ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ចូលរួម​បុណ្យ​មរណៈភាព​ឪពុក ដូច​មក​ជាប់​ខ្នោះ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ និង​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ពី​បទ «​ឆបោក​ប្រាក់​ជ្រើសរើស​ពលករ​ទៅ​ប្រទេស​អូស្ត្រាលី​»

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ និង​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ពី​បទ «​ឆបោក​ប្រាក់​ជ្រើសរើស​ពលករ​ទៅ​ប្រទេស​អូស្ត្រាលី​» ។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ Vorn yen viliam ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ។ ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​នៅ​ក្នុង​ហាង​កាហ្វេ Park Coffee ក្បែរ​ផ្សារ​សុ​វ​ណ្ណា កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ដោយ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ខណៈ​ជនសង្ស័យ​ទើបនឹង​ជិះ​យន្តហោះ​ពី​សហរដ្ឋអាមេរិក​គោលបំណង​មក​ចូលរួម​ធ្វើ​ពិធី​មរណៈភាព​ឪពុក ។ 

ដើមចម​នៃ​ការ​ឃាត់​បុរស​ខាងលើ​នេះ​ត្រូវ​បាន​ប្រ​ភ​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៦ ជនសង្ស័យ​ធ្វើ​ជា​មេខ្យល់​បាន​ជ្រើសរើស​ពលករ​ថា នាំ​ទៅ​ធ្វើការ​នៅ​ប្រ​ទេ​ល​អូស្ត្រាលី ពេល​នោះ​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ទៅ​ចុះ​ឈ្មោះ ប៉ុន្តែ​មិន​ទាន់​បាន​បង់ប្រាក់​ទេ​មាន​តែ​មនុស្ស​ប្រមាណ​២០​នាក់​បាន​យក​ប្រាក់​ទៅ​បង់​ឲ្យ​ជនសង្ស័យ​ក្នុង​ម្នាក់​ៗ ៣.០០០ ទៅ ៦.០០០​ដុល្លារ​អា​មេ​រិ​ក ។ 

ប្រភព​បន្ត​ថា ក្រោយ​ពី​ទទួលយក​ប្រាក់​ពី​អតិថិជន​ដែល​បង់ហើយ​ស្រាប់តែ​ជនសង្ស័យ​បាន​រត់ គេចខ្លួន​មិនដឹង​ទៅ​រស់នៅ​ទីណា ។ លុះ​ពេល​ឪពុក​ស្លាប់​ប៉ុន្មាន​ថ្ងៃមុន​នេះ​បានឃើញ​មុខ​ជនសង្ស័យ​មក​ចូលរួម​ពិធីបុណ្យ​មរណៈភាព​ឪពុក​នោះ​ពេល​នោះ​ដើមបណ្តឹង​បាន​ជូនដំណឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ឃាត់ខ្លួន និង​នាំ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕