ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​មិន​ដាច់​ទេ ជួយ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ផង

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ អាជីវករ​ឈ្មោះ មាស បូ​រ៉ាត់ ភេទ​ស្រី អាយុ​៥១​ឆ្នាំ លក់​ស្ក​ត្នោត​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧

ខេត្តកំពង់ចាម ៖ អាជីវករ​ឈ្មោះ មាស បូ​រ៉ាត់ ភេទ​ស្រី អាយុ​៥១​ឆ្នាំ លក់​ស្ក​ត្នោត​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ថា​ចាប់តាំងពី​កកើត​ផ្សា​របឹង​កុក​មក​គាត់​បាន​ចាប់ផ្តើម​លក់​ស្ក​ត្នោត​នៅ​ខាងក្រៅ​ផ្សារ​រហូត ដោយ​មិន​បាន​ដូរ​មុខរបរ​នេះនោះ​ទេ​ក្នុង​ពេល​ដែល​លក់​ដំបូង​ៗ​ដាច់​ណាស់​ក្នុង​១​ព្រឹក​អាច​លក់​បាន​ពី​៦​ទៅ​៧​ធុង ដែល​ទទួល​បាន​ប្រាក់​ចំនេញ​គ្រាន់បើ​ផង​ដែរ ។ គាត់​បាន​ប្រាប់​បន្ត​ថា មិនតែប៉ុណ្ណោះ​ទេ​ធ្លាប់​មាន​ម៉ូយ​នៅ​តាម​ស្រុក​ឆ្ងាយ​មក​កម្ម​ង់​ទិញ​ឲ្យផ្ញើ​តាម​រថយន្ត​ទៅ​ឲ្យ​ថែម​ទៀត​ផង​។ ប៉ុន្តែ​មក​ដល់​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​លក់​ត្រូវ​បាន​ធ្លាក់ចុះ​ក្នុង​១​ព្រឹក​បាន​តែ​២​ធុង​នោះ​ទេ សូ​ម្បី​តែ​ម៉ូយ​នៅ​តាម​បណ្តា​ស្រុក​បាន​ដាច់​អស់ មិន​មាន​ទៀត​ទេ​ហើយ​រាល់​ព្រឹក​សព្វថ្ងៃ​បាន​ប្រាក់​ចំណេញ​មិន​ដល់​ទៅ​២​ម៉ឺន​រៀល​ផង សូ​ម្បី​តែ​អ្នកលក់​ខាងក្នុង និង​ខាងក្រៅ​ផ្សា​របឹង​កុក​បាន​ត្អូញ​តែ្អ​រលក់​មិនសូវ​ដាច់ ។

អាជីវករ​ផ្សា​របឹង​កុក​ឈ្មោះ  នី សុភា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ប្រាប់​ថា កន្លង​មក​គាត់​ធ្លាប់​លក់ដាច់​ក្នុង​១ថ្ងៃ​បាន​ប្រាក់​ពី​១​លាន​រៀល​ទៅ​២​លាន​រៀល​ហើយ​នៅ​ពេល​ដែល​មានបុណ្យ​ទាន​កាន់តែ​លក់​ដាច់​ដែល​ធ្វើ​ឲ្យ​គាត់​ទទួល​បាន​ប្រាក់​ចំណូល​គ្រាន់បើ​ផង​ដែរ ។ តែ​ដោយសារ​ក្តៅស្អុះ​ស្អាប់​ពេក​នោះ​ក្រុម​អាជីវការ​លក់​ក្ន​ង​ផ្សារ​បាន​នាំ​គ្នា​សំណើរ​សុំ​អាជ្ញាធរ​ខេត្ត​ឲ្យ​ជួយ​ប្រក់​ដំបូល​ផ្សារ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ឲ្យ​ដូចចិត្ត​ទៀត​ដូច​នៅ​កន្លែង​គាត់​ទើបតែ​ធ្វើ​រួចរាល់​អាជីវករ​សប្បាយចិត្ត​គ្រប់​ៗ​គ្នា ។

អ្នកស្រី ហួត ស៊ា​ង​ហួរ អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​ថា​ផ្លូវ​នៅ​ខាង​មុខ​ផ្ទះ​របស់​គាត់​មិន​មាន​ដាក់​ប្រពន្ធ​លូ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ឲ្យ​តែ​នៅ​ពេល​មាន​មេឃ​ភ្លៀង​ធ្លាក់​មក​ម្តង​ៗ​នោះ​គឺ​ពិបាក​លក់ដូរ​ត្រូវ​បែក​ភក់​ទាល់តែ​ចាក់​ខ្សាច់​១​រឺ​ម៉ក​ទើប​មិន​មានទឹក​ដក់ ។ សូមឲ្យ​អាជ្ញាធរ​ជួយ​រៀបចំ​ជួសជុល​ផ្លូវ​ឲ្យ​បាន​ល្អ​ធ្វើ​យ៉ាងណា​ចាក់​ឲ្យ​ខ្ពស់​ត្រង់​ជួរ​មុខ​ផ្ទះ​គាត់​ដើម្បី​ពេលដែល​មាន​ភ្លៀង​ធ្លាក់​ចុះ​មក​នោះ​ត្រូវ​ហូរ​ទៅ​ចូល​លូ​ម្ខាង​នៃ​ផ្លូវ​ក្រាល​កៅស៊ូ ។

លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ មិថុនា ថា​ការ​រៀបចំកន្លែង​លក់ដូរ​នោះ​គឺ​សិ្ថ​ត​នៅ​លើ​ថៅកែ​ផ្សារ ចំណែក​ការ​ដាក់​ប្រព័ន្ធ​លូ​ក៏​ដូច្នោះ​ដែរ ។ រូប​លោក​នឹង​ចុះ​ទៅ​ពិនិត្យ​ជាមួយនឹង​សាធារណៈការ​ក្រុង​នៅ​ព្រឹកស្អែក​នេះ ។ កន្លង​មក​អាជ្ញាធរ​បាន​ប្រឹងប្រែង​ជួយ​ប្រក់​ដំបូល​ផ្សា​របឹង​កុក​តាម​ការ​ស្នើ​សុំ​ពី​សំណាក់​ក្រុម​អាជីវករ​លក់ដូរ ហើយ​ការ​សាងសង់​ធ្វើ​ឡើង​នៅ​តាម​ដំណាក់កាល​ពីព្រោះ​កញ្ចក់​ថវិការ​មាន​កំរិត ត្រូវធ្វើ​ទៅ​តាម​ដំណាក់កាល ៕