ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bravo គឺជា Hero ក្នុង​ការ​ប្រកួត​ស៊ី​លី​ទម្លាក់​ព័រ​ទុ​យ​ហ្គា​ល់(មានវីដេអូ)

6 ឆ្នាំ មុន

ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ជម្រើសជាតិ​ស៊ី​លី និង​ព័រ​ទុ​យ​ហ្គា​ល់ ត្រូវ​បាន​កាត់សេចក្តី​ដោយ​បាល់​ប៉េ​ណា​ល់​ទី

ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ជម្រើសជាតិ​ស៊ី​លី និង​ព័រ​ទុ​យ​ហ្គា​ល់ ត្រូវ​បាន​កាត់សេចក្តី​ដោយ​បាល់​ប៉េ​ណា​ល់​ទី បន្ទាប់​ពី​ការ​ប្រកួត​ក្នុង​ម៉ោង​ធម្មតា និង​បន្ថែម​១៥​នាទី​២​ដង​នៅ​តែ​មាន​លទ្ធផល​សូន្យ​ស្មើ ។

អ្នកចាំទី​ដៃ​ស្អិត​របស់​ក្រុម​ស៊ី​លី Claudio Bravo បាន​ជួយ​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ទាំង​បី​គ្រាប់​របស់​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់ ក្នុង​នោះ​មានការ​ស៊ុត​ចេញពី​ជើង​កីឡាករ Quaresma, Moutinho និង Nani ខណៈ Ronaldo មិន​បាន​ស៊ុត​នោះ​ទេ​ដោយ​ខ្សែប្រយុទ្ធ​រូប​នេះ​ត្រូវ​ស៊ុត​នៅ​លេខ​រៀង​ទី​៥ ។

ចំណែកឯ​៣​គ្រាប់​របស់​ក្រុម​ស៊ី​លី​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Arturo Vidal, Aranguiz និង Sanchez ធ្វើ​ឱ្យ​ស៊ី​លី​យកឈ្នះ​ព័រ​ទុ​យ​ហ្គា​ល់​ដោយ​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល ៣-០ ។ ដោយ​ឡែក ស៊ី​លី ត្រូវ​រង់ចាំ​ក្រុម​ដែល​ឈ្នះ​រវាង​អា​ល្លឺ​ម៉​ង់ និង​ម៉ិ​ក​ស៊ិ​ក ដែល​ក្រុម​ទាំង​ពីរ​នេះ​នឹង​ជួប​គ្នា​នៅ​វេលា​ម៉ោង​១​រាត្រី​នេះ ៕