ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ថៃ​ឆ្លង​ដែន​ខុសច្បាប់ ត្រូវ​បញ្ជូន​ត្រលប់​មក​វិញ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មាន​សេចក្ដីរាយការណ៍​មក​ថា ចំនួន​ពលករ​ដែល​បញ្ជូន​ត្រលប់​ពី​ប្រទេស​ថៃ គិត​ត្រឹម​ម៉ោងជាង​៥​ល្ងាច នា​ថ្ងៃ​ទី​២៨ មិថុនា ២០១៧​នេះ

ខេត្តបន្ទាយមានជ័យ ៖ មាន​សេចក្ដីរាយការណ៍​មក​ថា ចំនួន​ពលករ​ដែល​បញ្ជូន​ត្រលប់​ពី​ប្រទេស​ថៃ គិត​ត្រឹម​ម៉ោងជាង​៥​ល្ងាច នា​ថ្ងៃ​ទី​២៨ មិថុនា ២០១៧​នេះ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​១២​រថយន្ត​ទ្រុង ជិត​៦០០​នាក់ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​ទីតាំង​ទទួល​ពលករ​បញ្ជូន​ពី​ថៃ​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោ​យ៉ែ​ត​។ បើ​តាម​ពលករ​ដែល​ថៃ​បញ្ជូន​ត្រលប់​មក​វិញ បាន​បង្ហើប​ប្រាប់​កោះសន្តិភាព​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ភាគី​ថៃ​បាន​ប្រាប់​ថៅកែ​ថៃ តាម​កន្លែងធ្វើការ​ថា បើ​នរណា​ទទួល​ពលករ​ខុសច្បាប់​យក​ធ្វើការ ចាប់​បាន​ម្នាក់​នឹង​ឲ្យ​ជនជាតិ​ថៃ​(​ថៅកែ​)​នោះ បង់ប្រាក់​ពិន័យ​៤​សែន​បាត​។

ពលករ​ម្នាក់​ក្នុង​ចំណោម​៣០០​នាក់ ធ្វើការ​នៅ​ក្រុមហ៊ុន​(​យូ​នី​ត​)​ខាង​ធ្វើ​ស្ពាន និង​ផ្លូវ​នៅ​ក្នុង​ខេត្ត​សា​រ៉ា​ក់បូ​រី និង​មាន​ទីលំនៅ​ខេត្តបាត់ដំបង​ប្រាប់​ថា បន្ទាប់​ពី​អាជ្ញាធរ​ថៃ​ប្រាប់​ក្រុមហ៊ុន​ដែល​ខ្លួន​ធ្វើការ ពី​ការ​រឹត​បណ្តឹង​ផ្លូវច្បាប់​នេះ ថៅកែ​ក្រុមហ៊ុន​ដោយសារ​ខ្លាច​មានទោស​ធ្ងន់ធ្ងរ​ក៏​បា​នរក​រថយន្តក្រុង​៤៥​កៅអី ដឹក​ជញ្ជូន​ពួក​គេ​មក​ព្រំដែន​ដើម្បី​ឲ្យ​មក​ធ្វើ​បែបបទ​ស្របច្បាប់​(​លិខិតឆ្លងដែន​ការងារ​)​នៅ​កម្ពុជា​ទើប​គេ​ទទួល​ឲ្យ​ធ្វើការ​ជា​ថ្មី តែ​ខណៈ​មក​ដល់​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ជា​ស្រុក​ជាប់​ព្រំដែន​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឲ្យ​ជិះ​រថយន្ត​ទ្រុង​ដឹក​បញ្ជូន​ត្រលប់​វិញ​។ ពលករ​ទូក​នេសាទ​ម្នាក់​ឈ្មោះ បូ​រិ​ទ្ធ ធ្វើការ​នៅ​ខេត្ត​រ៉ា​ក់​យ៉ង​ប្រាប់​ថា កន្លង​មក​ខ្លួន​ធ្លាប់​ធ្វើការ​លើ​ទូក​នេសាទ​តែ​ពេល​នេះ ត្រូវ​ថៅកែ​តម្រូវ​ឲ្យ​ចុះ​មក​ធ្វើ​លិខិតឆ្លងដែន​ការងារ​ឲ្យ​បាន​ស្របច្បាប់​ទើប​គេ​ទទួលយក​ធ្វើការ​ដូច​ដើម​។

ពលករ​ដែល​ថៃ​បញ្ជូន​ត្រលប់​មក​វិញ​បាន​បន្ត​ថា ចាប់ពី​ថ្ងៃនេះ​ទៅ​ភាគី​ថៃ​រឹត​បណ្តឹង​ផ្លូវច្បាប់ ពោល​ពលករ​ទាំងឡាយ​ណា​ធ្វើការ​លើ​ទឹកដី​គេ​មិន​ស្របច្បាប់ គេ​នឹង​ចាប់​បញ្ជូន​ត្រលប់ ឬ​ចាប់​អ្នក​ទទួល​ឲ្យ​ធ្វើការ​ផាកពិន័យ និង​ដាក់ទោស​ឲ្យ​ជាប់គុក​ជាដើម​។ ពួក​គេ​ថា សូ​ម្បី​តែ​អ្នក​កាន់​លិខិតឆ្លងដែន​ទេសចរណ៍​ទៅ​ធ្វើ​ការងារ​ក៏​ត្រូវ​ចាប់​ទាំងអស់ និង​ផាកពិន័យ ឬ​ដាក់ទោស​អ្នក​ទទួល​ធ្វើការ​ដូច​គ្នា​។ មន្ត្រី​នៅ​ទីតាំង​ទទួល​ពលករ​ប្រាប់​ថា ធាតុ​ពិត​ពលករ​ទាំងនេះ​គឺ​ថៅកែ​ពួក​គេ​តម្រូវ​ឲ្យ​ចុះ​មក​ខ្មែរ​ធ្វើ​លិខិតឆ្លងដែន​ការងារ​៕