស​ម្នាក់ រហូត​ដល់​ដាច់ខ្យល់​ស្លា​.​ប់ នៅ​ពេល​ដែល​បុរស​រូប​នេះ​ព្យាយាម​ចាប់​វា​ចេញពី​ទ្រុង កាលពី​ថ្ងៃអាទិត្យ ទី​០១…

វៀតណាម ៖ ពស់ថ្លាន់​មួយ​ក្បាល មាន​ប្រវែង​ប្រហែល ៥​ម៉ែត្រ បាន​រឹត​ក​បុរស​ម្នាក់ រហូត​ដល់​ដាច់ខ្យល់​ស្លា​.​ប់ នៅ​ពេល​ដែល​បុរស​រូប​នេះ​ព្យាយាម​ចាប់​វា​ចេញពី​ទ្រុង កាលពី​ថ្ងៃអាទិត្យ ទី​០១ ខែមករា ឆ្នាំ​២០២៣ នេះ​បើ​យោង​តាម​សារព័ត៌មាន​វៀតណាម Vnexpress ។

បុរស​រង​គ្រោះ​មានឈ្មោះ Phuong អាយុ​៤៧​ឆ្នាំ បាន​ទៅ​លេង​ផ្ទះ​មិត្តភក្តិ​ម្នាក់​ឈ្មោះ Hai នៅ​ទីក្រុង Binh Long ក្នុង​ខេត្ត Binh Phuoc ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម ក្នុង​ថ្ងៃ​បុណ្យ​សកល ឆ្លង​ចូល​ឆ្នាំ​ថ្មី ។

លោក Hai បាន​និយាយ​ប្រាប់​ប៉ូលិស​ថា ប៉ុន្មាន​ឆ្នាំ​មុន មាន​មិត្ត​ម្នាក់​បាន​ឲ្យ​ពស់ថ្លាន់​គាត់​ស៊ី ប៉ុន្តែ​គាត់​អាណិត​ពស់​ណាស់ ទើប​ដាក់​ក្នុង​ទ្រុង ហើយ​ចិញ្ចឹម​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ ទើបតែ​ពេល​នេះ គាត់​ក៏​ជូន​ពស់ថ្លាន់​ប្រវែង​ប្រហែល ០៥​ម៉ែត្រ មាន​ទម្ងន់ ២៥​គីឡូក្រាម នេះ​ទៅ​ឈ្មោះ Phuong ។ នៅ​ពេល​ដែល​លោក Phuong លូន​ចូល​ក្នុង​ទ្រុង ដើម្បី​ចាប់​ពស់ថ្លាន់ ស្រាប់តែ​វា​ស្ទុះ​លោត​មក​រឹត​ក​ភ្លាម​ៗ មនុស្ស​ដែល​ឈរ​នៅ​ខាងក្រៅ បាន​ចាប់ជើង​របស់​លោក Phuong ហើយ​ព្យាយាម​ទាញ​គាត់​ចេញពី​ទ្រុង​ដែរ ប៉ុន្តែ​ពស់ថ្លាន់​មាន​កម្លាំង​ខ្លាំង​ពេក ក៏​រឹត​ក​បុរស​នោះ​ផុតដង្ហើម​យ៉ាង​ឆាប់រហ័ស ។

ប៉ូលិស​កំពុង​បើក​ការ​ស៊ើបអង្កេត​ករណី​ខាងលើ​នេះ ខណៈ​ពស់ថ្លាន់ ត្រូវ​បាន​ប្រគល់​ទៅ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ