ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវ​ណាស់​លោក​អើយ​! បា.ញ់​ឈាម​ឆ្វាច​ដូច​ទឹក​អ​ញ្ចឹ​ង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​យក​កូនកាំបិត​ចុង​ស្រួច​ចិតបន្លែ មក​អា​.​បំពង់ក​ខ្លួនឯង បណ្តាល​ឲ្យ​ហូរ​ឈាម​បា.ញ់​ឆ្វាច ហូរ​ដូច​ទឹក ដោយ​មិនដឹង​មូលហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ក្នុង​វត្ត​និរោធ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​យក​កូនកាំបិត​ចុង​ស្រួច​ចិតបន្លែ មក​អា​.​បំពង់ក​ខ្លួនឯង បណ្តាល​ឲ្យ​ហូរ​ឈាម​បាញ់​ឆ្វាច ហូរ​ដូច​ទឹក ដោយ​មិនដឹង​មូលហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ក្នុង​វត្ត​និរោធ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ ខុន សាំង​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត ភូមិ​ត្រើយ​ត្រឹង ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។ ប្រភព​ព័​ត៌​ឲ្យ​ដឹង​ថា បុរស​ខាងលើ គ្មាន​មុខរបរ និង​គ្មាន​ទីលំនៅ​នោះ​ទេ រូបគេ​តែងតែ​ឧស្សាហ៍​ចេញចូល​លេង​ក្នុង​បរិវេណ​វត្ត​និរោធ​ជា​រឿយ​ៗ មាន​ពេល​ខ្លះ​ក៏​ធ្លាប់​យក​ចេតិយ​ជា​កន្លែង​សម្រាក​ផង​ដែរ ។ រហូត​មក​ទល់​នឹង​វេលា​ខាងលើ មិនដឹង​មូលហេតុ​អ្វី ស្រាប់តែ​គេ​យក​កូនកាំបិត​ចិត​បន្លែង​ចុង​ស្រួច​មក​អា​.​ផ្តាច់​បំពង់ក​ខ្លួនឯង បណ្តាល​ឲ្យ​ហូរ​ឈាម​ស្រោច​ដូច​ទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ រួម​ទាំង​លោកសង្ឃ​ក្នុង​វត្ត​ផ្អើល​ឈូឆរ​នាំ​គ្នា​ចោមរោម​មើល និង​ជួយ​ទំនាក់ទំនង ហៅ​រថយន្ត​សង្គ្រោះ ឲ្យ​មក​ទទួលយក​រូបគេ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ភ្លាម​ៗ ។

ជុំវិញ​ករណី​ខាងលើ សមត្ថកិច្ច​សន្និដ្ឋាន​ថា បុរស​ខាងលើ អាច​ជា​បែក​ថ្នាំ​ច្រើន​ជាង បើ​តាម​ការ សាកសួរ​នាំ និង​ប្រមូល​ព័ត៌មាន​រួច​មក ព្រោះ​បច្ចុប្បន្ន​រូបគេ​ពុំ​មានមុខ​របរ​អ្វី​ប្រាកដ ម្យ៉ាងទៀត​ពលរដ្ឋ​ក្បែរ​ខាង ឧស្សាហ៍​សង្កេត​ឃើញ​បុគ្គល​រូប​នេះ សេព​គ្រឿងញៀន​ផង​ដែរ ។ យ៉ាងណាមិញ គិត​មក​ត្រឹម​វេលា​ព្រឹក ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ នេះ បុរស​ខាងលើ​កំពុង​ស្ថិត​ក្ន​ង​ការ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយសារ​របួស​មាន​សភាព​ធ្ងន់ធ្ងរ និង​បាត់បង់​ឈាម​ច្រើន ៕