ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សម្រក​ទម្ងន់ និង​រក្សា​ភាព​ក្មេង​ជាង​វ័យ​នេះ​ពិតជា​ចម្លែក​មែន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ផឹកទឹក​នោម​ក្តៅ​ឧ​ណ្ណ​ៗ​របស់​ខ្លួន​ជា​រៀង​រាល់​ព្រឹក ហើយ​ថែម​ទាំង​យក​ទៅ​លាបមុខ​ថែម​ទៀត​ផង​។

Dave Murphy អាយុ​៥៤​ឆ្នាំ បាន​និយាយ​ថា

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ផឹកទឹក​នោម​ក្តៅ​ឧ​ណ្ណ​ៗ​របស់​ខ្លួន​ជា​រៀង​រាល់​ព្រឹក ហើយ​ថែម​ទាំង​យក​ទៅ​លាបមុខ​ថែម​ទៀត​ផង​។

Dave Murphy អាយុ​៥៤​ឆ្នាំ បាន​និយាយ​ថា ការ​ផឹកទឹក​នោម​បាន​ជួយ​ឲ្យ​លោក​សម្រក​ទម្ងន់​អស់​៥០​គីឡូក្រាម ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​បាន​ជួយ​ឲ្យ​សុខភាព​របស់​លោក​ល្អ​ផង​ដែរ​។

នៅ​ឆ្នាំ​២០១២ Dave បាន​រស់​ដោយ​គ្រាន់តែ​ផឹកទឹក​នោម​បាន​៣០​ថ្ងៃ​។ លោក​យក​ទឹកនោម​ទៅ​ក្លា​ស្សេ​ឲ្យ​ត្រជាក់​មុន​ពេល​ទទួលទាន​។ តែ​នា​ពេល​នេះ លោក​នោម​ភ្លាម​ផឹក​ភ្លាម​ទាំង​ក្តៅ​ឧ​ណ្ណ​ៗ​។
ទឹកនោម​ដែល​នៅ​សល់​ពី​ការ​ទទួលទាន លោក​បាន​យក​វា​ទៅ​លាបមុខ​ដើម្បី​រក្សា​សំណើម​។

លោក​និយាយ​ថា វា​ជា​ផលិតផល​អាច​រក្សា​ភាព​ក្មេង​ជាង​វ័យ​មាន​ប្រសិទ្ធភាព​បំផុត ព្រោះ​ស្នាម​ជ្រីវជ្រួញ​ដែល​លោក​ធ្លាប់​មាន បាន​បាត់​អស់​ក្រោយ​ពី​បាន​លាប​ទឹកនោម​។

ដំបូង​ឡើយ លោក​ចាប់ផ្តើម​ផឹកទឹក​នោម​នៅ​ឆ្នាំ​២០១១ ខែឧសភា បន្ទាប់​ពី​លោក​បាន​ចូលរួម​កម្មវិធី​និយាយ​ពី​ការ​ព្យាបាល​ដោយ​ទឹកនោម​។ គ្រាន់តែ​ចប់​កម្មវិធី​មក​ផ្ទះ​ភ្លាម លោក​ក៏​ចាប់ផ្តើម​សាកល្បង ហើយ​ជាប់​មក​ដល់​សព្វថ្ងៃ​៕