ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំមកពីខេត្តទាំងយប់ យកកូនមកពេទ្យ ! ងោកមួយភាំងបុករះខ្ទេច

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដឹក​ប្រពន្ធ និង​កូន​តូច​ៗ២​នាក់ មក​ពី​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​យក​កូន​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ងងុយដេក​ពេក បើករថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ បណ្តាល​ឲ្យ​បាក់​ដើម​ចំប៉ី​មួយ​ដើម កល​ជាប់​រង​របួស​បុរស​ជា​អ្នក​បើករថយន្ត ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៣​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី នៅ​ចំណុច​ក្តាន់​ពីរ ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ ដឹក​ប្រពន្ធ និង​កូន​តូច​ៗ២​នាក់ មក​ពី​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​យក​កូន​ទៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ដោយ​ជិះ​រថយន្ត​មួយ​គ្រឿង ស្លាក​លេខ ភ្នំពេញ ២AH-២៧៨២ ជិះ​គ្នា​៤​នាក់ បើកបរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ម្ចាស់​រថយន្ត គាត់​ងងុយដេក​ងោក​មួយភាំង បាន​រេ​ចង្កូត​ជ្រុល​ឡើង​ទៅ​បុក​ខឿន​សួនច្បារ​ក្តាន់​ពីរ ជ្រុល​ទៅ​បុក​បាក់​ដើម​ចំប៉ី​មួយ​ដើម បាក់​រាប​ដល់​ដី កល​ជាប់​រថយន្ត​នៅ​លើ​ដើម​ចំប៉ី រង​របួស​បុរស​ជា​ប្តី បុក​ចំ​ដើមទ្រូង បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​កន្លែង​កើតហេតុ ចំណែកឯ​រថយន្ត​បង្ក​វិញ រង​ការ​ខូចខាត​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​សងខាង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕