ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​ចំណាយ​ប្រាក់​ភាគច្រើន​លើ​អីុ​ន​ធើ​រ​ណេ​ត​ជាង​និយាយ​ទូរស័ព្ទ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កា​រវិ​វ​ឌ្ឍ​នៃ​បច្ចេក វិទ្យា​កាន់តែ​ទំនើប បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​មនុស្ស​កាន់តែ​ប្រសើរ​ឡើង​ទាំង​ការ​ទំនាក់ទំនង ការ​បំពេញការងារ ការ​សិក្សា​ស្រាវជ្រាវ កម្សាន្ដ និង​តាមដាន​ព័ត៌មាន​ថ្មី​ៗ​ដែល​កើតឡើង​ជុំវិញ​

រាជធានី​ភ្នំពេញ ៖ កា​រវិ​វ​ឌ្ឍ​នៃ​បច្ចេក វិទ្យា​កាន់តែ​ទំនើប បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​មនុស្ស​កាន់តែ​ប្រសើរ​ឡើង​ទាំង​ការ​ទំនាក់ទំនង ការ​បំពេញការងារ ការ​សិក្សា​ស្រាវជ្រាវ កម្សាន្ដ និង​តាមដាន​ព័ត៌មាន​ថ្មី​ៗ​ដែល​កើតឡើង​ជុំវិញ​ពិភពលោក ។ និន្នាការ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ងាក​មក​ចំណាយ​ប្រាក់​ទៅ​លើ​ការ​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត ជា​ជាង​ការ​បញ្ចូល​ប្រាក់​គ្រាន់តែ​ទូរស័ព្ទ​រកគ្នា ដែល​ខុស​ពី​៥​ឬ​១០​ឆ្នាំ​មុន ។ ទោះបី​យ៉ាងណា ដើម្បី​ប្រើ​ស្មា​ត​ហ្វូ​ន​ឲ្យ​អស់ពី​លទ្ធភាព ក៏​ត្រូវ​មានចំណេះ​ដឹង​ខាង​បច្ចេកវិទ្យា និង​ចេះ​ភាសាបរទេស​ខ្លះ​ៗ​ដែរ ។

លោក ម៉ៅ សំណាង បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ បានឱ្យ​ដឹង​ថា រាល់ថ្ងៃ ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​មាន​សារសំខាន់​ណាស់ ជា​ពិសេស​សម្រាប់​ការងារ ព្រោះថា ស្មា​ត​ហ្វូ​ន​មានកម្ម​វិធី​ច្រើន អាច​ប្រើប្រាស់​បាន​ទាន់​ពេលវេលា គ្រាន់តែ​ភ្ជាប់​សេវា​អីុន​ធើ​រ​ណេ​ត គឺ​អាច​ស្វែងរក​ព័ត៌មាន​ដែល​យើង​ចង់​ដឹង អាច​ផ្ញើ​ឯកសារ តាមដាន​ព័ត៌មាន​នានា និង​ចែករំលែក​ព័ត៌មាន​ទៅ​កាន់​ក្រុម​គ្រួសារ និង​មិត្តភក្តិ​យ៉ាង​ងាយស្រួល ។

លោក​បញ្ជាក់​ថា ៖« រៀង​រាល់​ខែ ខ្ញុំ​បាន​ចំណាយ​ប្រាក់​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​យ៉ាង​ហោច​ណាស់​ពី​១០ ទៅ​១២​ដុល្លារ​ដែរ ក្នុង​នោះ​៧០%​ចំណាយ​ទៅ​លើ​ការ​ប្រើ​អីុន​ធើ​រ​ណេ​ត​ច្រើន​ជាង​ការ​ហៅ​ទូរស័ព្ទ​រកគ្នា ដែល​ខុស​ពី​ឆ្នាំ​មុន​ៗ ពេល​មិន​ទាន់​មាន​ស្មា​ត​ហ្វូ​ន ខ្ញុំ​បញ្ចូល​លុយ​សម្រាប់​តែ​ទំនាក់ទំនង​គ្នា​ប៉ុណ្ណោះ » ។

ដូច​គ្នា​នេះ លោក ហ៊ី បូ​រិ​ន ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ និង​បាន​ប្រើ​ស្មា​ត​ហ្វូ​ន​រយៈពេល​៥​ឆ្នាំ​មក​ហើយ​នោះ និយាយ​ថា ក្នុង​១​ខែ លោក​បាន​បញ្ចូល​ប្រាក់​ប្រមាណ​១០​ដុល្លារ​ទៅ​លើ​ទូរស័ព្ទ សម្រាប់​ហៅ​ចេញ និង​អីុន​ធើ​រ​ណេ​ត ក្នុង​នោះ​ប្រហែល​៣៥%​ទៅ​លើ​ការ​និយាយ ក្រៅពី​នេះ​លើ​អុ​ី​ន​ណេ​ត ព្រោះ​វា​ផ្តល់​ប្រយោជន៍​ច្រើន​សម្រាប់​ការងារ ជា​ពិសេស ឆែក​អីុ​ម៉ែ​ល និង​ទំនាក់ទំនង​តាម​បណ្ដាញ​សង្គម តាម​រយៈ​កម្មវិធី Line, WhatsApp និង​កម្មវិធី​ផ្សេង​ទៀង​ដែល​មាន​ភាព​ងាយស្រួល និង​លឿន​រហ័ស ។

ការ​ប្រើ​ស្មា​ត​ហ្វូ​ន​ដែល​ភ្ជាប់​អីុ​ន​ធើ​រ​ណេ​ត គឺ​អាច​ស្តាប់​ចម្រៀង មើល​ភាពយន្ដ​តាម Yotube និង​ទាក់ទង​គ្នា​តាម Telegram, Line, Viber, WhatsApp និង WeChat ជាដើម ។

យោង​តាម​មន្ត្រី​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ តម្រូវការ​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត​ជា​ទិន្នន័យ​រួម​គ្នា ដូច​ជា Facebook, WhatsApp និង WeChat ឃើញ​ថា កើនឡើង ជា​ពិសេស សេវា​ទិន្នន័យ​បាន​កើន​ឡើងជា​គំហុក​។

ជាក់ស្តែង ទំហំ​ទិន្នន័យ​ចេញ​-​ចូល​ក្នុង​ប្រទេស​ទៅ​ក្រៅប្រទេស នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ទំហំ​២៥០​ជី​ហ្គា​ប៊ីត​ក្នុង​១​វិនាទី ហើយ​កំណើន​កើន​ឡើងជា​មធ្យម​ប្រមាណ​៧២%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

លោក ខូ​វ មក​រា អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ធ្លាប់​មាន​ប្រសាសន៍​ថា កំណើន​នៃ​ការ​ប្រើប្រាស់​ទិន្នន័យ​នៅ​ស្រុក​ខ្មែរ​មាន​ចំនួន​ច្រើន ជា​ពិសេស អ្នក​ប្រើប្រាស់​ទូរស័ព្ទ​មាន​ដល់​១៣០%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប មាន​ន័យ​ថា ពលរដ្ឋ​ម្នាក់​មាន​ទូរស័ព្ទ​ប្រើ​ពី​១​ទៅ​៣​គ្រឿង ហើយ​អ្នក​ប្រាស់​ទូរស័ព្ទ​១០០​នាក់ មាន​៤៥​នាក់​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត ។

យោង​តាម​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អ្នក​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត​សព្វថ្ងៃ មាន​ជិត​៨​លាន​នាក់ ហើយ​អ្នក​ប្រើ​ទូរស័ព្ទ​មាន​ស៊ី​មកា​ត មាន​រហូត​ដល់​១៩,៦​លាន​ស៊ី​មកា​ត ដែល​លើស​ពី​ចំនួន​ប្រជាពលរដ្ឋ​សរុប​នៅ​ទូ​ទាំង​ប្រទេស ។

បើ​តាម​លោក​រដ្ឋមន្ត្រី ត្រាំ អីុ​វ​តឹក កម្ពុជា​ព្យាករណ៍​ថា នៅ​ឆ្នាំ​២០២០ អ្នក​ប្រើ​ទូរស័ព្ទ​នៅ​ទីប្រជុំជន នឹង​អាច​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត​បាន​១០០% ហើយ​នៅ​ជនបទ ប្រមាណ​៨០% ស្រប​តាម​គោលនយោបាយ​ថា ក្នុង​១​ឆ្នាំ​ៗ​នឹង​មាន​អ្នក​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត​កើនឡើង​១​លាន​នាក់ ខណៈ​ដែល​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​អីុ​ន​ធើ​រ​ណេ​ត​ខ្នាត​តូច​ប្រមាណ​៣០ និង​ខ្នាត​ធំ​ចំនួន​៣ ។

តាម​របាយការណ៍​ស្រាវជ្រាវ​ទ​លើ​អ្នក​ប្រើ​ទូរស័ព្ទ និង​អីុ​ន​ធើ​រ​ណេ​ត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ របស់​វិទ្យាស្ថាន Open Instutue ដែល​បាន​សម្ភាសន៍​ជាមួយ​ពលរដ្ឋ​ខ្មែរ​មាន​អាយុ​ចន្លោះ​ពី​១៥​ដល់​៦៥​ឆ្នាំ បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​ជាង​៩៦% ចង់​មាន​ទូរស័ព្ទ​ផ្ទាល់ខ្លួន ។

ក្នុង​នោះ ពលរដ្ឋ​កម្ពុជា​៤៨%​មាន​ស្មា​ត​ហ្វូ​ន​ប្រើ​យ៉ាង​ហោច​១​គ្រឿង កើនឡើង​២១% ធៀប​នឹង​ឆ្នាំ​២០១៥ ។ ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​៤៨%​នេះ ពួក​គេ​ប្រើ​ដើម្បី​លេង​ហ្វេ​ស​ប៊ុ​ក កើនឡើង​៣៩%​បើ​ធៀប​នឹង​ឆ្នាំ​២០១៥ និង​១០៦%​ធៀប​នឹង​ឆ្នាំ​២០១៤ ហើយ​កើនឡើង​២០០% ធៀប​នឹង​ឆ្នាំ​២០១៣ ក្នុង​នោះ​បុរស​ប្រើ​ហ្វេ​ស​ប៊ុ​ក​ច្រើន​ជាង​នារី ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ប្រជាជន​ខ្មែរ​ជាង​៣៧%​ដែល​មាន​អាយុ​ចាប់ពី​១៥​ដល់​៦៥​ឆ្នាំ ចង់​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត ឬ​ធ្លាប់​ប្រើ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​កើនឡើង​១៥% និង​កើនឡើង​៧២%​ធៀប​នឹង​ឆ្នាំ​២០១៤ បើ​ធៀប​នឹង​ឆ្នាំ​២០១៣ កើនឡើង​៨២% ក្នុង​នោះ​បុរស​មាន​ចំនួន​៤៨% និង​នារី​មាន​ចំនួន​ត្រឹមតែ​២៦% ប៉ុណ្ណោះ ខណៈ​អ្នក​នៅ​ទីក្រុង​មាន​ចំនួន​៤៨% និង​នៅ​ជនបទ​មាន​៣១% ។ អ្នក​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត​ទាំងនោះ ភាគច្រើន​តាម​រយៈ​ទូរស័ព្ទ​ដៃ​ដែល​ស្រាវជ្រាវ​លើ​ការ​សិក្សា ។ ក្នុង​នោះ​៩០%​នៃ​ពួក​គេ​ជា​និស្សិត​នៅ​មហាវិទ្យាល័យ និង​បញ្ចប់​ថ្នាក់ឧត្តម​សិក្សា ៕