ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បច្ចេកវិទ្យា 4G និង 4G LTE ខុស​គ្នា​យ៉ាងដូចម្តេច ?

6 ឆ្នាំ មុន

បច្ចេកវិទ្យា 4G គឺជា​ជំនាន់​ទី​៤ នៃ​បច្ចេកវិទ្យា​បណ្តាញទូរស័ព្ទ​ចល័ត ។ បច្ចេកវិទ្យា 4G ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំនួស​បច្ចេកវិទ្យា 3G ហើយ​វា​ផ្តល់​នូវ​កា​រត​ភ្ជាប់​ដែល​អាច​ទុកចិត្ត​បាន និង​មាន​ល្បឿន​លឿន​ជាង​មុន ។

បច្ចេកវិទ្យា 4G គឺជា​ជំនាន់​ទី​៤ នៃ​បច្ចេកវិទ្យា​បណ្តាញទូរស័ព្ទ​ចល័ត ។ បច្ចេកវិទ្យា 4G ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំនួស​បច្ចេកវិទ្យា 3G ហើយ​វា​ផ្តល់​នូវ​កា​រត​ភ្ជាប់​ដែល​អាច​ទុកចិត្ត​បាន និង​មាន​ល្បឿន​លឿន​ជាង​មុន ។

បច្ចេកវិទ្យា 4G LTE មាន​ន័យ​ថា «​កា​រវិ​វត្ត​រយៈពេល​វែង​ជំនាន់​ទី​៤» ជាមួយ​បច្ចេកវិទ្យា LTE ជា​ប្រភេទ​បច្ចេកវិទ្យា 4G ដែល​ផ្តល់​នូវ​កា​រត​ភ្ជាប់​លឿន​បំផុត​សម្រាប់​បទ​ពិសោធន៍​អុ​ី​ន​ធើ​រ​ណេ​ត​តាម​ទូរស័ព្ទ​ដៃ ដោយ​វា​មាន​ល្បឿន​លឿន​ជាង​បច្ចេកវិទ្យា 3G ១០​ដង ។ មនុស្ស​ជា​ច្រើន​ប្រើ​ពាក្យ 4G និង 4G LTE ក្នុង​ន័យ​តែ​មួយ ប៉ុន្តែ​វា​មិន​ដូច​គ្នា​ទេ ។

១-​លក្ខណៈ​ពិសេស​របស់​បច្ចេកវិទ្យា 4G ៖
បច្ចេកវិទ្យា 4G គឺជា​ជំហាន​បន្ទាប់ និង​ជំនួស​ឱ្យ​បច្ចេកវិទ្យា 3G ដែល​ផ្តល់​ជូន​នូវ​ល្បឿន​អុ​ី​ន​ធើ​រ​ណេ​ត​លឿន​សម្រាប់​អ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ (​ដូច​ជា វី​ដេ​អូ ឬ MP3s) ការ​ឆែក​អុ​ី​ន​ធើ​រ​ណេ​ត និង​ទាញ​យក​ទិន្នន័យ ។

ល្បឿន​នៃ​បច្ចេកវិទ្យា 4G ផ្តល់​នូវ​ការ​រង់ចាំ​តិច​ជាង​មុន​សម្រាប់​អ្នក​ប្រើប្រាស់ ជា​រឿយ​ៗ​គ្មាន​ការ​រង់ចាំ ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​ទាញ​ប្រយោជន៍​ពី​លក្ខណៈ​ពិសេស​ជា​ច្រើន​នៃ​ស្មា​ត​ហ្វូ​ន និង​ថេ​ប​ប្លេ​ត​នា​ពេល​បច្ចុប្បន្ន ។

២-​លក្ខណៈ​ពិសេស​នៃ​បច្ចេកវិទ្យា 4G LTE ៖
បច្ចេកវិទ្យា 4G LTE គឺជា​ប្រភេទ​បច្ចេកវិទ្យា 4G ហើយ​វា​ផ្តល់​នូវ​ដំណើរការ និង​ល្បឿន​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ប្រើ​បាន​សព្វ​ថ្ងៃនេះ ។ ប្រសិនបើ​អ្នក​ប្រើ​ទិន្នន័យ​ច្រើន​រៀង​រាល់​ខែ ឬ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ឬ​ថេ​ប​ប្លេ​ត​ដើម្បី​ឆែក​អីុន​ធើ​រ​ណេ​ត បច្ចេកវិទ្យា 4G LTE ជា​ជម្រើស​ដ៏​ល្អ​បំផុត ។ បច្ចេកវិទ្យា 4G LTE មាន​ល្បឿន​លឿន​ជាង​បច្ចេកវិទ្យា 3G ចាស់​១០​ដង ។ ដូច្នេះ ភាព​ខុស​គ្នា​នៃ​ល្បឿន គឺជា​ចំណុច​គួរ​ឱ្យ​កត់សម្គាល់​នៅ​ពេល​អ្នក​ប្តូរ​ពី​បច្ចេកវិទ្យា 3G ទៅ 4G LTE ។

៣-​គួរ​ជ្រើសរើស​បច្ចេកវិទ្យា 4G ឬ 4G LTE ៖
ការ​ជ្រើសរើស​បច្ចេកវិទ្យា 4G ឬ 4G LTE ពឹងផ្អែក​ទៅ​លើ​ល្បឿន​អីុ​ន​ធើ​រ​ណេ​ត​ដែល​ត្រូវការ ឬ​ពេញចិត្ត ។ ប្រសិនបើ​អ្នក​ត្រូវការ អីុ​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​បំផុត អ្នក​នឹង​ត្រូវ​ទិញ​ស្មា​ត​ហ្វូ​ន​គាំទ្រ​បច្ចេកវិទ្យា 4G LTE ។ លើស​ពី​នេះ អ្នក​ត្រូវ​ពិនិត្យ​មើល​ផែនទី​ដែល​គ្របដណ្ដប់​ដោយ​ក្រុមហ៊ុន​អុ​ី​ន​ធើ​រ​ណេ​ត​ផ្សេង​ៗ​ដើម្បី​ដឹង​ថា តើ​ក្រុមហ៊ុន​ណា​ផ្តល់​បច្ចេកវិទ្យា 4G LTE ក្នុង​តំបន់​ភាគច្រើន ឬ​យ៉ាង​ហោច​ណាស់ នៅ​តំបន់​ដែល​អ្នក​ចំណាយពេល​ច្រើន​បំផុត​ដូច​ជា ផ្ទះ និង​កន្លែងធ្វើការ ៕