ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈរ​រេរា​ៗ ហៅ​សួរនាំ ឆែក​ឃើញ​ថ្នាំ​ញៀន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ធ្វើការ​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​ធ្វើការ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ហើយ​ឃើញ​រូបគេ​កំពុង​តែ​ឈរ​រេរា​ៗ និង​មានការ​សង្ស័យ​ក៏​ហៅ​ធ្វើការ​សួរនាំ និង​ធ្វើការ​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់ លាក់​ទុក​ក្នុង​ហោប៉ៅ​ខោ ។

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ធ្វើការ​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​ធ្វើការ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ហើយ​ឃើញ​រូបគេ​កំពុង​តែ​ឈរ​រេរា​ៗ និង​មានការ​សង្ស័យ​ក៏​ហៅ​ធ្វើការ​សួរនាំ និង​ធ្វើការ​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់ លាក់​ទុក​ក្នុង​ហោប៉ៅ​ខោ ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​គ្មាន​លេខ ច្រក​ឌឿងហែម ផ្លូវ​ព្រះ​មុនី​វង្ស ក្រុម​៣២ ភូមិ​៥ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ដូន សំណាង ហៅ ជេ​ម អាយុ ៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ច្រក​ឌឿងហែម ផ្លូវ​ព្រះ​មុនី​វង្ស ក្រុម​៣២ ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ធ្វើការ​ដើរ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់ កំពុង​តែ​ឈរ​រេរា​ៗ ដោយ​មានការ​សង្ស័យ​ក៏​ហៅ​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើការ​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា ចំនួន​៥​កញ្ចប់​លាក់​ទុក​នៅ​ក្នុង​ហោប៉ៅ​ខោ​ខាងឆ្វេង ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ខាងលើ រួម​ទាំង​ថ្នាំ​ញៀន​៥​កញ្ចប់ ជា​វត្ថុ​តាង ក៏​បាន​នាំ​មក​ធ្វើការ​សាកសួរ និង​កត់​កំណត់ហេតុ​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ។