ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងគ្រួសារ ស្មានតែគាត់​សម្រាន្តលក់​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​​ក្រោយពីក្រុម​គ្រួសារ​ បាន​ប្រទះ​បុរសជនជាតិអាមេរិកាំង​ចំណាស់​ម្នាក់​​​ដេក​​​ស្លា.ប់ ដោយ​គ្មានអ្នកដឹង​ តែបាន​ផ្អើលនៅ​​វេលា​ម៉ោង១១​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា នេះ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​០៨ ក្នុងភូមិ​តា​ព្រួច សង្កាត់​​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​​ក្រោយពីក្រុម​គ្រួសារ​ បាន​ប្រទះ​បុរសជនជាតិអាមេរិកាំង​ចំណាស់​ម្នាក់​​​ដេក​​​ស្លាប់ ដោយ​គ្មានអ្នកដឹង​ តែបាន​ផ្អើលនៅ​​វេលា​ម៉ោង១១​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា នេះ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​០៨ ក្នុងភូមិ​តា​ព្រួច សង្កាត់​​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

បើ​តាម​អាវុធហត្ថ​​ឱ្យ​ដឹង​​ទៀត​ថា ជន​រង​គ្រោះ​ខាងលើមាន​ឈ្មោះ VICKERY MICHAEL THEODORE អាយុ​៨៦​ឆ្នាំ ជន​ជាតិ​អា​មេ​រិ​ក​កាំ​ង មាន​ប្រពន្ធ​ជា​ស្ត្រី​ខ្មែរ សព្វថ្ងៃ​បាន​​រស់នៅ​ជាមួយ​បងថ្លៃ​ នៅ​​ចំណុច​កើតហេតុ​ខាងលើ  ។

ទាក់ទិន​ករណី​​នេះ ត្រូវ​គេ​ដឹងត្រឹម​​ថា ​គាត់​មានវ័យចំណាស់ និង​​មាន​ជំងឺ​ប្រចាំ​កាយផង ហើយអាច​សង្ស័យ​​គាំងបេះដូង​​​​ស្លាប់ តែ​មិន​ដឹង​កើត​ឡើង​នៅពេល​ណា​ ។ លុះព្រឹកឡើង មិនឃើញគាត់​ងើបពីដេក ទៅអង្រួនដាស់​ទើបផ្អើល​តែម្តង ។

បច្ចុប្បន្ន សាក​សពត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ។