ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​បណ្តា​សាកសព​ជន​ស៊ី​វិល​ត្រូវ​កាត់​ក្បាលជា​ច្រើន

6 ឆ្នាំ មុន

ហ្វ៊ី​លី​ពី​ន ៖ កងទ័ព​ហ្វ៊ី​លី​ពី​ន​ប្រកាស​នា​ថ្ងៃ​ទី​២៨ មិថុនា ថា បាន​រក​ឃើញ​សាកសព​ជន​ស៊ី​វិល​៥​នាក់​ត្រូវ​កាត់​ក្បាល​នៅ​ទីក្រុង MARAWI ភាគ​ខាងត្បូង​ប្រទេស ដែល​នៅ កាន់កា.ប់​មួយ​ផ្នែក​ដោយ​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​ដើរ​

ហ្វ៊ី​លី​ពី​ន ៖ កងទ័ព​ហ្វ៊ី​លី​ពី​ន​ប្រកាស​នា​ថ្ងៃ​ទី​២៨ មិថុនា ថា បាន​រក​ឃើញ​សាកសព​ជន​ស៊ី​វិល​៥​នាក់​ត្រូវ​កាត់​ក្បាល​នៅ​ទីក្រុង MARAWI ភាគ​ខាងត្បូង​ប្រទេស ដែល​នៅ កាន់កាប់​មួយ​ផ្នែក​ដោយ​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​ដើរ​តាម​គន្លង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាប់តាំងពី​ជាង​៥​ស​ប្តា​ហ៍​មក​ហើយ ។

ការ​រក​ឃើញ​សាកសព​ជន​ស៊ី​វិល​១៧​នាក់ ក្នុង​នោះ​៥​នាក់​ត្រូវ​កាត់​ក្បាល​គឺ​ដូច​ការ​អះអាង​របស់​អ្នក​អាច​រត់គេច​ខ្លួន រួច​មួយ​ចំនួន​ចេញពី​ទីក្រុង​នេះ ដែល​រៀបរាប់​ថា បានឃើញ​សាកសព​មនុស្ស​ដាច់​ក្បាល​ទាំងឡាយ ។

សមាជិក​ក្រុម​សង្គ្រោះ​ម្នាក់​គូសបញ្ជាក់​ប្រាប់​រ៉​យ​ទ័​រថា បណ្តា​សាកសព​មនុស្ស​ត្រូវ​កាត់​ក្បាល​ពិតជា​រក​ឃើញ ។

ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​ជ្រុល​ជា​ច្រើន​រយ​នាក់​បាន​លុកលុយ​ចូល​ទីក្រុង MARAWI កាលពី​ថ្ងៃ​ទី​២៣ ឧសភា បន្ទាប់​ពី​បរាជ័យ​នៃ​ប្រតិបត្តិការ​យោធា​មួយ​ដែល​សំដៅ​ចាប់ខ្លួន​ប្រមុខ​ក្រុម​នេះ​ឈ្មោះ ISNILON HAPILON ។ ការ​ប្រយុទ្ធ​គ្នា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧១​នាក់ ហើយ​ក្នុង​ជួរ​កង​ម្លាំ​ង​សន្តិសុខ​ហ្វ៊ី​លី​ពី​ន ហើយ​ពួក​បះបោរ​ក្រុម MAUTE ដើរ​តាម​គន្លង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ស្លាប់​២៩៩​នាក់ ។ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE ប្រកាស​ថា ប្រទេស​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​យ៉ាង​ធំ ហើយ​សន្យា​កម្ទេច​ពួក​អ៊ិ​ស្លា​ម​និយម​ដែល​នៅ​កាន់កាប់​មួយ​ផ្នែក​នៃ​ក្រុង MARAWI ។
ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ប្រកាស​ថា ពួក​នេះ​ពុំ​គិត​អ្វី​ក្រៅពី​ការ​សម្លាប់ និង​ការ​បំផ្លាញ​យ៉ាង​ព្រៃផ្សៃ​ឡើយ ។ លោក​អះអាង​ថា បាន​ទទួល​កាំភ្លើង​វាយលុក​ជា​ច្រើន​រយ​ដើម ហើយ​បញ្ជាក់​ថា ជា​កាំភ្លើង​របស់​ចិន ដើម្បី​ជួយ​កងទ័ព​រដ្ឋាភិបាល​ប្រឆាំង​ពួក​ជី​ហា​ដ ៕