ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ កម្ពុជា​ត្រូវ​តែ​មាន​សន្តិភាព​ជា​និច្ច ទោះបី​ដោយ​តម្លៃ​ណា​ក៏​ដោយ​…​តែ កឹ​ម សុខា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ព្រឹក​នេះ ​បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​អះអាង​ថា​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ​គឺ​ត្រូវ​តែ​រក្សា​សន្តិភាព​នៅ​កម្ពុជា​ឲ្យ​បាន។ យ៉ាងណាមិញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ព្រឹក​នេះ ​បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​អះអាង​ថា​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ​គឺ​ត្រូវ​តែ​រក្សា​សន្តិភាព​នៅ​កម្ពុជា​ឲ្យ​បាន។ យ៉ាងណាមិញ មេ​បក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា ក្នុង​ដំណើរ​ទៅ​តាម​ខេត្ត​-​រាជធានី​ ក្រោយ​ការ​បោះ​ឆ្នោត​ដើម្បី​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ឆ្នោត ហាក់ដូចជា​ដាក់​ផ្លែ​ឲ្យ​មេ​បក្ស​កាន់​អំណាច​​ថា សន្តិភាព​ត្រូវ​តែ​មាន តែ​សន្តិភាព​ពិតប្រាកដ​ គឺ «​សន្តិភាព​ផ្លូវចិត្ត​» មិន​មានការ​គម្រាម​គំ​ហែង​ណាមួយ​នោះ​ទេ​។

​សម្តេច​តេ​ជោ​បាន​សរសេរ​៖ «​ការ​គ្រាន់តែ​និយាយ​ពី​សន្តិភាព​ គឺ​ស្រួល​ណាស់ តែ​ការ​ស្វែងរក​សន្តិភាព ​ទើប​ជា​ការ​លំបាក ព្រោះថា ​សន្តិភាព​មិនមែន​កើតឡើង​ដោយ​ចៃដន្យ និង​ដោយ​គ្មាន​ការ​ចំណាយ​អាយុជីវិត​មនុស្ស​ឡើយ​។ បើ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ហើយ យើង​ត្រូវ​រួម​គ្នា​ថែរក្សា​ការពារ​សន្តិភាព​កុំឱ្យ​បាត់បង់​ទៅ​វិញ​។ និយាយ​ការ​ពិត​ទៅ គឺ​គ្មាន​បក្សនយោបាយ​ណា​ក្រៅពី «​គណបក្ស​ប្រជាជន​កម្ពុជា​» ដែល​បាន​លះបង់ សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​សន្តិភាព​ក្នុង​ពេល​ដែល​ប្រទេស​បាន​ធ្លាក់​ក្នុង​វាល​ពិឃាត​»។

​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​៖ ជាង​៤០​ឆ្នាំ​មកនេះ​ គឺ​មាន​តែ «​គណបក្ស​ប្រជាជន​កម្ពុជា​» តែ​មួយ​គត់​ដែល​ខិតខំ​ថែ​ក្សា​ការពារ​សន្តិភាព ដើម្បី​ប្រជាពលរដ្ឋ​រស់​សុខ​ស្រួល​។ គណបក្ស​ប្រជាជន គឺ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន និង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ជាតិ​ទាំងមូល​។

​ងាក​ទៅ​លោក កឹ​ម សុខា​វិញ​បាន​ថ្លែង​ពី​ខេត្តកំពង់ស្ពឺ​ព្រឹក​នេះ​ថា ចំនួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជាប់​ឆ្នោត​ចំនួន​៥.០០៧​នាក់​នេះ ជា​លទ្ធផល​ដែល​ទទួល​បាន ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ «​បាន​ស្គាល់​យើង ជឿ​លើ​យើង និង​ចូលរួម​ជួយ​យើង​យ៉ាង​សកម្ម​»​។

​លោក កឹ​ម សុខា​ បាន​និយាយ​ថា​៖ «​គណបក្សកាន់អំណាច​កំពុង​ចុះ ប្រជាប្រិយភាព​គាត់​កំពុង​ចុះ​»​។ លោក​បាន​និយាយ​នៅ​ខេត្ត​កំពង់​ឆ្នាំ​ថ្ងៃ​ម្សិលមិញ​ថា ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ​ គឺ​សង្គ្រោះ​ជាតិ​ទទួល​បាន​ដោយ «សុចរិត» ជា​ទឹកចិត្ត​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​គ្មាន​ការ​បន្លំ ការ​បន្លាច ការ​បង្ខិតបង្ខំ ការ​គំរាមកំហែង ការ​បំភិតបំភ័យ ដើម្បី​បោះ​ឆ្នោត​ឲ្យ​បក្ស​ប្រឆាំង​នោះ​ទេ​។

​លោក​បាន​បញ្ជាក់​ថា​៖ «ដូច្នេះ​ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់ សូមអ្នក​គាំទ្រ​សកម្មជន ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​លំដាប់ថ្នាក់ បន្ដ​ប្រកាន់​យក​នូវ «​សេចក្ដី​សុចរិត»​ នេះ ដើម្បី​យើង​បាន​ឈ្នះ​ឆ្នាំ​២០១៨ ដោយ​ថ្លៃថ្នូរ ហើយ​អ្នក​ចាញ់​បាន​អស់ចិត្ត»៕