ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ធ្វើ​ឱ្យ​ការ​ទល់លាមក​កាន់តែ​អាក្រក់

6 ឆ្នាំ មុន

តើ​អ្នកដឹង​ទេ​ថា​បញ្ហា​ទល់លាមក​គឺជា​លទ្ធផល​នៃ​របៀប​ដែល​អ្នក​ថែរក្សា​រាង​កាយ​របស់​អ្នក​ដែរ​ឬទេ ?

ខាងក្រោម​នេះ​គឺជា​ទម្លាប់​នៃ​របៀប​រស់នៅ​ដែល​អាច​ធ្វើ​ឱ្យ​បញ្ហា​ទល់លាមក​របស់​អ្នក​កាន់តែ​អាក្រក់ ៖

តើ​អ្នកដឹង​ទេ​ថា​បញ្ហា​ទល់លាមក​គឺជា​លទ្ធផល​នៃ​របៀប​ដែល​អ្នក​ថែរក្សា​រាង​កាយ​របស់​អ្នក​ដែរ​ឬទេ ?

ខាងក្រោម​នេះ​គឺជា​ទម្លាប់​នៃ​របៀប​រស់នៅ​ដែល​អាច​ធ្វើ​ឱ្យ​បញ្ហា​ទល់លាមក​របស់​អ្នក​កាន់តែ​អាក្រក់ ៖

១-​បរិភោគ​អាហារ​មិន​ទៀងទាត់
ប្រសិនបើ​អ្នក​មិន​បរិភោគ​អាហារ​ឲ្យ​ទាន់​ពេលវេលា និង​តែងតែ​បរិភោគ​អ្វី​ដែល​អ្នក​អាច​រកបាន ភ្លាម​ៗ​ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​របស់​អាហារ​ទាំងនោះ នោះ​អ្នក​នឹង​ខក​ខានមិនបាន​ផ្តល់​សារធាតុចិញ្ចឹម​ដល់​រាង​កាយ​របស់​អ្នក​ដោយ​ការ​មិន​បរិភោគ​របប​អាហារ​មាន​តុល្យភាព និង​អាស្រ័យ​លើ​ម្ហូបអាហារ​គ្មាន​សារធាតុចិញ្ចឹម​ដើម្បី​បំពេញ​ភាព​ឃ្លាន​របស់​អ្នក​។ អាហារ​គ្មាន​សារ​ធាតុចិញ្ចឹម​សម្បូរ​ទៅ​ដោយ​កាបូ​អ៊ី​ដ្រា​ត និង​ជាតិ​ខ្លាញ់​ដែល​ប៉ះពាល់​ដល់​លាមក​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចូល​ចិត្ត​អាហារ​គ្មាន​សារធាតុចិញ្ចឹម នោះ​បញ្ហា​ទល់លាមក​គឺ​ចៀស​មិន​រួច​ទេ ។

២-​ជាតិ​កាហ្វេ​អីុ​ន​ច្រើន​ពេក
ប្រសិនបើ​អ្នក​ទទួលទាន​កាហ្វេ ឬ​តែ​១ ទៅ​២ ពែង​នៅ​ពេល​ព្រឹក​ដើម្បី​ធ្វើ​ឲ្យ​ចលនា​ពោះវៀន​របស់​អ្នកមាន​ដំណើ​ការ​ល្អ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក​នៅ​ក្នុង​តែ កាហ្វេ ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស ពួក​វា​គឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ដែល​ធ្វើ​ឱ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក ។ កង្វះ​ជាតិ​ទឹក​អាច​ធ្វើ​ឱ្យ​អ្នកមាន​បញ្ហា​ទល់លាមក​ដោយសារ​ការ​ខ្វះ​ទឹក​ក្នុង​រាង​កាយ វា​នឹង​ធ្វើ​ឲ្យ​ប្រែប្រួល​ទម្រង់​របស់​លាមក​ដែល​ធ្វើ​ឱ្យ​វា​មានការ​លំបាក​ក្នុង​ការ​បញ្ចេញ​ចោល ។

៣-​ទទួលទាន​ជាតិ​សរសៃ​មិន​ត្រឹមត្រូវ​តាម​ពេលវេលា
កំហុស​ធ្ងន់​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​ទល់លាមក​គឺ​ការ​បរិភោគ​ជាតិ​សរសៃ ។ ចូរ​ចាំ​ថា​ជាតិ​សរសៃ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ទប់ស្កាត់​បញ្ហា​ទល់លាមក និង​មិនមែន​សម្រាប់​ព្យាបាល​វា​ទេ ។ នៅ​ពេល​ដែល​អ្នកមាន​បញ្ហា​ទល់លាមក អ្នក​គួរតែ​រក​វិធី​ដើម្បី​បញ្ចេញ​កាក​សំណល់​ទាំងនេះ និង​លាង​សម្អាត​ប្រព័ន្ធ​អាហារ​របស់​អ្នក​។ ការ​បន្ថែម​ជាតិ​សរសៃ​កាន់តែ​ច្រើន​ទៅ​ក្នុង​របប​អាហារ​នៅ​ពេល​នេះ​នឹង​ធ្វើ​ឱ្យ​លាមក​ឡើង​រឹង និង​ធ្វើ​ឲ្យ​ការ​ទល់លាមក​កាន់តែ​អាក្រក់ ។

៤-​រស់នៅ​ខ្វះ​សកម្មភាព
កង្វះ​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ហេតុផល​មួយ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​បញ្ហា​ទល់លាមក​របស់​អ្នក​កាន់តែ​អាក្រក់ ។ ជីវិត​ដែល​ស្រណុក​សុខ​ស្រួល​ពេក​នាំ​ឲ្យ​មាន​ទម្លាប់​អាក្រក់​ជា​ច្រើន​ដូច​ជា​ការ​បរិភោគ​ហួស និង​ខុសពេល​ពេលវេលា បរិភោគ​អាហារ​គ្មាន​សារធាតុចិញ្ចឹម​ដោយសារ​ពួក​វា​ជា​អាហារ​ងាយស្រួល​ក្នុង​ការ​ទិញ តែ​វា​មាន​កាឡូរី និង​កាបូ​អុ​ី​ដ្រា​ត​ច្រើន ការ​ទទួលទាន​ជាតិ​កាហ្វេ​អុ​ី​ន គេង​មិន​គ្រប់គ្រាន់ ទាំង​អស់នេះ​សុទ្ធតែ​អាច​ប៉ះពាល់​ដល់​ស្ថានភាព​របស់​លាមក​៕