ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ខំ​បង្រៀន​ឱ្យ​ដើរ​ផ្លូវ​ល្អ​បែរជា​កូនសិស្ស​ធ្វើ​ចោរឆក់​កាបូប​គ្រូ​ឯង​ទៅ​វិញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន​បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ដ្រី​ជា​គ្រូបង្រៀន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន​បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ដ្រី​ជា​គ្រូបង្រៀន​របស់​គេ​បាន​សម្រេច ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ទល់មុខ​នឹង​ច្រកចូល​វត្ត​សន្សំ​កុសល ផ្លូវ​២៧១ សង្កាត់​បឹង​ទំពុន  ខណ្ឌមានជ័យ ។

ជនសង្ស័យ​មានឈ្មោះ ដា រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​១៥ មុខរបរ​សិស្ស​នៅ​សាលា​ជា​ស៊ី​ម​ផ្សារ​ដើម​ថ្កូវ ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FW-0772 ។ ចំណែក​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​តែ​គ្រាន់​ឱ្យ​ដឹង​ថា ជា​អ្នកគ្រូ​បង្រៀន​នៅ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ហើយ​របស់​ដែល​បាត់បង់​នៅ​ក្នុង​កាបូប​មាន​លុយ​មួយ​ចំនួន និង​ឯកសារ​របស់​សាលា​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។

តាម​សម្ដី​ស្ត្រីជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូឌុប​ចេញពី​បង្រៀន​សិស្ស​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​មុខ​ខ្លោងទ្វារវត្ត​សន្សំ​កុសល​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​រូប​គាត់​បាន​សំរេច ហើយ​​ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​រត់​ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ទើបបាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ឃាត់ខ្លួន​បាន​ម្នាក់​ជា​អ្នក​ឌុ​ប ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​ដែល​ជា​អ្នក​ឆក់​កាបូប​បាន​រត់គេច​ខ្លួន​បាត់​ព្រមទាំង​យក​កាបូប​របស់​ជន​រង​គ្រោះ​យក​ទៅ​បាត់ ។ 

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​ពិតប្រាកដ​មែនហើយ​គេ​ក៏​មិន​បានដឹង​ថា ជន​រង​គ្រោះជា​អ្នកគ្រូ​បង្រៀន​របស់​គេ​ទេ ទាល់តែ​មិត្តភក្តិ​របស់​គេ​ឆក់​ហើយ​ទើប​គេ​ដឹង​ថា ជា​គ្រូបង្រៀន​ដែល​ធ្លាប់​បង្រៀន​គេ​នៅ​សាលា​ប៊ែ​ល​ធី ។ ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​សាកសួរ​រួច​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន ចំណែក​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​ខណ្ឌមានជ័យ ៕