ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើចោរស្រុកមិនឲ្យដៃ ចោរព្រៃអត់ហ៊ានទេ!

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ដើម​នាងនួន ធ្នង់ និង​ដើម​បេង នៅ​តាម​ព្រៃ​សហគមន៍​ទេសចរណ៍ តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន​កន្លែង ត្រូវ​បាន​ជនខិលខូច លួច​កា.ប់​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​ជន​ប្រព្រឹត្ត​ទាំងនោះ មិន​ត្រូវ​បាន​ស្ថាបន​ជំនាញ​ពាក់ព័ន្ធ ចាប់​យក​មក​ផ្ដន្ទាទោស​ឡើយ ។

ខេត្តរតនគិរី ៖ ដើម​នាងនួន ធ្នង់ និង​ដើម​បេង នៅ​តាម​ព្រៃ​សហគមន៍​ទេសចរណ៍ តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន​កន្លែង ត្រូវ​បាន​ជនខិលខូច លួច​កាប់​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​ជន​ប្រព្រឹត្ត​ទាំងនោះ មិន​ត្រូវ​បាន​ស្ថាបន​ជំនាញ​ពាក់ព័ន្ធ ចាប់​យក​មក​ផ្ដន្ទាទោស​ឡើយ ។ ជា​ពិសេស គឺ​នៅ​តំបន់​រមណីយដ្ឋាន​វាល​ថ្ម​រំ​ប្លង់ ។ គេ​សង្ស័យ​ថា ហាក់ដូចជា​មានការ​ត្រូវ​រូ​វ​គ្នា ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​អូរ​ជុំ ឬ​អាច​មាន​សម្អាង​អ្វីមួយ ទើប​ហ៊ាន​ប្រព្រឹត្ត​ម្ដង​ហើយ​ម្ដងទៀត ។

ជាក់ស្ដែង​ឈើ​ធ្នង់​១​ដើម ដែល​គេ​លួច​កាប់​ថ្មី​ៗ ពុះ​ច្រៀក​រួច​បម្រុង​ដឹក​ចេញ ត្រូវ​បាន​កម្លាំង​នគរបាល​អធិការដ្ឋាន សហ​ការណ៍​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​អូរ​ជុំ និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​វើ​ន​សៃ ចុះ​បង្ក្រាប​ចុះ​រឹបអូស កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​តង​ក្រ​ម៉ា​ល់ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ត្រង់​ចំណុច​តំបន់​រមណីយដ្ឋាន​វាល​ថ្ម​រំ​ប្លង់ ។ តាម​ការ​ឲ្យ​ដឹង​ពី​លោក ហុង គឹ​ម​សេង អធិការ​នគរបាល​ស្រុក​អូរ​ជុំ​ថា ការ​ចុះ​បង្ក្រាប​នេះ គឺ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សុំ​កម្លាំង​សហ​ការណ៍ រឹបអូស​បាន​ឈើ​ធ្នង់​ចំនួន​៨​កំណាត់ ក្នុង​មួយ​កំណាត់​មាន​ប្រវែង ១.២០​ម៉ែត្រ តែ​លោក​មិន​បាន​បញ្ជាក់​ពីមុខ​កាត់ឈើ​នោះ​ទេ ។ លោក​បាន​បន្ត​ថា ឈើ​ធ្នង់​ទាំង​៨​កំណាត់​នោះ ត្រូវ​បាន​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ហើយ ។ ចំណែក​សមត្ថកិច្ច​ស្រុក​អូរ​ជុំ ក៏​បាន​លួច​បង្ហើប​ថា ជន​ប្រព្រឹត្ត​ត្រូវ​គេ​ស្គាល់ឈ្មោះ​ហើយ ក៏​ប៉ុន្តែ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថា មិន​មាន​ភស្ដុ​តាង​អ្វី​សម្រាប់​ចាប់ខ្លួន​ជន​នោះ​ទេ ។

សង្ស័យ​ចោរ​ក្នុង ចោរ​ស្រុក​ឲ្យ​ដៃ ទើប​ចោរព្រៃ​ថ្លើម​ពាស​មេ​យ​បែប​នេះ ។ ចាំ​មើល​តើ​អាជ្ញាធរ​ហ៊ាន​វែកមុខ​ចោរ​ក្នុង​បាន​ទេ?