ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ធុន​យក្ស​ចំនួន​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថ​ន្ត​ធុន​យក្ស​ចំនួន​៣​គ្រឿង បាន​បុក​បន្តកន្ទុយ​គ្នា ហើយ​បាន​ធ្វើ​ឲ្យ​រថយន្ត​ដែល​បើក​ក្រោយ​គេ រង​ការ​ខូចខាត​យ៉ាងដំណំ និង​កៀប​ជើង​អ្នកបើកបរ​ជាប់ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ឡើយ គ្រាន់តែ​របួសស្រាល​តែ​ប៉ុណ្ណោះ បន្ទាប់​មក​ត្រូវ​បាន​គេ​ជួយ​គាស់​យក​ចេញ​ភ្លាម​ៗ​ផង​ដែរ ហើយ​គាត់​បាន​ដើរ​រួច​ជា​ធម្មតា​ទេ​គ្មាន​បញ្ហា​អ្វី​ឡើយ ។

រាជធានី​ភ្នំពេញ ៖ រថយ​ន្ត​ធុន​យក្ស​ចំនួន​៣​គ្រឿង បាន​បុក​បន្តកន្ទុយ​គ្នា ហើយ​បាន​ធ្វើ​ឲ្យ​រថយន្ត​ដែល​បើក​ក្រោយ​គេ រង​ការ​ខូចខាត​យ៉ាងដំណំ និង​កៀប​ជើង​អ្នកបើកបរ​ជាប់ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ឡើយ គ្រាន់តែ​របួសស្រាល​តែ​ប៉ុណ្ណោះ បន្ទាប់​មក​ត្រូវ​បាន​គេ​ជួយ​គាស់​យក​ចេញ​ភ្លាម​ៗ​ផង​ដែរ ហើយ​គាត់​បាន​ដើរ​រួច​ជា​ធម្មតា​ទេ​គ្មាន​បញ្ហា​អ្វី​ឡើយ ។

ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ខាងជើង​រោងចក្រ​កាត់ដេរ ប៊ឺ​រី ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ រថយន្ត​ដែល​បាន​បុក​បន្តកន្ទុយ​គ្នា​នោះ មួយ​គ្រឿង​ដែល​បើកមុខ​គេ​នោះ​ម៉ាក ហ៊ី​ណូ ព​ណ៍​ខៀវ​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-០៩៤៣ សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ទំនិញ ចំណែក​រថយន្ត​បើក​បន្ទាប់​ម៉ាក ហ៊ី​ណូ ព​ណ៍​ខៀវ សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ទំនិញ​ដូច​គ្នា ពាក់​ស្លាក​លេខ ភ្នំពេញ ៤A-០៦៧៦ និង​រថយន្ត​ដែល​បើក​ក្រោយ​គេ ហើយ​រង​ការ​ខូចខាត​ខ្លាំង​ជាងគេ​នោះ​ម៉ាក នី​ស្សាន់ ព​ណ៏​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៧៨០៩ ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ទាំង​៣​គ្រឿង​នោះ បាន​ធ្វើ​ដំណើរ​ស្របគ្នា ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ប្រដេញ​គ្នា ដោយ​មិន​បាន​គិតដល់​ពី​សុវត្ថិភាព​អ្នកដំណើរ​តាម ដងផ្លូវ​នោះ​ឡើយ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ដែល​បើកមុខ​គេ​នោះ​បាន​វាក់​អើ ជាមួយ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត អ្នកបើកបរ​បាន​ជាន់​ហ្វ្រាំង​ឈប់​យ៉ាង​ប្រថុចញ៉ុច​បំផុត ។ ពេល​នោះ​រថយន្ត​ទី​ពីរ ដែល​បើក​បន្ទាប់​ពីក្រោយ បាន​ជាន់​ហ្វ្រាំង​ឈប់​យ៉ាង​តក់ក្រហល់​ដូច​គ្នា​ដែរ ប៉ុន្តែ​ក៏​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ខាង​មុខ​នោះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ឡើយ ។ ដោយឡែក​រថយន្ត​បែន​ដឹក​ដី បាន​វាក់​ជាន់​ហ្វ្រាំង​ឈប់​មិន​ទាន់ ក៏​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ទី​ពីរ ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការ ខូច ខាត​ក្រពឹត​មុខ និង​កៀប​ជើង​អ្នកបើកបរ​ជាប់​នៅ​ក្នុង​កាប៊ី​ន​តែ​ម្ដង ប៉ុន្តែ​សំណាងល្អ​រង​របួសស្រាល​តែ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ រថយន្ត​អ្នកបើកបរ​រថយន្ត​ពីរ​គ្រឿង​ខាង​មុខ​បាន​រត់ គេចខ្លួន​បាត់ ទៅ​តាម​ទម្លាប់​របស់​ពួក​គេ ដែល​ពួក​គេ​តែងតែ​គេចខ្លួន​បែប​នេះ ។ នៅ​ក្រោយ​ពេល​មាន​បញ្ហា​កើត ព្រោះ​ស្មានថា​អ្នក​បើករថយន្ត​បែន​ដឹក​ដី​ស្លាប់ បន្ទាប់​មក​នគរបាល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ហើយ​បាន​គាស់​យក​អ្នក​បើករថយន្ត​បែន​ដឹក​ដី​ចេញ និង​ធ្វើការ​វាស់វែង ប៉ុន្តែ​ខណៈនោះ តំណាង​រថយន្ត​ទាំងនោះ​បាន​សុំ​ធ្វើការ​សម្រុះសម្រួល​គ្នា បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​នោះ​តែ​ម្ដង ៕