យល់ដឹង ៖
*ខាំការ៉េមកី ៖ នៅពេលទទួលទានការ៉េមកីខាំទទួលទានតែម្តង គឺជាមនុស្សមានអត្តចរិតរឹងទទឹង ឆេវឆាវ មិនសូវមានភាពអត់ធ្មត់ ។ ជាប្រភេទមនុស្សត្រូវធ្វើការកែប្រែអត្តចរិតយ៉ាងពិបាក ចំណុចល្អជាមនុស្សឧស្សាហព្យាយាមប្រកបរបររកស៊ី ជាទីពឹងពាក់របស់មនុស្សនៅជិតខាងបាន ។
*ទទួលទានយ៉ាងសន្សឹមៗ រហូតការ៉េមកីរលាយស្រក់ចុះ ៖ ចំពោះអ្នកទទួលទានបែបនេះ ជាមនុស្សមានមនោសញ្ចេតនា ចូលចិត្តនឹកស្រមៃទៅពេលអនាគត ឬជាមនុស្សដែលមិនគិតពីរឿងអតីតកាលដែលស្រស់ស្រាយ។ មានចរិតនិស្ស័យទន់ភ្លន់ រួញរា មិនសម្រេចឱ្យដាច់ទៅលើការងារអ្វីមួយ ប៉ុន្តែការងាររបស់ខ្លួនដែលធ្វើនោះ គឺទទួលបានផលល្អ។
*ខាំកកេរការ៉េមកីនៅជុំវិញដើម ៖ ប្រសិនបើមានអាការទទួលទានក្នុងលក្ខណៈបែបនេះ នឹងជាមនុស្សមាននិស្ស័យរារែក មិនទុកចិត្តលើអ្នកណាម្នាក់ដោយងាយទេ។ ជាប្រភេទមនុស្សប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែជាមនុស្សមានសម្ព័ន្ធភាពល្អ ពូកែនិយាយស្តី បណ្តាការងារមានលក្ខណៈហ្មត់ចត់មានផែនការ ឬគម្រោងទុកជាមុន អាចដោះស្រាយបញ្ហាយ៉ាងមានរបៀបរៀបរយល្អ គួរបំពេញតួនាទីលើផ្នែកគ្រប់គ្រងបាន។
*ទទួលទានតាមរបៀបលិទ្ធ ៖ អ្នកដែលចូលចិត្តបរិភោគការ៉េមកីដោយការលិទ្ធ ជាមនុស្សចូលចិត្តភាពសប្បាយរីករាយ មិនរវីរវល់ ឬប្រាកដប្រជាលើវត្ថុអ្វីមួយឱ្យបានច្បាស់លាស់។ អ្វីៗគ្រប់យ៉ាងមានលក្ខណៈល្អ ប្រសើរ ចូលចិត្តជួបមនុស្សជាច្រើន និងចូលចិត្តលើវត្ថុចំលែកថ្មីមិនធ្លាប់បានឃើញពីមុនមកហើយ ចង់ឱ្យអ្នកផ្សេងមើលឃើញថា ខ្លួនជាមនុស្សសំខាន់។
*ខាំការ៉េមកីចាប់ពីគល់មុន ៖ ការទទួលទានបែបនេះជាមនុស្សដែលមើលឃើញប្រយោជន៍របស់ខ្លួនខ្ពស់ជាងអ្នកដទៃ មិនចូលចិត្តធ្វើតាមអ្វីដែលគេប្រាប់ ឬធ្វើតាមតម្រាប់គេ។ ជាមនុស្សបំពេញការងារអ្វីៗដែលខ្លួនពេញចិត្ត ប៉ុន្តែអ្នកផ្សេងយល់ថា ជាមនុស្សមិនគួរឱ្យទុកចិត្ត ចូលចិត្តក្តីរំភើប ប្រសិនបើមានសភាពប្រថុយប្រថាននឹងគ្រោះថ្នាក់ ៕
ចែករំលែកព័តមាននេះ