ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo មិន​ឆេះដុំ​ទើប​ចម្លែក !

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្លឹ​ប Real Madrid លោក Florentino Perez បង្ហើប​ថា

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្លឹ​ប Real Madrid លោក Florentino Perez បង្ហើប​ថា កីឡាករ​លំដាប់​ពិភពលោក Cristiano Ronaldo កំពុង​តែ​ខឹង​ចំពោះ​ស្ថាន​ភាព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ដោយសារ​តែ​មានការ​ចោទប្រកាន់​ពី​ការ​គេច​មិន​បង់ពន្ធ​ប្រាក់​ចំណូល​ចូល​រដ្ឋ ។ 

ម្ចាស់​ក្លឹ​ប​អធិរាជ​ស Real Madrid បាន​ប្រាប់​ថា «​ខ្ញុំ​ដឹង​ថា Ronaldo កំពុង​តែ​ខឹងសម្បា តែ​ខ្ញុំ​គិត​ថា​គាត់​នឹង​មិន​ចេញពី​ក្លឹ​ប​ទៅ​ណា​ផ្សេង​ឡើយ ។ ខ្ញុំ​មិន​បាន​ទៅ​និយាយ​ជាមួយ​គាត់​ទេពី​រឿង​នេះ ។ អ្វី​ដែល​នឹង​ធ្វើ គឺ​ខ្ញុំ​ត្រូវ​រង​ចាំ​សិន ហើយនឹង​និយាយ​ជាមួយ​គាត់​ក្រោយ​ពី​ការ​ប្រកួត​ពាន Confederation Cup» ។

លោក Perez ក៏​បាន​បន្ត​ថា លោក​បាន​ទៅ​និយាយ​ជាមួយនឹង​ភ្នាក់ងារ​នាំពាក្យ​របស់ Ronaldo លោក Jorge Mendes ហើយ​ប្រាប់​ថា វា​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ ។ លោក Perez ប្រាប់​ថា «​ខ្ញុំ​បាន​ទៅ​និយាយ​ជាមួយនឹង Mendes រួចរាល់​ហើយ ។ គ្មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ​» ៕