ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច ​បង្ហាញ​ពី​ការ​ធ្វើ​វិ​សោ​ន​កម្ម​ច្បាប់​​តាម​​ការ​​បញ្ជា​របស់​​សម្តេច​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​សមាជិកសភា​គណបក្សប្រជាជន​​កម្ពុជា​ឱ្យ​​ពិនិត្យ​ធ្វើ​វិ​សោ​ន​កម្ម​ច្បាប់​ ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​កុំ​ចាត់លោក​សម រ​ង្ស៊ី​ អតីត​មេ​បក្សប្រឆាំង​​កំពុង​តែ​និរទ្ទសខ្លួន​​នៅ​ក្រៅ​

រាជធានី​ភ្នំពេញ ​៖ ​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​សមាជិកសភា​គណបក្សប្រជាជន​​កម្ពុជា​ឱ្យ​​ពិនិត្យ​ធ្វើ​វិ​សោ​ន​កម្ម​ច្បាប់​ ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​កុំ​ចាត់លោក​សម រ​ង្ស៊ី​ អតីត​មេ​បក្សប្រឆាំង​​កំពុង​តែ​និរទ្ទសខ្លួន​​នៅ​ក្រៅ​ប្រទេស ដែល​តែងតែ​នៅ​ពីក្រោយ​គណបក្សប្រឆាំង​នោះ មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​បាន​និយាយ​ថា វា​មាន​អនុភាព​តាម​ច្បាប់រដ្ឋធម្មនុញ្ញ ​ក្នុង​ការ​សើរើ​ច្បាប់​នេះ​បាន​ ។

លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី​២៩ ​មិថុនា​ នេះ​ថា ​ការធ្វើ​វិសោធនកម្ម​ច្បាប់​មួយ ​បាន យោង​តាម​តាម​ច្បាប់​គ្រាន់តែ​ត្រូវការ​អ្នកតំណាង​រាស្ត្រ​ចំនួន​៣០​រូប ស្នើ​ទៅ​ប្រធានរដ្ឋសភា​គឺ​ស្រប​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ហើយ។

​លោក​បាន​បញ្ជាក់​ថា​ ៖ «​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ យោង​តាម​មាត្រា១៥៣​ថ្មី (ពីរ​មាត្រា​១៥១​ថ្មី) ជំពូក​ទី​១៦​ថ្មី (​ពីរ) ស្តី​ពី​អានុភាព ការ​​សើរើ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញចែង​ថា ​ការ​ផ្តើមគំនិត​សើរើ ឬ​ការ​ផ្តើមគំនិត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ជា​សិទ្ធិ​របស់​ព្រះមហា​ក្សត្រ  របស់​នាយក​រដ្ឋមន្ត្រី និង​របស់​ប្រធានរដ្ឋសភា តាម​សេចក្តី​ស្នើ​របស់​តំណាងរាស្ត្រ​មួយ​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ ។ ចំណែក​ការ​ធ្វើសោធនកម្ម​ច្បាប់​ធម្មតា ក៏​ត្រូវ​មាន​តំណាងរាស្ត្រ​ហត្ថលេខី យ៉ាងតិច ៣០ រូប​ដែរ​» ។

សម្តេច​ហ៊ុន សែន ​ថ្លែង​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍៦៦​ឆ្នាំ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ថ្ងៃ​ទី ២៨ មិថុនា​ថា​ច​ឲ្យ​កែប្រែ​បន្ថែម​ទៀត ទៅ​លើ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​។​​សម្តេច​បាន​ថ្លែង​ថា​៖ «​យើង​ត្រូវធ្វើវិសោធនកម្ម​ច្បាប់​បន្ថែម​ទៀត អំពី​[​ច្បាប់​]​បក្សនយោបាយ​ដែល​មុន​នេះ​មិន​តម្រូវ​ឲ្យ​អ្នកទោស​ទទួល​តួនាទី​ជាមួយនឹង​ឋានៈ​ណាមួយ​នៅ​ក្នុង​គណៈនាយក ឬ​ប្រធាន​បក្ស​នោះ​ទេ​។ ប៉ុន្តែ​ឥឡូវនេះ ការ​ចេញ​មុខរប​ស់មនុស្ស​ដែលគ្មាន​ការ​អៀនខ្មាស តើ​ចំណោទ​ខាង​ផ្លូវច្បាប់​វា​យ៉ាងម៉េច? អ្នកទោស​វា​តែង​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​ហេតុ​អ្វី​អ្នកទោស​បែរ​ក្លាយទៅជា​អ្នក​ដែល​បង្ក​សង្គ្រាម​ឥត​ចេះ​ឈប់?»​។

​លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា ប្រសា​ស​ន៏​របស់​សម្តេច​តេ​ជោ​ធ្វើ​ឡើង​ក្នុង​នាម​នាយក​រដ្ឋមន្ត្រី​ណែនាំ​ឲ្យ​ពិនិត្យ​លទ្ធភាព​ធ្វើ​វិសោធនកម្ម​ច្បាប់ គឺជា​សិទ្ធិ​ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ លោក​បាន​បន្ថែម​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ផ្អែក​លើក​បណ្តា​ប​ញ្ហ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់បរិយាកាស​នយោបាយ និង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ព្រមទាំង​បណ្តា​បញ្ហា​ដែល​យល់​ឃើញ​ថា​ប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណៈ​ជាតិ ចាំបាច់​ត្រូវ​ពិនិត្យ​ធ្វើការ​កែសម្រួល​។

​ជាមួយ​គ្នា​នោះ​ដែរ​ លោក​សុខ ឥ​សាន​បាន​ផ្តាំផ្ញើ​រថា​៖ «​សូម​អស់លោក​ដែល​ចូល​ចិត្ត​ធ្វើ​ឲ្យ​ខាតបង់​ផលប្រ​យោ​ជ​ន៏​ជាតិ​​និង​ប្រជា​ជន ត្រូវ​ពិនិត្យ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ធ្វើ​អ្វីមួយ ជៀសវាង​ស្តាយក្រោយ  កុំ​អាង​សេរីភាព​ដាច់​បង្ហៀរ​និង​សិទ្ធិ​មនុស្ស​ឲ្យ​សោះ» ។

​ទោះបី​មានការ​ស្នើ​សុំ​ឲ្យ​មាន​ពិនិត្យ​វិសោធន​ម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ឡើង​វិញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាងណា​ក្តី​គណបក្សប្រឆាំង​ហាក់បីដូចជា​មិន​ចាប់​អារ​ម្មន៍​នោះ​ទេ​។ ប៉ុន្តែ​ចង់​ឲ្យ​មានច្បាប់​មួយ​ដើម្បីបង្រួបបង្រួម​មេដឹកនាំ​ខ្មែរ​វិញ ។ យ៉ាងណា​ក្តី​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​កោះសន្តិភាព​មិន​អាច​សុំ​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ ដោយ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល​តែ បើ​ទទួល​ប្រាប់​ថា ​ជំនួយការ ។

លោក អេ​ង ឆៃ​អ៊ា​ង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​វិទ្យុ​អាស៊ី​ស្រង់​សំដី​ផ្សាយ​ថា​មាន​ប្រសាសន៍​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​តែ​ធ្វើ​ច្បាប់​ដើម្បី​ឲ្យ​មេដឹកនាំ​ខ្មែរ​មានការ​បង្រួបបង្រួម​ជាតិ​វិញ «​ប្រសើរ​ជាង​គ្រាន់តែ​ចង់​ធ្វើ​ច្បាប់​ដើម្បី​កម្ចាត់​គ្នា ដោយ​គ្រាន់តែ​ខ្លាច​ឥទ្ធិពល​លោក សម រ​ង្ស៊ី បែប​នេះ»។

​លោក​បាន​បញ្ជាក់​ថា​៖ «​ជីវិត​នយោបាយ​របស់​លោក សម រ​ង្ស៊ី មិនមែន​អាស្រ័យ​លើ​ច្បាប់​របៀប​នេះ​ទេ អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ទេ ប្រជាប្រិយភាព​របស់​គាត់​នោះ ទោះបីជា​ធ្វើ​ច្បាប់​រារាំង ក៏​មិន​អាច​ហាមឃាត់​លោក សម រ​ង្ស៊ី ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​បាន​ដែរ​» ៕​