ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធក្លាយជាសមាជិកព្រឹទ្ធសភា… ប្តីបន្ត​ជាប់គុក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​​​សាលាឧទ្ធរណ៍​ នៅ​​ថ្ងៃ​ទី​២៩​ មិថុនា នេះ បាន​សម្រេច​​តម្កល់​សាលក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ទុកជា​បាន​ការ ពោល​​គឺ​លោក​ហុង សុខ​ហួរ ត្រូវ​ជាប់​ទោស​៧​ឆ្នាំ​​ដដែល រឿង​ក្លែង​និង​ប្រើប្រាស់​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​​វៀតណាម ខណៈ​

រាជធានី​ភ្នំពេញ ​៖ ​​​សាលាឧទ្ធរណ៍​ នៅ​​ថ្ងៃ​ទី​២៩​ មិថុនា នេះ បាន​សម្រេច​​តម្កល់​សាលក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ទុកជា​បាន​ការ ពោល​​គឺ​លោក​ហុង សុខ​ហួរ ត្រូវ​ជាប់​ទោស​៧​ឆ្នាំ​​ដដែល រឿង​ក្លែង​និង​ប្រើប្រាស់​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​​វៀតណាម ខណៈ​ប្រពន្ធ​លោក​ គឺ​អ្នកស្រីគុណ លំអង ​ត្រូវ​បាន​ចូល​កាន់​តំណែង ​ជា​សមាជិក​ព្រឹទ្ធសភា​​ជំនួស​ស្វាមី​ ដែល​បាន​លាលែង​ពី​តំណែង​នៅ​ព្រឹក​​នេះ​ដដែល​ ​​។

លោកទូច ថា​រិ​ទ្ធិ អគ្គលេខាធិការ​រង​ និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ថ្លែង​ថា លោក សេង ស៊ី​វុ​ត្ថា អនុប្រធាន​សាលាឧទ្ធរណ៍ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ទុកជា​បានការ​ដដែល ។ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​មិថុនា នេះ បើក​សវនាការ​រឿង​ក្ដី​លោក​ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម រ​ង្ស៊ី ​ ។

​​អគ្គលេខាធិការ​រង ​និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍បាន​ថ្លែងបន្ត​​ថា ​កម្មវត្ថុ​នៃ​សវនាការ​នេះ គឺជនជាប់ចោទ​ប្តឹង​ប្រឆាំង​នឹង​សាល​ក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ហើយ​សវនាការ​ដឹកនាំ​ដោយ​លោក​សេង ស៊ី​វុ​ត្ថា អនុប្រធាន​សាលាឧទ្ធរណ៍​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ។ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៧ ​វិច្ឆិកា ឆ្នាំ​២០១៦ ផ្តន្ទាទោស​លោក ហុង សុខ​ហួរ ដាក់​​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ។

លោកហុង​សុខ​ហួរ ជាប់ចោទ​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និងបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ ​ដល់​សន្តិសុខ​សង្គម ដែល​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា៦២៩ មាត្រា៦៣០ និង​មាត្រា៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ពាក់​ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា​៤ រួច​យក​ឯកសារ​ក្លែង​នេះ ទៅ​បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ លោក សម រ​ង្ស៊ី ដែល​ជាដើម​ចមនាំ​ឲ្យ​តុលាការ​ចោទប្រកាន់ លោក សម រ​ង្ស៊ី ពី​បទ​សមគំនិត​ក្នុង​បទល្មើស​នេះ ។​