ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! ដំបៅ​មិន​ឈឺ​យក​ឈើ​រុក ធ្វើ​ឱ្យ​ក្លាយជា​ជម្លោះ​វាយ​គ្នា​ប្រាវ

6 ឆ្នាំ មុន

រាជធានី​ភ្នំ​ព​ញ ៖ ជន​កំហូច​ម្នាក់​ដែល​សមត្ថកិច្ច​សុំ​មិន​ទាន់​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ធ្វើ​សកម្មភាព​ចាក់រុក​យុវជន​២​នាក់ បង្ក​ឲ្យ​មាន​ជ​ម្លាះ​កើតឡើង រហូត​ឈាន​ដល់​ការ​វាយតប់​គ្នា​មួយ​ប្រាវ ហេតុ​ការណ៍​ចាក់រុក​នេះ​កើតឡើង​កាលពី

រាជធានី​ភ្នំ​ព​ញ ៖ ជន​កំហូច​ម្នាក់​ដែល​សមត្ថកិច្ច​សុំ​មិន​ទាន់​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ធ្វើ​សកម្មភាព​ចាក់រុក​យុវជន​២​នាក់ បង្ក​ឲ្យ​មាន​ជ​ម្លាះ​កើតឡើង រហូត​ឈាន​ដល់​ការ​វាយតប់​គ្នា​មួយ​ប្រាវ ហេតុ​ការណ៍​ចាក់រុក​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ព្រៃ​ពីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ លុះ​រំលង​១​ថ្ងៃ គឺ​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៩ ទើប​ផ្ទុះ​ការ​វាយតប់​គ្នា​តែ​ម្តង​។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ម៉េ​ង ធា អាយុ​១៤​ឆ្នាំ មុខរប​ជាង​កាត់​កញ្ចក់ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ រង​របួស​បែកក្បាល​ដេរ​៧​ថ្នេរ ដោយឡែក​គូទំនាស់ ឈ្មោះ សំ សំណាង អាយុ​១៣​ឆ្នាំ មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​៨ នៃ​វិទ្យាល័យ​ជម្ពូ​វ័ន ។ ចំណែក​ជន​បង្ក​ដែល​ពូកែ​ខាង​ចាក់រុក​គេ​នោះ បាន​គេចខ្លួន​បាត់​ស្រមោល​។

ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខ្លួន​បាន​ទៅ​លេង​បាល់​នៅ​ជិត​ផ្ទះ ខណៈ​កំពុង​លេង​សុខ​ៗ ស្រាប់តែ​ជន​កំហូច​ម្នាក់​បាន​ទៅ​ខ្សឹប​ប្រាប់​ថា «​ឈ្មោះ សំណាង បាន​បបួល​ឯង​វាយ​គ្នា តើ​ឯង​ហ៊ាន​អត់?​» ខ្លួន​ឆ្លើយ​វិញ​ថា «​ហ៊ាន​តើ ខ្លាច​អី​»​។ ចំណែក​ជន​កំហូច​ក្រោយ​ពេល​និយាយ​រួច ក៏​ដើរ​សំដៅ​ទៅ​កាន់ សំណាង ម្តង​ថា «​ម៉េ​ង ធា ចង់​បបួល​ឯង​វាយ​គ្នា តើ​ឯង​ហ៊ាន​វាយ​ជាមួយ​វា​អត់?​» ភ្លាម​ៗ​នោះ សំណាង ក៏​ឆ្លើយ​តប​ថា «​ហ៊ាន​តើ​ខ្លាច​អី​»​។ ក្រោយ​ពី​ជន​កំហូច​ចាក់រុក​ហើយ ពួក​គេ​ទាំង​ពីរ​នាក់​ក៏​ឌឺដង​ដាក់​គ្នា និង​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក​មួយ​ប្រាវ តែ​មិន​បាន​វាយ​គ្នា​ទេ លុះ​ថ្ងៃ​ទី​២៩ ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ ស្រាប់តែ​មាន​យុវជន​មួយ​ក្រុម​មក​ស្ទាក់ រួច​ព្រួត​គ្នា​វាយ បណ្តាល​ឲ្យ​រង​របួស រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើត​មានរឿង​បែប​នេះ ថ្វី​ដ្បិតតែ​មិន​មាន​វត្ត​មានឈ្មោះ​សំ សំណាង មែន ប៉ុន្តែ​មានការ​សង្ស័យ​ទៅ​លើ​ក្មេង​ប្រុស​ម្នាក់​នេះ​ហៅ​បក្សពួក​ទៅ​វាយ​ជន​រង​គ្រោះ ទើប​កម្លាំង​ឃាត់ ដើម្បី​ធ្វើការ​សួរនាំ​។ ប៉ុន្តែ​ក្មេង​ប្រុស​ខាងលើ​មិន​បាន​សារភាព​នោះ​ទេ ហើយ​បដិសេធន៍​ថា ខ្លួន​ធ្លាប់​មាន​ទំនាស់​ជាមួយ​ជន​រង​គ្រោះ​មែន ប៉ុន្តែ​មិន​បាន​វាយ​នោះ​ទេ​។ ពេល​នេះ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ហើយ​កំពុង​ស៊ើប​ទៅ​លើ​ជន​កំហូច​ដែល​ចាក់រុក​ក្មេង​ប្រុស​ទាំង​ពីរ​នាក់ រហូត​បង្ក​ឲ្យ​ជា​ជម្លោះ​នេះ​ផង​ដែរ​៕