ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូន​ចាស់​អាយុ​83​ឆ្នាំ​ក្រីក្រ​បាន​ទទួល​អំណោយ​កាកបាទក្រហម

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ដូន​ចាស់​ឈ្មោះ អូ​ង យឹ​ម អាយុ​៨៣​ឆ្នាំ ដែល​ជា​ជន​ក្រីក្រ​ដោយ​រស់នៅ​លើ​ផ្ទះ​ឈើ​តូច​មួយ​ទំហំ​ប្រហែល​៣​ម៉ែត្រ​បួន​ជ្រុង

ខេត្ត​ត្បូងឃ្មុំ ៖ ដូន​ចាស់​ឈ្មោះ អូ​ង យឹ​ម អាយុ​៨៣​ឆ្នាំ  ដែល​ជា​ជន​ក្រីក្រ​ដោយ​រស់នៅ​លើ​ផ្ទះ​ឈើ​តូច​មួយ​ទំហំ​ប្រហែល​៣​ម៉ែត្រ​បួន​ជ្រុង នៅ​ក្នុងភូមិ​ជី​រោ​ទ៏​លើ ឃុំ​ជី​រោ​ទ៏​ទី​១ ស្រុក​ត្បូងឃ្មុំ បាន​ទទួល​​អំណោយ​កាក​បាក​ទ​ក្រហម​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក លី  ឡេ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត  និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទ​ក្រហម​ខេត្ត​បាន​ចាត់​ឲ្យ​មន្ត្រី​របស់​ខ្លួន​ចុះ​បំ​ចេញ​ការងារ​មនុស្សធម៌​នេះ ។  

លោក រស់ សុ​ខន នាយក​ស្តីទី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​ថា មាន​ដូន​ចាស់​ក្រីក្រ​ម្នាក់​ខាងលើ​រស់នៅ​តែ​ម្នាក់ឯង​នៅ​លើ​ផ្ទះ​តូច​ចង្អៀត​ធ្វើ​ពី​ឫស្សី ប្រក់​ស័ង្កសី​នោះ​ត្រូវ​បាន​លោក​អភិបាលខេត្ត​បាន​ចាត់​ឲ្យ​ចុះ​ទៅ​ពិនិត្យ​បន្ទាន់​ក៏​បានឃើញ​ពិតមែន​ដូច​អ្វី​ដែល​កាសែត​កោះសន្តិភាព​បាន​ចុះ​ផ្សាយ ក៏​បាន​រៀបចំ​សម្ភារ​មួយ​ចំនួន​ដើម្បី​ត្រៀម​ផ្តល់​ជូន​គាត់ ។

លោក​បន្ត​ថា  មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា អនុ​សាខា​កាកបាទក្រហម​ស្រុក​ត្បូងឃ្មុំ ដែល​បាន​ដឹកនាំ​ដោយ​កញ្ញា ឃាង មក​រា ប្រធាន​អនុ​សាខា​ស្រុក​រួម​នឹង​សហការី​បាន​ចុះ​ទៅ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌ ទៅ​ជូន​ដល់​ដូន​ចាស់​ឈ្មោះ អូ​ង យឹ​ម ដែល​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ជីវភាពនៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នោះ ។ ជាមួយ​នោះ​បាន​លើក​ឡើង​ពី​ការ​យកចិត្តទុកដាក់​របស់​កាកបាទក្រហមពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា​តែងតែ​ផ្តល់​អនុសាស​ន៏​ល្អ​ៗ​ឲ្យ​មន្ត្រី​កាក​កា​ទ​ក្រហម​តាម​បណ្តា​ខេត្ត​-​ស្រុក​ត្រូវ​តែ​យកចិត្ត​ទុក្ខ​ដាក់​មើល​ប្រជាពលរដ្ឋ​ក្រីក្រពោល​គឺ «​ទីណា​មានការ​លំបាក​ទីនោះ​មានកា​កបាក​ក្រហម​» សម្រាប់​អំណោយ​ដែល​ផ្តល់​ជូន​នោះ​រួមមាន​ដូច​ជា ថវិការ​ចំនួន​១០​ម៉ឺន​រៀល​, អង្ករ​៥០​គីឡូក្រាម​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, ប្រេងឆា​១​លី​ត្រ​, ត្រីខ​១០​កំប៉ុង​, ស្កស​១​គីឡូក្រាម និង​អំបិល​១​គីឡូក្រាម​ផង​ដែរ ។ សូម​បញ្ជាក់​ថា  ដូន​ចាស់​រូប​នេះ​គាត់​ពិការ​ភ្នែក​ម្ខាង ហើយ​ម្ខាង​ទៀត​មើលឃើញ​ព្រិល​ៗ​មិន​ច្បាស់​នោះ​ទេ ហើយ​ការ​រស់នៅ​មក​ដល់​សព្វ​ថ្ងៃនេះ​គឺ​បាន​ពលរដ្ឋ​ក្បែរ​ខាង​ជួយ​ដាក់​ទាន​ឲ្យ​តែ​ប៉ុណ្ណោះ ៕