ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

20​ឆ្នាំ​នៃ​កា​រវិ​វ​ឌ្ឍ​ទូរស័ព្ទ​Smartphone​របស់​ក្រុមហ៊ុន​ល្បី​ៗ

6 ឆ្នាំ មុន

បច្ចុប្បន្ន ទីផ្សារ​ស្មា​ត​ហ្វូ​ន​បាន​និង​កំពុង​ប្រកួតប្រជែង​យ៉ាង​ខ្លាំង ខណៈ​ដែល​ក្រុមហ៊ុន​នីមួយ​ៗ​បាន​ខិតខំ​អស់ពី​សមត្ថភាព ដើម្បី​ដណ្តើម​ចំណាប់អារម្មណ៍ និង​ទាក់ទាញ​អ្នក​ប្រើប្រាស់​។ ថ្ងៃនេះ សារព័ត៌មាន​កោះសន្ដិភាព ទំព័រ​រថយន្ដ និង​

បច្ចុប្បន្ន ទីផ្សារ​ស្មា​ត​ហ្វូ​ន​បាន​និង​កំពុង​ប្រកួតប្រជែង​យ៉ាង​ខ្លាំង ខណៈ​ដែល​ក្រុមហ៊ុន​នីមួយ​ៗ​បាន​ខិតខំ​អស់ពី​សមត្ថភាព ដើម្បី​ដណ្តើម​ចំណាប់អារម្មណ៍ និង​ទាក់ទាញ​អ្នក​ប្រើប្រាស់​។ ថ្ងៃនេះ សារព័ត៌មាន​កោះសន្ដិភាព ទំព័រ​រថយន្ដ និង​បច្ចេកវិទ្យា សូម​នាំ​ចំណាប់អារម្មណ៍​លោក​អ្នក​មក​ក្រឡេក​មើល​ពី​អតីតកាល​នៃ​ស្មា​ត​ហ្វូ​ន ដែល​កាលពី​ដំបូង​មាន​រូបរាង​យ៉ាងណា ហើយ​វា​ប្រែប្រួល​ដូច​ម្តេច​ខ្លះ ?

-​ឆ្នាំ​១៩៩៦ ៖ ក្រុមហ៊ុន​Nokia​បាន​ផលិត​ស្មា​ត​ហ្វូ​ន​ដំបូង​គេ ដែល​រូបរាង​ខាងក្រៅ​នា​ពេល​នោះ​ជា​ទូរស័ព្ទ​ធម្មតា​ប៉ុណ្ណោះ ប៉ុន្ដែ​បើ​យើង​បើក​មក គឺ​មាន​ប៊ូ​តុង​ចុច​ដូច​កុំព្យូទ័រ​អុ​ី​ចឹ​ង​ដែរ ជាមួយនឹង​អេ​ក្រង់​ដែល​មាន​ទំហំ​ជិត​ប៉ុន​ទូរស័ព្ទ ។

-​ឆ្នាំ​២០០០ ៖ ក្រុមហ៊ុន​Ericsson​បាន​ចេញ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ដែល​ជា​ម៉ូ​ដែល​R380 ។ វា​មាន​រាង​តូច​ស្តើង និង​ស្រាល​ប្រហែល​ទៅ​នឹង​ទូរស័ព្ទ​ធម្មតា​ដែរ ជា​ពិសេស​វា​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Symbian ។ 

-​ឆ្នាំ​២០០២ ៖ ទូរស័ព្ទ​Palm Treo ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Handspring ក្រោយមក​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន Palm ។ Treos មាន​សមត្ថភាព​អាច​បង្ហាញ​ប្រតិទិន នៅ​ពេល​អ្នក​កំពុងនិយាយ​ទូរស័ព្ទ អាច​ចុច​រក​ឈ្មោះ​បាន​ភ្លាម​ៗ និង​អាច​ផ្ញើ​អុ​ី​ម៉ែ​ល​បាន ។

-​ឆ្នាំ​២០០៣ ៖ Black Berry Quark គឺជា​គ្រួសារ​ស្មា​ត​ហ្វូ​ន​របស់​Blackberry​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​មិន​ចាំបាច់​ប្រើ​កាស​ស្តាប់​ត្រចៀក​នៅ​ពេល​អ្នក​ហៅ​ទូរស័ព្ទ ព្រោះថា​ស្មា​ត​ហ្វូ​ន ស៊េរី​មុន​ៗ សុទ្ធតែ​តម្រូវ​ឲ្យ​អ្នក​ប្រើ​កាស​ដើម្បី​និយាយ​ទូរស័ព្ទ ។

-​ឆ្នាំ​២០០៧ ៖ នេះ​គឺជា​ការ​បំបែក​ប្រវត្តិសាស្ត្រ​ស្មា​ត​ហ្វូ​ន ។ Apple​បាន​នាំ​មក​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មាន​រាង​ដ៏​គួរ​ឲ្យ​ទាក់ទាញ​និង​ស្រួល​ប្រើ​បំផុត ដោយ​មិន​ចាំបាច់​មាន​ប៊ូ​តុង Keyboard ឬ​ប៊ិក​ចុច​លើ​អេ​ក្រង់​ឡើយ ។

-​ឆ្នាំ​២០០៨ ៖ នេះ​គឺជា​ទូរស័ព្ទ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​Android​ដំបូង​គេ​បង្អស់ ។​វា​គឺជា​HTC Dream ឬ​ក៏​អាច​ហៅ​បាន​ថា Google G1 ។ ពេល​នោះ Android​គឺ​របស់ Linux នៅឡើយ​ទេ តែ​បន្ទាប់​មក ទើប​ក្រុមហ៊ុន Google ទិញ​យក ។

-​ឆ្នាំ​២០១០ ៖ នេះ​គឺជា​ទូរស័ព្ទ​ដំបូង​គេ ដែល​គេ​ចាត់​ទុក​ថា ជា​គូប្រកួត​ប្រជែង​របស់ iPhone ។ វា​គឺជា​Samsung Galaxy S ស៊េរី​S ដំបូង​គេ​របស់​ក្រុមហ៊ុន​Samsung ។

-​ឆ្នាំ​២០១១ ៖ នេះ​គឺជា​Motorola Razr ជា​ស្មា​ត​ហ្វូ​ន​មាន​រាងស្តើង​ជា​គេ​បំផុត​នៅ​ពេល​នោះ ដែល​មាន​កម្រាស់​ត្រឹមតែ​៧,១​មី​ល្លី​ម៉ែត្រ​ប៉ុណ្ណោះ ។

-​ឆ្នាំ​២០១៣ ៖ iPhone 5s គឺជា​ទូរស័ព្ទ​ពេញ​និយម​ជាងគេ​បំផុត​របស់​Apple នៅ​ក្នុង​ឆ្នាំ​២០១៣ ហើយ​វា​ក៏​ជា​ទូរស័ព្ទ​iPhone​ដែល​លក់ដាច់​ជាងគេ​បំផុត​ផង​ដែរ ។

-​ឆ្នាំ​២០១៤ ៖ Apple បាន​ផ្លាស់​ប្តូរ​គំនិត​របស់​ខ្លួន​ទាំងស្រុង​នៅ​ឆ្នាំ​នេះ ដោយ​កាលពីមុន​ធ្លាប់តែ​គិត​ថា ទូរស័ព្ទ​តូច​ស្រួល​ប្រើ តែ​នេះ​គឺជា​iPhone6 និង​iPhone 6Plus ។ ពួក​វា​ជា iPhone ដំបូង​គេ​ដែល​មាន​អេ​ក្រង់​ធំ និង​មាន​កាមេរ៉ា​ផុស​ចេញ​ក្រៅ ។

-​ឆ្នាំ​២០១៥ ៖ នេះ​គឺជា​ទូរស័ព្ទ​ដំបូង​គេ ដែល​មាន​អេ​ក្រង់​កោង​នៅ​សងខាង​នៃ​គែម​អេ​ក្រង់​។ Samsung​ក៏​ធ្លាប់​ចេញ Note 4 Edge លក់​មុន​នេះ​ដែរ តែ​វា​មាន​គែម​កោង​តែ​ម្ខាង​ប៉ុណ្ណោះ​។ នេះ​គឺជា​Samsung Galaxy S6 Edge ។

-​ឆ្នាំ​២០១៦៖ ឆ្នាំ​នេះ​គឺជា​អំឡុង​ពេល​ដែល​ក្រុមហ៊ុនទូរស័ព្ទ​នីមួយ​ៗ​ចាប់ផ្តើម​គិតគូរ​ពី​កាមេរ៉ា​ភ្លោះ ។ iPhone 7 Plus គឺជា​ស្មា​ត​ហ្វូ​នរបស់​Apple​ជំនាន់​ថ្មី​ដែល​មាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ​២​គ្រាប់ ធ្វើ​ឲ្យ​ការ​ថតរូប​កាន់តែ​ប្រសើរ​ឡើង ។

-​ឆ្នាំ​២០១៧ ៖ Samsung​បាន​ចេញ​ទូរស័ព្ទ​ថ្មី​របស់​ខ្លួន​ដែល​មាន​អេ​ក្រង់​លាតសន្ធឹង​ស្ទើរតែ​ពេញ​តួ​ខាង​មុខ ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកទិញ​ជា​ច្រើន ។ វា​មិន​ត្រឹមតែ​មាន​អេ​ក្រង់​ពេញ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​មាន​សមត្ថភាព​អាច​ស្កេ​ន​ប្រ​ស្រី​ភ្នែក​ដើម្បី​ដោះ​សោបាន​ដែរ ។

ក្រោយ​ពី​បានឃើញ​ការ​ប្រែប្រួល​របស់​ស្មា​ត ហ្វូ​ន​រយៈពេល​២០​ឆ្នាំ​ហើយ តើ​លោក​អ្នក​អាច ស្រមៃ​បាន​ទេ​ថា ស្មា​ត​ហ្វូ​ន​ទៅ​ថ្ងៃ​ខាង​មុខ នឹង​មាន​រូបរាង​យ៉ាងណា ?